អត្ថាធិប្បាយ
ដឹងទេ! «ណាតូ»របស់លោកសេរី ក៏មានគូប្រជែងដែរ គឺ«វ៉ាសូវី»របស់លោកកុម្មុយនីស្ត
ក្រោយសង្គ្រាមលោកលើកទី២ ពិភពលោកបែងចែកនយោបាយជា២ប្លុក គឺប្លុកមូលធននិយម( មនោគមវិជ្ជាសេរីលោកខាងលិច ) ដឹកនាំដោយ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ខណៈប្លុកសង្គមនិយម(មនោគមវិជ្ជាកុម្មុយនិស្ត លោកខាងកើត) វិញ ដឹកនាំដោយ សហភាពសូវៀត។ ដើម្បីទប់ទល់នឹងការគំរាមរបស់«អង្គការណាតូ»របស់លោកសេរី សហភាពសូវៀត និងសាធារណរដ្ឋសង្គមនិយមទិសបូព៌ា បានរួមគ្នាបង្កើតសម្ព័ន្ធមិត្តយោធារួមមួយ ហៅថាអង្គការសន្ធិសញ្ញាវ៉ាសូវី។

- តើអ្វីទៅជាអង្គការសន្ធិសញ្ញាវ៉ាសូវី?
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៥ សហភាពសូវៀត អាល់បានី ប៉ូឡូញ រូម៉ានី ហុងគ្រី អាល្លឺម៉ង់ខាងកើត ឆេកូស្លូវ៉ាគី និងប៊ុលការី បានរួមគ្នាចុះកតិកាសញ្ញាវ៉ាសូវី នៅទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ។ អង្គការយោធាមួយនេះ ស្ថិតនៅក្រោមការបញ្ជាគ្រប់គ្រងរបស់សហភាពសូវៀតដែលមានទីស្នាក់ការនៅក្រុងមូស្គូ។ អង្គការសន្ធិសញ្ញាវ៉ាសូវី មានឈ្មោះជាផ្លូវការថា «សន្ធិសញ្ញាមិត្តភាពកិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមក ឬត្រូវបានគេស្គាល់ជាទូទៅថា កតិកាសញ្ញាវ៉ាសូវី(Warsaw Pact)»។
នៅឆ្នាំ១៩៥៥ ប្រទេសអាល្លឺម៉ង់ខាងលិច បានចូលរួមជាមួយ«សម្ព័ន្ធអាត្លង់ទិកខាងជើង»ដែលធ្វើឱ្យសហភាពសូវៀតមានការព្រួយបារម្ភចំពោះការពង្រឹងអំណាច និងគាំទ្ររបស់«អង្គការណាតូ»ចំពោះអាល្លឺម៉ង់ខាងលិច ទើបនៅឆ្នាំដដែលសហភាពសូវៀតរួមជាមួយប្រទេសជាសមាជិកផ្សេងទៀតរួមគ្នាបង្កើត«អង្គការសន្ធិសញ្ញាវ៉ាសូវី»ឡើង ដោយសង្ឃឹមថា អាចនឹងទប់ទល់ជាមួយអាល្លឺម៉ង់ខាងលិចបាន ព្រមទាំងអាចចរចាដោយស្មើភាពជាមួយ«អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង»។

«សន្ធិសញ្ញាវ៉ាសូវី» មានគោលដៅក្នុងការបង្រួបបង្រួមកងកម្លាំងយោធា និងពង្រឹងការគ្រប់គ្រងរបស់សហភាពសូវៀតទៅលើប្រទេសដែលជាសមាជិកផ្សេងទៀត។ «សន្ធិសញ្ញាវ៉ាសូវី» បានបំពេញបន្ថែមផ្នែកយោធាទៅដល់ក្រុមប្រឹក្សាជំនួយសេដ្ឋកិច្ចដែលជាអង្គការសេដ្ឋកិច្ចក្នុងតំបន់សម្រាប់រដ្ឋកុម្មុយនិស្តនៃអឺរ៉ុបកណ្ដាល និងខាងកើត។ កងកម្លាំងយោធារបស់«អង្គការសន្ធិសញ្ញាវ៉ាសូវី» បានប្រើប្រាស់ជាទូទៅសម្រាប់គ្រប់គ្រងកុម្មុយនីស្តនៅក្នុងប្លុកបូព៌ា។ ចំណុចស្នូលនៃកតិកាសញ្ញានេះគឺ ការចូលរួមជួយអន្តរាគមន៍ពីរដ្ឋជាសមាជិក ប្រសិនបើប្រទេសមួយហាក់ដូចជាកំពុងតែបំពានលើគំនិតស្នូល និងមុខងាររបស់បក្សកុម្មុយនីស្តដែលមានចែងយ៉ាងច្បាស់ក្នុងគោលលទ្ធិ Brezhnev ។ ម្យ៉ាងទៀត កតិកាសញ្ញានេះ ក៏មាននាទីជាគន្លឹះមួយ ដើម្បីបង្កើនការចរចារបស់សហភាពសូវៀតក្នុងទំនាក់ទំនងអន្តរជាតិផងដែរ។ ទោះបីជាមានសមូហភាពនៃគំនិតក៏ដោយ ក៏សហភាពសូវៀត បានដើរតួនាទីធំជាងគេនៅក្នុងការសម្រេចចិត្តនៅក្នុងកតិកាសញ្ញានេះ។ សហភាពសូវៀតបានប្រើប្រាស់កតិកាសញ្ញានេះ ក្នុងការអំពាវនាវកងកម្លាំងយោធា ដើម្បីទប់ស្កាត់ប្រទេសណាដែលមិនពេញចិត្តនឹងការគ្រប់គ្រងរបស់ខ្លួន។
កតិកាសញ្ញានេះ រដ្ឋជាសមាជិកបានព្រមព្រៀងគ្នាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះអន្តរជាតិ និងសហការជាមួយរដ្ឋផ្សេងទៀតក្នុងការគ្រប់គ្រងសកម្មភាពអន្តរជាតិ។ បន្ថែមលើនេះ ពិគ្រោះយោបល់គ្នាទៅវិញទៅមកលើបញ្ហាអន្តរជាតិទាំងអស់ដែលប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់ពួកគេ និងការពារគ្នាទៅវិញទៅមក ប្រសិនបើរដ្ឋសមាជិកមួយ ឬច្រើនត្រូវបានវាយប្រហារ។ កតិកាសញ្ញានេះ បង្កើតបញ្ជាការរួម និងគណៈកម្មាធិការពិគ្រោះយោបល់នយោបាយ។ រដ្ឋជាសមាជិកបានសន្យាថា នឹងបដិសេធមិនចូលរួមសម្ព័ន្ធភាព និងកិច្ចព្រមព្រៀងណា ដែលមានគោលបំណងផ្ទុយទៅនឹងកតិកាសញ្ញានេះ និងអនុញ្ញាតឱ្យរដ្ឋផ្សេងទៀត អាចចូលជាសមាជិកផងដែរ ដោយមិនគិតពីប្រព័ន្ធសង្គម និងនយោបាយរបស់ពួកគេ។

យ៉ាងណាមិញ នៅឆ្នាំ១៩៥៦ ប្រទេសហុងគ្រីបានដកខ្លួនចេញពី«កតិកាសញ្ញាវ៉ាសូវី»នេះ បន្ទាប់ពីមានការធ្វើបដិវត្តន៍ដែលនាំឱ្យប្រជាជនហុងគ្រីចំនួន២៥០០ត្រូវបាត់បង់ជីវិតនៅប្រទេសឆែក(សាធារណរដ្ឋ) ក្នុងឆ្នាំ ១៩៦៨ និងប៉ូឡូញ ក្នុងឆ្នាំ១៩៨១។ ក្រោយមក មានការដកខ្លួនពីប្រទេសមួយចំនួន ដូចជា អាល់បានី(១៩៦៨) និងការដកខ្លួនរបស់អាល្លឺម៉ង់ខាងកើត(១៩៩០) ដើម្បីរួបរួមជាមួយអាល្លឺម៉ង់ខាងលិចវិញ។

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩១ មេដឹកនាំ«សន្ធិសញ្ញាវ៉ាសូវី» បានប្រកាសបិទសន្ធិសញ្ញានេះថា«លែងមាន»នៅឯកិច្ចប្រជុំកំពូលចុងក្រោយរបស់មេដឹកនាំកតិកាសញ្ញាវ៉ាសូវីនៅទីក្រុងប្រាក ប្រទេសឆេកូស្លូវ៉ាគី។ កងទ័ពសហភាពសូវៀតដែលបានដាក់ពង្រាយនៅតាមប្រទេសជាសមាជិកទាំងអស់ត្រូវបានដកចេញជាបណ្ដើរៗ។ ក្រៅពីប្រទេសរុស្សីដែលជារដ្ឋរបស់សូវៀត ប្រទេសដែលធ្លាប់ជាសមាជិកផ្សេងៗទៀតនៃ«សន្ធិសញ្ញាវ៉ាសូវី»បានចូលរួមជាមួយ«អង្គការសន្ធិសញ្ញាអាត្លង់ទិក»ខាងជើងហៅកាត់ថាណាតូជាបន្តបន្ទាប់។ ចំណែកអង្គការណាតូ នៅមានជីវិតមកដល់បច្ចុប្បន្ននេះ៕
ដោយ ៖ សេម វាសនា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?