អត្ថាធិប្បាយ
តើតំបន់យុទ្ធសាស្រ្តអាស៊ីប៉ាស៊ីហ្វិក និងឥណ្ឌូប៉ាស៊ីហ្វិក ខុសគ្នាបែបណា?
ពិភពលោកទាំងមូលកំពុងត្រូវបានឆេះរោលរាលដោយសារសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈពេលដែលសហរដ្ឋអាមេរិក និងមហាយក្សចិន ក៏កំពុងបន្តឡើងកម្តៅដាក់គ្នាដែរ។ បញ្ហាទាំងនេះកើតមានឡើង ដោយសារកត្តាបែងចែកតំបន់ភូមិសាស្ត្រពិភពលោក ដើម្បីដណ្ដើមគ្រប់គ្រងខាងផ្នែកយោធា និងសេដ្ឋកិច្ច។ ក្នុងនោះ តំបន់ដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងគឺ អាស៊ីប៉ាស៊ីហ្វិក និងឥណ្ឌូប៉ាស៊ីហ្វិក។
អាស៊ីប៉ាស៊ីហ្វិក
អាស៊ីប៉ាស៊ីហ្វិក ជាតំបន់មួយនៃពិពភពលោក វាស្ថិតនៅជាប់ និងនៅជិតមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ដែលរួមបញ្ចូលអាស៊ីខាងកើត អាស៊ីខាងត្បូងអាស៊ីអាគ្នេយ៍ និងតំបន់អូសេអានី ។ ចំពោះអាស៊ីប៉ាស៊ីហ្វិកអាចចូលផ្នែកខ្លះនៃទឹកដីប្រទេសរុស្ស៊ី គឺមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងជើង និងបណ្ដាប្រទេសមួយចំនួនទៀតនៅទ្វីបអាមេរិកដែលស្ថិតនៅមហាសមុទ្រភាគខាងកើត។
តំបន់អាស៊ីប៉ាស៊ីហ្វិកគឺមានសហប្រតិបត្តិការសេដ្ឋកិច្ចហៅថា អាពិច (APEC) ដែលមានប្រទេសសមាជិកចំនួន២១ប្រទេស ។ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកមានប្រទេស និងដែលដីចំនួន៤៦ មានដូចជា អូស្ត្រាលី, បង់ក្លាដេស, ប៊ូតង់, ព្រុយណេ, មីយ៉ាន់ម៉ា, កម្ពុជា, កាណាដា, ចិន, Chile, Cook Islands, trå (Fiji Islands), inså French Polynesia, fign, ឥណ្ឌូណេស៊ី, ជប៉ុន, គីរីបាទី, ឡាវ, ម៉ាឡេស៊ី, ម៉ាល់ឌីវ, មាំសាល (Marshall Islands), មីក្រូណេស៊ី, ម៉ុងហ្គោលី, សាធារណរដ្ឋណូរូ (Nauru), នេប៉ាល់, ណូវែលសេឡង់, ដែនដី News Caledonia, នីយ៉ូ (Niue), កូរ៉េខាងត្បូង, កូរ៉េខាងជើង, ប៉ាគីស្ថាន, សាធារណរដ្ឋបាលូ (Palau), ប៉ាពូអាស៊ីនូវែលហ្គីណេ, ប៉េរូ, ហ្វីលីពីន, រុស្ស៊ី, សាម័រ (Samoa), សិង្ហបុរី, សូឡម៉ូន (Solomon Islands), ស្រីលង្កា, ថៃ, ទីម័រខាងកើត, តុងហ្គោ, ទូវ៉ាលូ (Tuvalu Islands), វ៉ានូទូ (Vanuatu Islands), វៀតណាម, និងសហរដ្ឋអាមេរិក។
ឥណ្ឌូប៉ាស៊ីហ្វិក
ឥណ្ឌូប៉ាស៊ីហ្វិក បើគិតទៅតាមទីតាំងភូមិសាស្រ្តសុទ្ធសាធ គឺមិនមានអ្វីខុសប្លែកគ្នាពីអាស៊ីប៉ាស៊ីហ្វិក នោះទេ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នាឥណ្ឌូប៉ាស៊ីហ្វិក ក៏មិនមែនគ្រាន់តែជាឈ្មោះថ្មី ដែលគេប្រើជំនួស អាស៊ីប៉ាស៊ីហ្វិនោះដែរ។ ការណ៍ដែលគេនាំគ្នាប្រើពាក្យឥណ្ឌូប៉ាស៊ីហ្វិក ជំនួសឲ្យអាស៊ីប៉ាស៊ីហ្វិកនៅក្នុងពេលបច្ចុប្បន្ននេះ គឺមានអត្ថន័យខាងភូមិសាស្រ្តនយោបាយ ដែលគូសបញ្ជាក់ពីការផ្លាស់ប្តូរ ឬដំណើរវិវឌ្ឍនៃយុទ្ធសាស្រ្តរបស់ប្រទេសមហាអំណាចនៅក្នុងតំបន់នេះ។ ដំណើរវិវឌ្ឍនៃយុទ្ធសាស្រ្តពី អាស៊ីប៉ាស៊ីហ្វិក ទៅ ឥណ្ឌូប៉ាស៊ីហ្វិក គឺផ្តោតទៅលើចំណុចសំខាន់ចំនួនពីរ។
ទីមួយ គឺការបង្កើនចំណាប់អារម្មណ៍កាន់តែសំខាន់ទៅលើឥណ្ឌា និងមហាសមុទ្រឥណ្ឌា ដែលត្រូវបានគេមើលឃើញថា ជាតំបន់ដ៏សំខាន់ និងដ៏មានសក្តានុពល ទាំងខាងផ្នែកសេដ្ឋកិច្ច និងខាងផ្នែកសន្តិសុខ។ ទីពីរ នៃយុទ្ធសាស្រ្ត “ឥណ្ឌូប៉ាស៊ីហ្វិក” គឺការទប់ទល់នឹងការពង្រីកឥទ្ធិពលចិននៅក្នុងតំបន់ ហើយយុទ្ធសាស្រ្តទប់ទល់នឹងឥទ្ធិពលរបស់ចិននេះត្រូវគេរៀបចំធ្វើឡើង តាមរយៈការរួមកម្លាំងគ្នា រវាងប្រទេសចំនួន ៤ គឺ អាមេរិក ជប៉ុន អូស្រ្តាលី និងឥណ្ឌា បង្កើតទៅជាបក្សសម្ព័ន្ធប្រឆាំងចិន នៅក្នុងតំបន់ “ឥណ្ឌូប៉ាស៊ីហ្វិក”។ ហេតុដូច្នេះហើយបានជាគេសង្កេតឃើញថា ជាទូទៅ ប្រទេសទាំង ៤នេះហើយ ដែលតែងតែប្រើពាក្យ “ឥណ្ឌូប៉ាស៊ីហ្វិក” ញឹកញាប់ជាងគេ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ឥណ្ឌូប៉ាស៊ីហ្វិកនេះ ត្រូវបានសហរដ្ឋអាមេរិកកំណត់ជាយុទ្ធសាស្រ្តជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ តាមរយៈសុន្ទរកថារបស់លោកដូណាល់ ត្រាំ នៅដាណាង ប្រទេសវៀតណាម ក្នុងឱកាសជំនួបកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC។ នៅពេលនោះ លោកដូណាល់ ត្រាំ បានហៅយុទ្ធសាស្រ្តថ្មីនេះថាជាយុទ្ធសាស្រ្ត “ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ” (Free and Open Indo-Pacific)។
“ឥណ្ឌូប៉ាស៊ីហ្វិក” សំដៅទៅលើតំបន់ ដែលលាតសន្ធឹងរវាងមហាសមុទ្រពីរ គឺចាប់ពីមហាសមុទ្រឥណ្ឌា ទៅដល់មហាសមុទ្រប៉ាស៊ីហ្វិក។ ក៏ប៉ុន្តែ ជាទូទៅ ពាក្យនេះត្រូវបានគេប្រើ មិនមែនដើម្បីសំដៅត្រឹមតែទៅលើទីតាំងភូមិសាស្ត្រនោះទេ តែជាពាក្យដែលមានអត្ថន័យទាក់ទងនឹងភូមិសាស្រ្តនយោបាយ។
តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាតំបន់ដែលផ្លាស់ប្ដូរឥទ្ធិពលអំណាចពីលោកខាងលិចមកលោកខាងកើត។ ការពង្រីកភូមិសាស្ត្រនេះនៅតែមិនទាន់ត្រូវបានកំណត់ឱ្យបានជាក់លាក់នោះទេ ប៉ុន្ដែពាក្យឥណ្ឌូប៉ាស៊ីហ្វិកនេះ សំដៅលើលំហសមុទ្រដែលលាតសន្ធឹងពីមហាសមុទ្រឥណ្ឌាកាត់ដែននៃអាស៊ីខាងកើតរហូតដល់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចដែលរួមបញ្ចូលប្រទេសជប៉ុន និងអូស្ត្រាលី។ បើគិតត្រឹមឆ្នាំ២០២០ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកត្រូវបានកំណត់ថាមានចំនួន២៤ប្រទេសគឺ អូស្ត្រាលី បង់ក្លាដេស ប៉ូតាន់ ប្រុយណេ កម្ពុជា ហ្វីជី ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន ឡាវ ប៉ាឡេស៊ី ម៉ាល់ឌីវ មីយ៉ាន់ម៉ា មេប៉ាល់ ញូហ្សៀឡែនដ៍ ប៉ាពូញ៉ូវហ្គីណេ ហ្វីលីពីន សិង្ហបុរី ស្រីលង្កា កោះតៃវ៉ាន់ ថៃ ទីម៉រខាងកើត និងសហរដ្ឋអាមេរិក។
ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក
កាលពីថ្ងៃទី២៣ ឧសភា ឆ្នាំ២០២១ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការ នូវការបង្កើតផែនការសេដ្ឋកិច្ចថ្មីរបស់ខ្លួនសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយដែលត្រូវបានគេស្គាល់ឈ្មោះថា Indo-Pacific Economic Framework – IPEF ឬមានន័យជាខេមរភាសាថា ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ។
សមាជិកដំបូង ក្នុងក្របខ័ណ្ឌខាងលើ មានចំនួន ១៣ប្រទេស ដោយក្នុងនោះមានដូចជា អាម៉េរិក, អូស្រ្តាលី, ព្រុយណេ, ឥណ្ឌា, ឥណ្ឌូណេស៊ី, ជប៉ុន, ម៉ាឡេស៊ី, នូវែលសេឡង់, ហ្វីលីពីន, សិង្ហបុរី, កូរ៉េខាងត្បូង, ថៃ និងវៀតណាម។ សមាជិកទាំង ១៣ប្រទេសនេះ មានទំហំសេដ្ឋកិច្ចចំនួន៤០ភាគរយនៃសេដ្ឋកិច្ចពិភពលោក។
សមាជិកទាំង ១៣ប្រទេស បានសង្កត់ធ្ងន់នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ដោយបន្តថា តាមរយៈគំនិតផ្តួចផ្តើមនេះ សមាជិកទាំងអស់ មានគោលបំណងរៀបចំកិច្ចសហប្រតិបត្តិការ ស្ថិរភាព វិបុលភាព ការអភិវឌ្ឍន៍ និងសន្តិភាពនៅក្នុងតំបន់។
ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ត្រូវបានអាមេរិកចាត់ទុកជាការរៀបចំសេដ្ឋកិច្ចបែបថ្មីក្នុងសតវត្សទី២១ ដែលខុសពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចសេរីនាពេលកន្លងមក។ ក្របខ័ណ្ឌមួយនេះ ផ្ដោតលើសសរស្ដម្ភចំនួន ៤ ដូចជាការស្តារពាណិជ្ជកម្មឡើងវិញ, ការធានាសង្វាក់ផ្គត់ផ្គង់, ការវិនិយោគលើថាមពលស្អាត ព្រមទាំងការយកពន្ធ និងការប្រឆាំងអំពើពុករលួយ។ យ៉ាងណាមិញ សមាជិកទាំងអស់ មិនតម្រូវឱ្យផ្តោតលើសសរស្តម្ភចំនួន៤ខាងលើឡើយ ដោយប្រទេសទាំងនោះ អាចជ្រើសយកសសរស្ដម្ភមួយណាក៏បាន។
គំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចថ្មីនេះ ត្រូវបានរដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក លោកស្រី ហ្គីណា រៃម៉ូនដូ (Gina Raimondo) ចាត់ទុកជាការស្ដារភាពជាអ្នកដឹកនាំរបស់អាមេរិកឡើងវិញនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បន្ទាប់ពីខ្លួនបានដើរចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) និងជាចំណាត់ការឆ្លើយតបនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលគាំទ្រដោយចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានចាត់ទុក ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ជាការទាញបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ឱ្យចេញពីចិន។ លើសពីនេះ លោក Zhao បានបន្ថែមថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិក មិនមែនជាក្ដារអុកសម្រាប់ប្រជែងភូមិសាស្ត្រនយោបាយឡើយ។
អ្នកវិភាគជាច្រើនយល់ឃើញថា ក្របខ័ណ្ឌនេះនឹងក្លាយជាការបញ្ជាក់ថា សហរដ្ឋអាមេរិកខ្វាយខ្វល់តែលើបញ្ហាសន្តិសុខ យោធានៅក្នុងតំបន់ប៉ុណ្ណោះ និងមិនបានខ្វល់ខ្វាយលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនោះទេ»។
ប្រទេសភាគច្រើនចង់ឱ្យសមាជិកភាពមានលក្ខណៈទូលំទូលាយ ពីព្រោះការធ្វើបែបនេះនឹងជួយពង្រីកការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់ ជាពិសេសពីព្រោះសមាជិកអាស៊ានទាំង ១០ ចង់ចូលរួមក្នុងនាមជាប្លុកមួយ។
បញ្ហាទាក់ទងនឹងចិនរដ្ឋាភិបាលជាច្រើន នៅក្នុងតំបន់បានលើកឡើងនូវមន្ទិលសង្ស័យលើគុណតម្លៃនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចដែលមិនរាប់បញ្ចូលចិន ហើយសម្រាប់ប្រទេសជាច្រើន ចិនគឺជាដៃគូពាណិជ្ជកម្ម និងជាវិនិយោគិនដ៏សំខាន់របស់ពួកគេ។ រឿងនេះអាចនឹងនាំ មកនូវបញ្ហាប្រឈមជាច្រើន។
សូម្បីតែសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិក ដូចជាអូស្ត្រាលីជាដើម ក៏មានការនាំចេញទំនិញទៅកាន់ប្រទេសចិនច្រើនជាងសហរដ្ឋអាមេរិករហូតដល់ទៅ ១៣ ដងផងដែរ ហើយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក៏មានទំនាក់ទំនងយ៉ាងស្អិតល្មួតផងដែរជាមួយខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដែលមានមូលដ្ឋាននៅចិន។
នៅឆ្នាំ២០២១ ការធ្វើពាណិជ្ជកម្មរវាងចិន និងអាស៊ានមានចំនួន ៨៧៨ ពាន់លានដុល្លារ ដែលច្រើនជាងការធ្វើពាណិជ្ជកម្មរវាងអាស៊ានជាមួយនឹងអាមេរិក ដែលមានចំនួនត្រឹមតែ ៣៨៤ ពាន់លានដុល្លារប៉ុណ្ណោះ។
គួបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន លោក ស៉ី ជិនពីង ក៏បានបង្កើតនូវគោលនយោបាយផ្លូវសូត្រថ្មី គឺគោលនយោបាយខ្សែក្រវាត់ និងផ្លូវ (Belt and Road) ដើម្បីភ្ជាប់ទំនាក់ទំនងការទូត នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយបណ្ដាប្រទេសជាច្រើន ដូចជានៅតំបន់អាស៉ីអាគ្នេយ៍ អាស៉ីទក្សិណ ទ្វីបអាហ្វ្រិក និងបន្តទៅដល់តំបន់អឺរ៉ុបថែមទៀតផង ដែលសករាជផ្លូវសូត្រថ្មីនេះមានវិសាលភាពធំជាងផ្លូវសូត្រកាលពីសម័យបុរាណនោះទៅទៀតដែលធ្វើឱ្យសហរដ្ឋអាមរិករឹតតែមានការព្រួយបារម្ភអំពីការពង្រីកឥទ្ធិពលរបស់ចិនកាន់តែខ្លាំងជាងខ្លួន៕
ដោយ៖ សេម វាសនា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន