អត្ថាធិប្បាយ
ប្រព័ន្ធប្រជាធិបតេយ្យនៅជប៉ុន មានលក្ខណៈស្រដៀងគ្នានឹងកម្ពុជា
បន្ទាប់ពីការធ្វើឃាតដ៏រន្ធត់ទៅលើលោក អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ការបោះឆ្នោតជាតិ ឬការបោះឆ្នោតព្រឹទ្ធសភាដែលទើបកន្លងទៅថ្មីៗនេះ ជាអត្ថន័យថ្មីមួយក្នុងនយោបាយជប៉ុន ដោយមេដឹកនាំនយោបាយមកពីគ្រប់ភាគីបានសង្កត់ធ្ងន់ថា សេរីភាពនៃបញ្ចេញមតិ និងការពារលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងអំពើហិង្សាណាមួយ គឺពិតជាមានសារសំខាន់ណាស់សម្រាប់ប្រទេសជប៉ុន។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/4bc461d6-218f-4b8b-a4b1-f9dff3b316a8-1024x678.jpg)
តើប្រព័ន្ធប្រជាធិបតេយ្យជប៉ុនដំណើរការដោយរបៀបណា?
ជប៉ុន ជាប្រទេសប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដូចគ្នានឹងប្រទេសកម្ពុជាដែរ ដោយបែងចែកអំណាចកំពូលជា៣ធំៗគឺ អំណាចនីតិប្បញ្ញត្តិ អំណាចប្រតិបត្តិ និងអំណាចតុលាការ។ នាយករដ្ឋមន្ត្រី ឬប្រមុខរាជរដ្ឋាភិបាល ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតពីសមាជិករដ្ឋសភា ហើយសមាជិករដ្ឋសភាទាំង៤៦៥រូប ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតសកលមួយ ដែលធ្វើឡើងជារាងរាល់៤ឆ្នាំម្ដង ឬលើកលែងករណីនាយករដ្ឋមន្ត្រីរំលាយរដ្ឋសភា មុនអាណត្តិ។នៅពេលដែលសភាតំណាងរាស្ត្រត្រូវបានរំលាយ ការបោះឆ្នោតទូទៅនៃសមាជិកសភាក្នុងរយៈពេលសែសិប (៤០) ថ្ងៃគិតចាប់ពីថ្ងៃរំលាយ ហើយការដឹកនាំរដ្ឋាភិបាលត្រូវធ្វើឡើងក្នុងរយៈពេលសាមសិប (៣០) ថ្ងៃចាប់ពីថ្ងៃដែល ការបោះឆ្នោត។
សម្រាប់ប្រទេសជប៉ុនគ្មានការកំណត់លើអាណត្តិនាយករដ្ឋមន្ត្រីនោះទេ ប៉ុន្តែប្រទេសមួយនេះមានការកំណត់អាណត្តិដឹកនាំរបស់ប្រធានគណៈបក្សនយោបាយទៅវិញ បន្ថែមពីនេះនាយករដ្ឋមន្ត្រីជប៉ុនមានវប្បធម៌ចុះចេញពីដំណែង នៅពេលខ្លួនមិនអាចគោរពសន្យាសម្រេចគោលនយោបាយរបស់ខ្លួនបាន។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/62cbcc4d5b5d0-1024x576.jpg)
តើការជ្រើសតាំងតំណាងរាស្ត្រធ្វើឡើងយ៉ាងដូចម្ដេច?
ជប៉ុន ធ្វើការជ្រើសតាំងតំណាងរាស្ត្រ តាមបែបប្រព័ន្ធចម្រុះ ដែលរួមបញ្ចូលគ្នារវាងប្រព័ន្ធបោះឆ្នោតឯកត្តនាម និងប្រព័ន្ធសមាមាត្រតាមបញ្ជី។ ការបោះឆ្នោតតាមមណ្ឌលនីមួយៗ ប្រជាជនដែលទៅបោះឆ្នោតនឹងទទួលបានសន្លឹកឆ្នោតចំនួនពីរសន្លឹក ។ សន្លឹកទីមួយសម្រាប់ជ្រើសរើសបេក្ខជនតំណាងរាស្ត្រដែលខ្លួនពេញចិត្ត សន្លឹកឆ្នោតទីពីរសម្រាប់ជ្រើសរើសគណបក្សនយោបាយ។ មនុស្សម្នាក់គឺមិនអាចជាតំណាងរាស្ត្រផង និងសមាជិកព្រឹទ្ធសភាផងនោះទេ មានន័យថាសមាជិកសភាតាំងពីរជាមនុស្សផ្សេងៗគ្នាដែលត្រូវបានជ្រើសរើសមនុស្សដាច់ដោយឡែកពីគ្នា។
តើសភាជប៉ុនបែងចែកបែបណា ?
សភាគឺជាស្ថាប័នដែលមានអំណាចខ្ពស់បំផុត ហើយជាអ្នកបង្កើតច្បាប់ និងស្ថាប័នរបស់រដ្ឋ។ សភាគឺមានរដ្ឋសភា និងព្រឹទ្ធសភា។ សមាជិកសភាទាំងពីរត្រូវជ្រើសតាំងដោយការបោះឆ្នោត តំណាងប្រជាជនទាំងអស់។ ទំនួលខុសត្រូវសំខាន់បំផុតរបស់សភាគឺការបង្កើតច្បាប់។ សភាក៏មានសិទ្ធិអំណាចក្នុងការបំពេញមុខងារបន្ថែមមួយចំនួន រួមមានការពិចារណា និងការអនុម័តថវិកា និងបញ្ហាមួយចំនួនទាក់ទងនឹងសារពើពន្ធ ការអនុម័តសន្ធិសញ្ញា ការតែងតាំងនាយករដ្ឋមន្ត្រី និងការផ្ដួចផ្ដើមគំនិតដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ សភាទាំងពីរថ្នាក់អាចធ្វើការស៊ើបអង្កេតពាក់ព័ន្ធនឹងរដ្ឋាភិបាល ហើយទាមទារវត្តមាន និងសក្ខីកម្មរបស់សាក្សី និងការធ្វើកំណត់ត្រា។ ដើម្បីឱ្យសភាអាចអនុម័តដំណោះស្រាយបាន លុះត្រាតែមានការយល់ព្រមពីរសភាទាំងពីរថ្នាក់។
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលសភាទាំងពីរមិនយល់ស្របគ្នាលើដំណោះស្រាយណាមួយទាក់ទងនឹងសេចក្ដីព្រាងច្បាប់ សេចក្ដីព្រាងថវិកា ការអនុម័តសន្ធិសញ្ញា ឬការតែងតាំងនាយករដ្ឋមន្ត្រី ក្រោមលក្ខខណ្ឌនៃរដ្ឋធម្មនុញ្ញ នោះរដ្ឋសភាអាចជំទាស់នឹងសេចក្ដីសម្រេចរបស់ព្រឹទ្ធសភាបាន។ និយាយជារួមរដ្ឋសភាមានអំណាចខ្លាំងជាងព្រឹទ្ធសភា។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/62cbcc5ccd1c1-1024x656.jpeg)
អាណត្តិរបស់សមាជិកសភាត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញ។ សមាជិកតំណាងរាស្ត្រមានអាណត្តិ៤ឆ្នាំ ចំណែកសមាជិកព្រឹទ្ធសភាមានអាណត្តិ៦ឆ្នាំ ហើយការបោះឆ្នោតជ្រើសរើស សមាជិកថ្មីចំនួនពាក់កណ្ដាល ឬ ១២៤ រូបនៃសមាជិកសរុប២៤៨រូប ត្រូវធ្វើឡើងជារៀងរាល់ ៣ឆ្នាំម្ដង។ ប៉ុន្តែការបោះឆ្នោតក្នុងឆ្នាំនេះ មានកៅអីមួយត្រូវបំពេញបន្ថែម ដូច្នេះវាធ្វើឱ្យអាសនៈនេះកើនដល់ ១២៥អាសនៈដែលបេក្ខជនត្រូវប្រជែងយក។
រដ្ឋសភាមានសមាជិកចំនួន ៤៦៥ រូប។ ក្នុងនោះ ២៨៩រូបត្រូវបានបោះឆ្នោតជ្រើសរើសក្រោមប្រព័ន្ធឯកត្តនាម ខណៈ ១៧៦រូបត្រូវបានបោះឆ្នោតតាមប្រព័ន្ធសមាមាត្រដែលបែងចែកជា ១១ តំបន់។ សមាជិកព្រឹទ្ធសភាមានចំនួន ២៤៨ រូបដែលក្នុងនោះ ១០០ រូបត្រូវបានជ្រើសរើសតាមរយៈទម្រង់សមាមាត្រ ហើយ ១៤៨ ត្រូវបានជ្រើសរើសជាអ្នកតំណាងមកពី ៤៧ មណ្ឌលបោះឆ្នោតទូទាំងប្រទេស។ នៅខែមិថុនា ឆ្នាំ ២០១៥ ច្បាប់ ស្ដីពីការបោះឆ្នោតសាធារណៈ ត្រូបានធ្វើវិសោធនកម្មដែលមានការបន្ថយអាយុបោះឆ្នោតពី ២០ ឆ្នាំ មកត្រឹម១៨ ឆ្នាំវិញ។ ការកែប្រែនេះត្រូវបានអនុវត្តដោយចាប់ផ្តើមពីការបោះឆ្នោតទៀងទាត់របស់សមាជិកព្រឹទ្ធសភាដែលត្រូវបានប្រកាសជាផ្លូវការនៅក្នុងខែមិថុនា ឆ្នាំ ២០១៦។ បុរស និងស្ត្រីដែលមានអាយុលើសពីនេះ មានសិទ្ធិឈរឈ្មោះក្នុងការបោះឆ្នោត។ ការកំណត់អាយុសមាជិកតំណាងរាស្ត្រគឺចាប់ពី២៥ ឆ្នាំឡើងទៅ ខណៈដែលព្រឹទ្ធសភាត្រូវមានអាយុចាប់ពី៣០ឆ្នាំ ឬចាស់ជាងនេះ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/62cbcc5cb69e9-1024x682.jpeg)
ការតែងតាំងនាយករដ្ឋមន្ត្រី
នាយករដ្ឋមន្ត្រី ជាប្រមុខរាជរដ្ឋាភិបាល កើតឡើងដោយការតែងតាំងពីព្រះចៅអធិរាជជប៉ុន បន្ទាប់ពីជ្រើសតាំងផ្ដល់សេចក្ដីទុកចិត្តដោយរដ្ឋសភាជាតិ។ ជាទូទៅ នាយករដ្ឋមន្ត្រីជប៉ុន គឺជាប្រធានគណបក្សដែលឈ្នះក្នុងការបោះឆ្នោតសកល។ បន្ទាប់ពីបោះឆ្នោតព្រឹទ្ធសភា ការបោះឆ្នោតរដ្ឋសភា ឬបោះឆ្នោតសកល ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៥ខាងមុខនេះ៕
ដោយ៖ សេម វាសនា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច