Connect with us

អត្ថាធិប្បាយ

អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ «ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលខ្ញុំយល់ដឹង!»

បានផុស

នៅ

ព្រះរាជពិធីខួប១០០ ព្រះវស្សានៃថ្ងៃប្រសូត ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានប្រារព្ធឡើងនៅរដ្ឋធានីប៉េកាំងនៃសាធារណៈរដ្ឋប្រជាមានិតចិននៅថ្ងៃទី ១៥ ខែកញ្ញា។ ភ្ញៀវកិត្តិយសថ្នា​ក់​​ដឹកនាំកំពូលដែលចូលរួមកម្មវិធីបានវាយតម្លៃខ្ពស់ចំពោះស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាវីរក្ស​ត្រ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ  ចំពោះការទាមទារឯករាជ្យជាតិ ការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងការរឹតចំណងមិត្តភាពរវាងចិន-កម្ពុជាដ៏ល្អប្រសើរ។

ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និង ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្តេចយាងចូលរួមពិធីរំលឹកខួប៦០ឆ្នាំនៃការបង្កើតសាធារដ្ឋប្រជាមានិតចិននៅទីក្រុងប៉េកាំងនា ថ្ងៃទី១ ខែតុលា ឆ្នាំ២០០៩
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក FU XUE ZHANG អតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ និង ចំណងមិត្តភាពយ៉ាជ្រាលជ្រៅជាមួយនឹងព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ។ នៅក្នុងអង្គពិធីនេះ ឯកអគ្គរដ្ឋទូតFU XUE ZHANG បានសម្តែងនូវក្តីនឹករលឹកយ៉ាងពន់ពេកចំពោះ ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

ដំណើរជីវិតនយោបាយរបស់ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ មានភាពអស្ចារ្យ និងពោរពេញដោយរឿងអច្ចរយៈជាច្រើន ថ្វីត្បិតតែស្ថានភាពនយោបាយ មានសភាពរង្គោះរង្គើ  បត់បែនខ្លាំង ព្រះអង្គនូវតែអាចជម្នះរាល់ឧបសគ្គទាំងឡាយយ៉ាងជោគជ័យ ជាច្រើនលើកច្រើនសារ ដែលទាំងនេះ ជាការវិវត្តន៍ស្របគ្នា ទៅនឹងជោគវាសនាដ៏លំបាកនៃមាតុភូមិរបស់ព្រះអង្គ។ ក្នុងអំឡុងពេលព្រះអង្គកាន់កាប់នយោ​បាយជាង៦០ឆ្នាំមកនេះ ប្រពន្ធ័នៃការគ្រប់គ្រងប្រទេសជាតិធ្លាប់មានការផ្លាស់ប្តូរចំនួន ៨លើក ដែលក្នុងនោះមានការផ្លាស់ប្តូរទ្រង់ទ្រាយធំនឹកស្មានមិនដល់ចំនួន៤លើក។  ប៉ុន្តែ ផលចុងក្រោយនៃបម្រែបម្រួលនោះ គឺប្រទេសកម្ពុជាទទួលបានឯករាជ្យជាតិត្រឡប់មកវិញ  រក្សាបូរណភាពទឹកដី ឯប្រព័ន្ធគ្រប់គ្រងរបស់ព្រះរាជាណាចក្រក៏ត្រឡប់មកសភាពដើមវិញ ព្រះអង្គ ក៏បន្តដឹកនាំប្រទេសឆ្ពោះទៅមុខទៀត។

រូបថតអនុស្សាវរីយ៍ ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ជាមួយលោក FU XUE ZHANG លើយន្តហោះ ក្រោយពីចុះហត្ថលេខាសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១

យុគ្គប្រវត្តិដ៏ស្មុគស្មាញរបស់ប្រទេសកម្ពុជា បណ្តាលមកពីការរងឥទ្ធិពលនៃកត្តាផ្សេងៗនៃអន្តរកម្មទាំងក្នុង និងក្រៅប្រទេស។ ឯកត្តាចំបងដែលអាចតម្រង់ទិសនៃការអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងមានប្រសិទ្ធភាពនោះគឺ បំណងប្រាថ្នា និងមនៈសិការរបស់ប្រជាជនកម្ពុជា។ ប្រវត្តិសាស្រ្តបានបង្ហាញឲ្យឃើញថា ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ គឺជានិម្មិត្តរូបដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជនកម្ពុជា ទ្រង់មានព្រះហឫទ័យសណ្តោះប្រណី ឆន្ទៈស្នេហាជាតិ និងប្រជាជនកម្ពុជា ព្រមទាំងមានប្រាជ្ញាឈ្លាសវៃ និងមានភាពអង់អាចក្លាហានមិនរាថយ ដែលនេះ បង្ហាញពីស្មារតីសុច្ឆន្ទៈ និងភាពអង់អាចក្លាហានរបស់ប្រជាជន។ នៅពេលដែលទ្រង់បានដាក់រាជ្យ ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា បានប្រសិទ្ធនាមដ៏ខ្ពង់ខ្ពស់ជូនព្រះអង្គជា«ព្រះមហាវីរក្សត្រ» និងជា «បិតាជាតិខ្មែរ» ដើម្បីជាការកត់ត្រាពីស្នាព្រះហស្ថដ៏អស្ចារ្យរបស់ព្រះអង្គជារៀងរហូត។

ការប្រកាន់ខ្ជាប់នូវឯករាជ្យភាព និងបូរណភាពទឹកដី គឺជាគោលការណ៏ចម្បងសម្រាប់កសាងប្រទេសរបស់ព្រះអង្គ។ នៅដើមសម័យកាលដំបូង នៅពេលព្រអង្គ បានប្រយុទ្ធប្រឆាំងនឹងពួកអាណានិគមនិយមក្នុងការតស៊ូទាមទារនូវឯករាជ្យភាព និងក្រោយមកបានប្រយុទ្ធប្រឆាំងនឹងចក្រពត្តិនិយមថ្មី ដើម្បីការពារឯករាជ្យ ព្រះអង្គតែងតែប្រកាន់ខ្ជាប់គោលការណ៍មិនរាថយ និងមិនងាករេក្នុងគោលដៅទាមទារ “ឯករាជ្យ” និង “អព្យា​ក្រឹតសន្តិភាព”ជានិច្ច។ នៅចំពោះមុខការគំរាមកំហែងនៃ“ការបោះបង់ចោល” និង”ការផ្តាច់ទំនាក់ទំនង“របស់ពួកអាណានិគមនិយម ព្រះអង្គនៅតែប្រកាន់ខ្ជាប់នូវឆន្ទៈមុតមាំ គឺ ៖ ”ខ្ញុំត្រូវតែទាមទារឯករាជ្យឲ្យប្រជាជនកម្ពុជា មិនអាចព្រោះតែដើម្បីរក្សាទំនាក់ទំនងរវាងភាគីទាំងពីរបោះបង់ចោលនូវគោលដៅរបស់ខ្ញុំឡើយ”។ ព្រះអង្គយល់ច្បាស់អំពីពាក្យកុហកភូតភររបស់ក្រុមចក្រពត្តិនិយមថ្មីស្តីពី “ការគំរាមកំហែង និងការ​ឈ្លានពានរបស់បក្សកុម្មុយនិស្ត” តាំងពីដំបូងមកម្លេះ។ នៅឆ្នាំ១៩៥៥  ក្រោយពីព្រះអង្គបដិសេធមិនចូលជាសមាជិក “អង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍” ក្រុមចក្រពត្តិនិយមតែងតែប្រឆាំងរាល់សកម្មភាពរបស់ព្រះអង្គជានិច្ច។

ប៉ុន្តែ ព្រះអង្គនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលនយោបាយដឹកនាំរបស់ទ្រង់ជានិច្ច ក្នុងការលុបបំផ្លាញនូវសកម្មភាពលួចធ្វើឃាត និងឧបាយកលរបស់សត្រូវទាំងផ្លូវងងឹត និងផ្លូវភ្លឺនៅគ្រប់វិស័យ។ ទ្រង់អង់អាចក្នុងការប្រើប្រាស់កម្លាំងដ៏ស្តួចស្តើងនៃប្រទេសដ៏តូចមួយទៅប្រយុទ្ធប្រឆាំងនឹងចក្រពត្តិនិយមដែលជាចក្រភពធំមានឥទ្ធិពលខ្លាំងខ្លាំ។ ទ្រង់តែងតែមានឆន្ទៈមុតមាំ យុទ្ធសាស្រ្តមានភាពរស់រវើក ព្រមទាំងមានចក្ខុវិស័យវែងឆ្ងាយ និងមានវិធានការបត់បែនយ៉ាងល្អ ក្នុងការដោះស្រាយនឹងបញ្ហាប្រឈម។ ទង្វើទាំងនេះមិនត្រឹមតែបង្ហាញពីភាពវៃឆ្លាត និងភាពប៉ិនប្រសប់របស់ព្រះអង្គប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីចរិតលក្ខណៈ ភាពអង្គអាចក្លាហានដែលជាអ្នកស្នេហាជាតិដ៏អស្ចារ្យផងដែរ។

ជំរុញការកែទម្រង់តាមយុគ្គសម័យ និងអភិវឌ្ឍន៍ ដើម្បីសេចក្តីសុខចម្រើនរបស់ប្រជាជន គឺជាគោលដៅពេញមួយជីវិតរបស់ព្រះអង្គ ដើម្បីឆ្ពោះទៅរកវិថីអភិវឌ្ឍន៍។ ព្រះអង្គយល់ដឹងយ៉ាងជ្រាលជ្រៅអំពីប្រវត្តិសាស្ត្រ ព្រមទាំង បានតាក់តែងនូវជីវប្រវត្តិសង្ខេបនៃរាជវង្សានុវង្សខ្មែរ។ ភាពរីកចម្រើន និងការធ្លាក់ចុះនៅក្នុងសម័យអង្គរ និងការបាត់បង់ទឹកដីមួយភាគធំក្រោយសតវត្សទី១៤ គឺជាភាពសោកសៅបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ជាតិខ្មែរ។ ចាប់តាំងពីពេលដែលព្រះអង្គឡើងគ្រងរាជ្យមក ទ្រង់បានបេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើននាថ្ងៃអនាគត ដើម្បីជាការប៉ះប៉ូវលើប្រវត្តិសាស្ត្រដ៏អកុសលនៃប្រទេសមួយនេះ។

ដូច្នេះ ព្រះអង្គមានគំនិតអនុវត្ត ”ការរួមបញ្ចូលធាតុខ្លាំង” ក្នុងការស្វែងរកវិថីអភិវឌ្ឍន៍ដែលស័ក្តិសម និងប្រទេសរបស់ខ្លួន ព្រមទាំងបានធ្វើកំណែទម្រង់ពីរបបស្វ័យភាពនៃរាជានិយមកម្ពុជាទៅជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដោយបានកាត់បន្ថយ ឬលុបបំបាត់នូវព្រះរាជសិទ្ធិ ដើម្បីបង្កើននូវមតិសាធារណៈ និងសិទ្ធិប្រជាពលរដ្ឋក្នុងយន្តការគ្រប់គ្រងប្រទេស។ ក្រោយមក ព្រះអង្គបានដាក់រាជ្យ ព្រមទាំង ប្រើប្រាស់សមាភាពជាអ្នកនយោបាយម្នាក់ចូលរួមប្រលូកក្នុងឆាកនយោបាយ ទទួលបាននូវសមិទ្ធិផលដ៏ពិសេសវិសាល។ ព្រះអង្គបានបង្កើត“របបសង្គមរាស្រ្តនិយម” តាមរយៈការរបោះឆ្នោតបង្កើតគណៈរដ្ឋមន្ត្រីគ្រប់គ្រង។ ម្យ៉ាងវិញទៀត ព្រះអង្គតែងតែរៀបចំកិច្ចប្រជុំ “សភាប្រជាជនជាតិ” ដើម្បីផ្តល់ឱកាស និងសិទ្ធិដល់ប្រជាជនចូលរួមពិគ្រោះយោបល់អំពីការងារប្រទេសជាតិ។

ចាប់ពីឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៧០ “សម័យសង្គមរាស្រ្តនិយម” គឺជាសម័យកាលជឿនលឿន និងរីកចម្រើនបំផុតរបស់ប្រទេសកម្ពុជា។ ក្រៅពីកំណែទម្រង់នៃគោលនយោបាយដ៏មានប្រសិទ្ធភាព ព្រះអង្គថែមទាំងមានគំនិតផ្តួចផ្តើមក្នុងការធ្វើកំណែទម្រង់លើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្មពង្រីងការគ្រប់គ្រងរដ្ឋ និងវិធានការជំរុញលើផលិតកម្ម និងការលក់ចេញនៃផលិតផលកសិកម្មជាច្រើនដូចជា អង្ករ កៅស៊ូ។ល។

ព្រះអង្គថែមទាំងយកចិត្តទុកដាក់ទៅលើវិស័យអប់រំ វិស័យសុខាភិបាល វិស័យទូរគមនាគមន៍ និងវិស័យផ្សេងៗដែលជាវិស័យសំខាន់ពាក់ព័ន្ធទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេស បានអនុវត្តវិធានការដ៏មានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍន៍ផលិតផលកសិកម្ម និងកែសម្រួលជីវភាពកសិករឲ្យកាន់តែប្រសើរឡើង ដូចជា ការចែកដីដល់ប្រជាពលរដ្ឋដែលមិនមានដីកសិកម្ម ហើយជួយពួកគេបង្កើនបច្ចេកទេសផលិតកម្ម ដោយបានបង្កើតគណៈកម្មការកែលម្អលំនៅដ្ឋានជនបទ និងផ្តល់មូលនិធិគាំទ្រផ្នែកហិរញ្ញវត្ថុ។

ក្រៅពីនេះ ព្រះអង្គតែងតែចុះទៅចូលរួមសកម្មភាពពលកម្មនានានៅវាលស្រែដោយផ្ទាល់ ដើម្បីដកស្រង់បទពិសោធន៍ពីការរស់នៅរបស់ប្រជាជន ព្រមទាំងបានបើកចរាចរណ៍ពិសេស ”ផ្លូវត្រង់” ដើម្បីយាងទៅសួរសុខទុក្ខប្រជារាស្ត្រ ស្វែងយល់នូវទុក្ខលំបាករបស់ប្រជារាស្ត្រ និងជួយដោះស្រាយបញ្ហាលំបាកៗ ដែលនៅចំ​ពោះ​មុខ។ បន្ទាប់ពីបានដាក់រាជ្យ ព្រះអង្គតែងតែផ្តល់ជាជំនួយដល់ប្រជាជនក្រីក្រជាប្រចាំ ហើយព្រះអង្គជាបុគ្គលដំបូងដែលជម្រុញនូវសកម្មភាពសប្បុរសធម៌នេះ ដែលជាគូរដ៏ល្អប្រសើរមួយដែលបញ្ជាក់ឲ្យឃើញច្បាស់ពី“ការគោរព ស្រឡាញ់ និងការផ្តល់ប្រយោជន៍ជូនប្រជាជន”។

ការពារយុត្តិធម៌អន្តរជាតិ រក្សាសន្តិភាពពិភពលោក គឺជាស្នាព្រះហស្ថដ៏សំខាន់របស់ព្រះអង្គក្នុងការជំរុញវឌ្ឍនភាពរបស់មនុស្សជាតិ។ ក្នុងនាមជាពុទ្ធសាសនិកមួយអង្គ ព្រះអង្គបានអនុវត្តទៅតាម《គម្ពីមេត្តាធម៌ និងចិត្តបរិសុទ្ធ》ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ”សេចក្តីសណ្តោះប្រណី និងអាណិតស្រឡាញ់” ទៅតាមគន្លងព្រះពុទ្ធសាសានថេរវាទ។ ក្នុងព្រះហឬទ័យរបស់ព្រះអង្គតែងតែងនឹករលឹកដល់ប្រជាជនកម្ពុជា ហើយនឹងប្រជាជនឥណ្ឌូចិន៣ប្រទេស គឺ វៀតណាម កម្ពុជា និងឡាវ។ នៅ៧០ឆ្នាំមុន ព្រះអង្គធ្លាប់បានពោលទៅកាន់ក្រុមអាណានិគមនិយមចាស់ថ្មីថា៖ ”ការទាមទារឯករាជ្យពេញលេញរបស់ប្រទេសមួយ គឺជាក្តីប្រាថ្នារួមមួយរបស់ឧបទ្វីបឥណ្ឌូចិន ៣ប្រទេស យើងមានមនោគមវិជ្ជាខុសពីបក្សកុម្មុយនិស្តវៀតណាម ប៉ុន្តែយើងអាណិតអាសូរនូវការតស៊ូរំដោះជាតិរបស់ពួកគេ”។

ឆ្លើយតបទៅនឹងការទទូច និងបង្ខិតបង្ខំរបស់ភាគីអឺរ៉ុបក្នុងការអនុវត្តយុទ្ធសាស្ត្រ”អាស៊ីប្រឆាំងនឹងអាស៊ី” ព្រះអង្គបានបដិសេធ ព្រមទាំងពោលទៅកាន់គូភាគីវិញថា៖ ”កម្ពុជា សូមបដិសេធមិនធ្វើជាមូលដ្ឋានប្រឆាំងនឹងបក្សកុម្មុយនិស្តវៀតណាមឡើយ”។ ព្រះអង្គយល់ស្របយ៉ាងខ្លាំងចំពោះអ្វីដែលប្រធានហូជីមិញបានមានប្រសាសន៍៖ ”គ្មានអ្វីដែលមានតម្លៃជាងឯករាជ្យភាពរបស់ប្រទេសនោះទេ”។ ព្រះអង្គបានមានប្រសាសន៍ទៀតថា៖ ”ថ្វីត្បិតខ្ញុំ និងគាត់មានអាយុមិនដូចគ្នាមែនពិត ប៉ុន្តែ យើងមានចំណុចដែលដូចគ្នានោះ គឺ ពុះពារ និងតស៊ូការពារដើម្បីឯករាជ្យជាតិ ”។ ក្នុងរយៈកាលក្រោយមក ព្រះអង្គបានផ្តួចផ្តើមនូវសន្និសីទទីក្រុងហ្សឺណែវ ពាក់ព័ន្ធនឹងបញ្ហាប្រទេសឡាវ និងសន្និសីទប្រជាជនកំពូលនៃឥណ្ឌូចិន៣ប្រទេស។ ព្រអង្គបានចូលរូមយ៉ាងសកម្មក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនឧបទ្វីបឥណ្ឌូចិន៣ប្រទេស រួមគ្នាប្រឆាំងការឈ្លានពានរបស់បរទេស និងទទួលបានជ័យជំនះទាំងស្រុង ព្រមទាំង ទទួលបានសមិទ្ធផលយ៉ាងធំធេងក្នុងប្រវត្តិសាស្ត្រ។

ព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ មានព្រះហឬទ័យទុកដាក់យ៉ាងខ្លាំងចំពោះសន្តិភាព និងការអភិវឌ្ឍន៍នៅតំបន់អាស៊ី និងពិភពលោក។ ព្រះអង្គបានខិតខំប្រឹងប្រែងក្នុងការបង្កើត និងពង្រីកចលនាមិនចូលបក្សសម្ព័ន្ធ ដើម្បីគាំទ្រការបង្រួបបង្រួម និងប្រឆាំងការរើសអើងពូជសាសន៍។ ព្រះអង្គបានប្រកាន់ខ្ជាប់នូវ ”គោលការណ៍ទាំង៥ នៃការរួមរស់ដោយសន្តិភាព” និង ” គោលការណទាំង១០ ប្រការក្នុងសន្និសីទ ក្រុងបានឌុង” តស៊ូមតិយ៉ាងសកម្មក្នុងការដោះស្រាយជម្លោះទឹកដី និងជម្លោះអន្តរជាតិតាមរយៈការចរចាដោយសន្តិវិធី។ ព្រះអង្គបានជំទាស់នឹងការសាកល្បងនុយក្លេអ៊ែរនៅអាហ្វ្រិក។ ព្រះអង្គ ក៏បានជំទាស់ចំពោះខ្លឹមសារមួយចំនួននៃសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអែរនៅទីក្រុងមូស្គូឆ្នាំ១៩៦៣។ ទោះបីជាប្រទេសមហាអំណាចនុយក្លេអែរបានដាក់សម្ពាធមកលើព្រះអង្គក៏ដោយ ប៉ុន្តែព្រះអង្គនៅតែប្រកាន់ជំហរបដិសេធក្នុងការចុះហត្ថលេខា។ ក្នុងកាលទេសៈដែលពាក់ព័ន្ធទៅនឹងជោគវាសនារបស់មនុស្សទាំងអស់គ្នា ព្រះអង្គមិនមានការភ័យខ្លាចចំពោះអំណាច មិនអោនលំទោនចំពោះសម្ពាធ ហ៊ានការពារយុត្តិធម៌អន្តរជាតិ ហ៊ានលើកកម្ពស់ស្មារតីនៃមនសិការ នេះហើយជាចក្ខុវិស័យ និងអត្តចរិតថ្លៃថ្នូររបស់ព្រះអង្គក្នុងនាមជាអ្នកនយោបាយអន្តរជាតិដ៏លេចធ្លោម្នាក់។

កាលពី៨០ឆ្នាំមុន សម្តេចសង្ឃរាជ ជួន ណាត បាននិពន្ធនូវកំណាព្យមួយបទជូនព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដោយខ្លឹមសារកំណាព្យមានន័យដូចជា៖ ត្រូវតែម្ចាស់ការលើវិញាណ និងជោគវាសនារបស់ខ្លួន បន្សល់ទុកនូវកេរ្តិ៍តំណែល និងមរតកតរបស់មហានគរពីមួយជំនាន់ទៅមួយជំនាន់ ត្រូវមានឆន្ទៈរឹងមាំដូចថ្មប្រាសាទ  ត្រូវចងចាំភាពរុងរឿងនៃសម័យអង្គរ ត្រូវជឿជាក់មុតមាំលើមាតុភូមិខ្លួន ជម្នះរាល់ឧបសគ្គដឹកនាំប្រទេសទៅកាន់ភាពរុងរឿង។

ក្រោយមក កំណាព្យនេះបានក្លាយទៅជាទំនុកច្រៀងនៃភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា និងបានច្រៀងតៗមកដល់បច្ចុប្បន្ននេះ។  នេះ គឺជាការកោតសរសើរ និងគោរពដ៏ស្មោះស្ម័គ្របំផុតរបស់បងប្អូនជនរួមជាតិកម្ពុជាចំពោះព្រះអង្គ។ កាលពី៥០ឆ្នាំមុន ខ្ញុំ និងមិត្តកម្ពុជា តែងតែច្រៀងចម្រៀងមួយបទរួមគ្នាមានន័យថា៖ ឳ! ប្រទេសចិនជាទីសេ្នហ៍ អ្នក គឺជាមហាអំណាច ដែលអាចឆ្មើងដ៏ឧត្តម ប៉ុន្តែ អ្នកចេះគួរសម មិនរើសអើងធំឬតូចយ៉ាងណា អ្នកចេះការពារសមភាព ឯករាជ្យសេរីភាព សន្តិភាពមនុស្សលោក………។

នេះ គឺជា បទ “ស្រណោះប្រទេសចិន” ដែលជាព្រះរាជនិពន្ធរបស់សម្តេចព្រះនរោត្តម សីហនុ ពេលដែលព្រអង្គបានយាងទៅទស្សនកិច្ចនៅប្រទេសចិននាដើមសតវត្សទី៦០ ។ ដោយការស្គាល់ច្បាស់ និងពោរពេញមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះប្រទេសចិន ព្រះអង្គបានចាត់ទុកប្រទេសចិនជា  “មាតុភូមិទីពីរ” ដែលទឹកព្រះទ័យដ៏ប្រពៃ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅនេះ ធ្វើឲ្យប្រជាជនចិនជាច្រើនមានទឹកចិត្តរំភើបជាខ្លាំង។ ក្នុងឳកាសនេះ ខ្ញុំសូមសម្តែងនូវទឹកចិត្តគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ក្តីនឹករលឹកបំផុត ចំពោះមហាមិត្តដ៏ស្និទ្ធស្នាល និងមហិមាមួយអង្គនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

សន្តិសុខសង្គម៧ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៥ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១២ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម