អត្ថាធិប្បាយ
គួរបញ្ចប់វប្បធម៌ប្រើពាក្យបែបសម្អប់ Hate speech បណ្តុះសាបព្រួសចេញពីក្រុមរត់ចោលស្រុក
សូចនាករនៃការអភិវឌ្ឍសេដ្ឋកិច្ចជាមធ្យម ៧.៧ភាគរយក្នុងមួយឆ្នាំ នៅចន្លោះពីឆ្នាំ១៩៩៨ ទល់ឆ្នាំ២០១៩ បានធ្វើឱ្យប្រទេសកម្ពុជាស្ថិតនៅក្នុងឋានៈក្រុមមួយ មានសេដ្ឋកិច្ចហក់កើនលឿនជាងគេលើពិភពលោក(World Bank )ប៉ុន្តែ មើលលើទស្សនាទានចំណេះដឹង និងការដុសខាត់គំនិតអគតិ បង្កើនផ្នត់គំនិតវិជ្ជមាន ការថ្លឹងថ្លែងលើព្រឹត្តិការណ៍សំខាន់ៗសម្រាប់កម្ពុជាផ្អែកលើចំណេះដឹង នៅតែមានភាពយឺតយ៉ាវក្នុងមជ្ឈដ្ឋានទូទៅ ទាំងទិដ្ឋភាពពលរដ្ឋសាមញ្ញ រហូតដល់កម្រិតអ្នកនយោបាយ ឬសកម្មជនរបស់ពួកគេ។
ការបង្កើតយុទ្ធសាស្ត្រវាយប្រហារមកលើរដ្ឋាភិបាល ដោយមិនផ្អែកលើទិន្នន័យច្បាប់ មិនទទួលខុសត្រូវ នៅតែបន្តរីកចម្រើនគួរឱ្យស្អប់ខ្ពើម ខណៈដែលប្រព័ន្ធផ្សព្វផ្សាយលើ Internet របស់កម្ពុជាបានផ្ដល់សេរីភាពហួសព្រំដែន ជាឱកាសនៃជនទុច្ចរិតទាំងនោះ។
ដំបងការពិតសំពងព្រឹទ្ធាចារ្យមាត់រហែក និងមនុស្សខ្លៅដែលតែងងប់ជឿ
តាំងពីយប់ម្សិលដែល តុលាការប្រទេសបារាំងបានសម្រេចថា សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនស្ថិតនៅពីក្រោយការស្លាប់របស់ ឧត្តមសេនីយ៍ ហុក ឡង់ឌី ដូចការបំភាន់របស់ជនអគតិ សម រង្ស៉ី វារឹតតែច្បាស់ឡើងថា ខ្មែរគួរអនិច្ចាដែលមកទល់ពេលនេះ ជនទុច្ចរិត បន្តព្រួសពិសឥតទំនួលខុសត្រូវ គ្មានភស្តុតាង ចំណែក អ្នកជឿខ្លះ នៅតែងប់ជឿ ព្រោះចង់ជឿ និងមិនខ្ចីថ្លឹងថ្លែង។

វាជាដំបងនៃ«ការពិត»មួយ ដែលល្មមសំពងសម្លាប់ និងបញ្ចប់ជំងឺល្ងឹតល្ងង់ អគតិ នៅក្នុងសង្គមមួយនេះហើយ។ សំណុំរឿងធ្លាក់ឧទ្ធម្ភាគចក្រ ដែលនាំទៅដល់មរណភាពឧត្តមសេនីយ៍ផ្កាយមាស៤ លោក ហុក ឡង់ឌី ក៏ដូចជាជនរងគ្រោះផ្សេងទៀត គឺការឈឺចាប់ស្រាប់ហើយសម្រាប់សាច់ញាតិ និងមនុស្សក្រោមបង្គាប់របស់លោក ស្រាប់តែត្រូវបានបន្ត ចាក់រុកឱ្យឈឺឡើងៗមិនឈប់ឈរ ដោយបុគ្គលនិងក្រុមដែលគ្មានមនសិការ និងគ្មានការទទួលខុសត្រូវគ្រាន់តែដើម្បីមហិច្ឆតាច្រណែន ឧត្បាតរបស់ខ្លួន។
អ្នកសុទិដ្ឋិនិយម រួមទាំងមន្ត្រីរដ្ឋាភិបាល បញ្ញាវន្តបាន ប្រកាន់ទស្សនៈថា ប្រទេសមួយនេះមិនគួរត្រូវបានគ្របដណ្ដប់ដោយវិបត្តិនៃជនជ្រុលគតិ ចោមព័ទ្ធដោយទស្សនៈខ្មៅងងឹត និងសេណារីយោបំភាន់ បំភ្លៃបានតាមសេរីទៀតនោះទេ។ សម រង្សី និងបក្សពួក អ្នកចែកចាយព័ត៌មានមិនពិត អ្នកញុះញង់ និងអ្នកងប់ងុលជាមួយការបង្កការឈឺចាប់មកលើជនជាតិឯងការប្រមាថកាតទានមន្ត្រីរដ្ឋ ជាការប្រឆាំងនឹងសេចក្ដីថ្លៃថ្នូរនៃសង្គមជាតិមួយ ដែលកំពុងត្រូវបានការពារដោយច្បាប់ ហើយពួកនោះ គួរត្រូវបានរារាំង និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់ដោយច្បាប់កម្ពុជា។

វប្បធម៌ប្រើ«ពាក្យស្អប់ខ្ពើម Hate speech » របស់ក្រុមរត់ចោលស្រុក
«ពាក្យស្អប់ខ្ពើម Hate speech » ដែលជាភាពធូររលុងនៅកម្ពុជា ក្នុងការអនុញ្ញាតនូវឱកាសបង្កើតសុន្ទរកថា ប្រមាថមើលងាយដល់ក្រុម ឬបុគ្គលណាមួយ ដោយចេតនា ដើម្បីស្វែងរកប្រជាភិថុតិ ជាវប្រយោជន៍ខ្លួនឯង ក៏ជាទម្លាប់គាំទ្រឱ្យតម្លៃ hate speech ចែកចាយសេរី និងញុះញង់ បង្កចិត្តសាស្ត្រអវិជ្ជមានគួរត្រូវបានគេយកចិត្តទុកដាក់ រឹតបន្តឹងនិង បញ្ចប់ឱ្យខាងតែបាន។
នៅក្នុងសង្គមមួយដែលគ្រប់គ្នាត្រូវការសន្តិសុខផ្លូវចិត្ត មិនត្រូវការសកម្មភាពអគតិដដែលជាដដែល គំរាមកំហែងដល់សន្តិភាពសង្គមនិងឱនភាពនៃឥរិយាបថថ្លៃថ្នូរនៃវោហាសព្ទលើឆាកនយោបាយកម្ពុជាទៀតនោះ ការគ្រប់គ្រងលើបណ្ដាញផ្សព្វផ្សាយសង្គម និងការហៅឱ្យទទួលខុសត្រូវរាល់ការនិយាយជាសាធារណៈក្នុងទម្រង់ hate speech គួរត្រូវបានរឹតបន្តឹង។

តើកូនខ្មែរជំនាន់ថ្មី ដែលសដូចក្រដាស រៀនបានអ្វីអំពីការជេរបញ្ចោរ ការនិយាយគ្មានការពិត ការចោទប្រកាន់ព្រោះស្អប់ខ្ពើមឬមានទស្សនៈខុសពីខ្លួន ដែលពួកជ្រុលនិយមកំពុងសាបព្រួសដោយគ្មានញញើត?
អ្នកវិភាគដែលគ្មានឯករាជ្យភាពជំនាញ និងមានផ្នត់គំនិតតួចចង្អៀត សម្លឹងដើមឈើមួយវាយតម្លៃទាំងវិសាលភាពព្រៃ តើនៅបណ្ដោយឱ្យស្រែកបំភាន់បន្តក្នុងប្រយោជន៍អ្វីខ្លះជូនជាតិ?
អង្គការសារព័ត៌មានដែលមាននិន្នាការ និងលើកទឹកចិត្តឱ្យវប្បធម៌ប្រើ«ពាក្យស្អប់ខ្ពើម Hate speech » នៅតែដំណើរការទាញយកប្រជាប្រិយភាពទុច្ចរិត មានអ្វីខុសគ្នានឹងការកសាងViewsលើបណ្តាញសង្គមដោយការហែកហួរ?

សម រង្ស៊ី រហ័សនាមអ្នកនិយាយពាំត្រណោត
យោងតាមAFP ក្នុងសវនាការ ថ្ងៃទី១កញ្ញា លោក សម រង្ស៊ី អតីតអ្នកនយោបាយកម្ពុជាដែលរត់ចោលការទទួលខុសត្រូវផ្នែកច្បាប់បានលើកវាយប្រហារថា កម្ពុជា គ្មានសេរីភាពបញ្ចេញមតិទេ។លោកថា ដូចខ្លួនដែល ភៀសខ្លួនចោលស្រុកនេះជាសក្ខី។ លោកថា បណ្ដាញសង្គមហ្វេសបុកជាមធ្យោបាយតែមួយគត់ ដែលអនុញ្ញាតឲ្យខ្លួន បានបញ្ចេញមតិយោបល់បានដោយសេរី។ សាយ ពេច្រ សុំសួរលោកតែពីរសំណួរប៉ុណ្ណោះ សំនួរទីមួយ ប្រសិនកម្ពុជាគ្មានសេរីភាពបញ្ចេញមតិ តើសេរីភាពលើបណ្ដាញសង្គមដែលលោកអាចបញ្ចេញការសាបព្រួសនូវវប្បធម៌ជេរប្រមាថរាល់ថ្ងៃនោះ ជាអ្វីវិញ? សំណួរទីពីរ ទោះបីជានៅក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ មិនមាននិយមន័យជាសកលនៃពាក្យសំដីស្អប់ខ្ពើមព្រោះពាក់ព័ន្ធនឹង សេរីភាពនៃការបញ្ចេញមតិ ប៉ុន្តែតើការនិយាយដោយសេរីដែលលោកចង់ធ្វើ ឬចង់សំដៅ គឺការប្រើរបៀបប្រាស្រ័យ ដែលមើលងាយ ឬរើសអើង ជេរប្រទេស ដៀលត្មះ ទាំងគ្មានភស្តុតាង និងរត់មិនទទួលខុសត្រូវឬក៏អ្វី?
កម្ពុជាចង់ឃើញវប្បធម៌និយាយដោយសេរីតាមបែប ប្រើពាក្យសម្អប់ Hate speech នេះទៀតឬក៏យ៉ាងណា អ្នកអានគួរពិចារណាដោយខ្លួនឯង។
អត្ថបទ៖ សាយ ពេច្រ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?