អត្ថាធិប្បាយ
នៅតុលាការបារាំង៖ សម្តេច ហ៊ុន សែន ទទួលបានយុត្តិធម៌ ឯ លោក សម រង្ស៊ី ទទួលបានភាពអាម៉ាស
តុលាការបារាំងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិឈ្នះក្តីលើលោក សម រង្ស៊ី។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសាលក្រមរបស់តុលាការបារាំងនេះថា ជាការផ្តល់យុត្តិធម៌ និងភាពស្អាតស្អំដល់រូបសម្តេច។ រីឯលោក សម រង្ស៊ី និងបក្ខពួកវិញ ទទួលបានតែភាពអាម៉ាស ព្រោះតុលាការបារាំង បានទាត់ចោលការចោទប្រកាន់របស់លោក សម រង្ស៊ី និងប្រកាសថា សម្តេចតេជោ ហ៊ុន សែន មិនពាក់ព័ន្ធនឹងការមរណភាពលោក ហុក ឡង់ឌីនោះទេ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា យុត្តិធម៌ និងភាពស្អាតស្អំ គឺជាអ្វីដែលសម្តេចចង់បានបំផុតពីតុលាការបារាំង និងជាអ្វីដែលសម្តេចតាមប្តឹងលោក សម រង្ស៊ី ដល់ប្រទេសដែលជនរូបនេះកំពុងរស់នៅតែម្តង។ តែទោះជាយ៉ាងណា បន្ទាប់ពីទទួលបានយុត្តិធម៌នេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសម្រេចមិនប្តឹងឧទ្ធរណ៍ទេ ដោយចង់បញ្ចប់រឿងក្តីនេះត្រូវតែប៉ុណ្ណេះ។ ប៉ុន្តែ បើសិនលោក សម រង្ស៊ី ចង់ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ គឺសម្តេចអាចតាមកំដរលោក សម រង្ស៊ី រហូតដល់ទីបញ្ចប់។
អ្វីជាការកត់សម្គាល់ នៅថ្ងៃដែលតុលាការបារាំងប្រកាសសាលក្រម គឺមិនមានវត្តមានលោក សម រង្ស៊ី និងបក្ខពួកទៅចូលរួមស្តាប់ទេ តែផ្ទុយទៅវិញ ក្រុមមេធាវីទាំងជនជាតិខ្មែរ និងបារាំងរបស់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ឌី វិជ្ជា បានទៅចូលរួមស្តាប់សាលក្រមនេះ។ សាលក្រមរបស់តុលាការបារាំង បានចាត់ទុកការចោទប្រកាន់របស់លោក សម រង្ស៊ី ទៅលើសម្តេចតេជោ ហ៊ុន សែន ថាជាអ្នកពីក្រោយមរណភាពលោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរជាតិនោះ គឺជារឿងមិនពិត គ្មានភស្តុតាង ហើយថែមទាំងចាត់ទុកថា ការចោទប្រកាន់នេះ ជារឿងបរិហាកេរ្តិ៍ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាទៀតផង។

ប៉ុន្តែ បើទោះជាបែបនេះក្តី តុលាការបារាំង បានកំណត់ឲ្យលោក សម រង្ស៊ី រួចផុតពីទោសទណ្ឌលើបទល្មើសបរិហារកេរ្តិ៍នេះ ដោយសំអាងថា លោក សម រង្ស៊ី គឺជាជនសាមញ្ញម្នាក់ ខណៈសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកកាន់អំណាចនៅក្នុងប្រទេសកម្ពុជា។ ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១១ ខែតុលានេះ បានអះអាងថា ការសម្រេចបែបនេះ គឺផ្អែកទៅតាមច្បាប់របស់អឺរ៉ុប ពីព្រោះថា បើកំណត់ឲ្យលោក សម រង្ស៊ី ដែលជាពលរដ្ឋសាមញ្ញម្នាក់ មានទោសលើបទបរិហារកេរ្តិ៍នេះ វាអាចនាំឲ្យប៉ះពាល់ដល់សិទ្ធិនៃការបញ្ចេញមតិ។ យ៉ាងណាក៏ដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី មិនបានទោមនស្សនឹងការសម្រេចរបស់តុលាការបារាំងនោះទេ ព្រោះតុលាការនេះ បានផ្តល់យុត្តិធម៌ និងភាពស្អាតស្អជូនសម្តេចរួចទៅហើយ។

សូមរំលឹកបន្តិចថា តុលាការទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក សម រង្សី ទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិពាក់ព័ន្ធនឹងបាត់បង់ជីវិតរបស់លោក ហុក ឡង់ឌី ដែលអតីតអគ្គស្នងការនគរបាលជាតិ។ នៅក្នុងសវនាការជជែកដេញដោលគ្នានេះ ក្រុមមេធាវីរបស់សម្តេចតេជោ និងឯកឧត្តម ឌី វិជ្ជា បានចោទសួររកភស្តុតាងទៅតាមផ្លូវច្បាប់ តែក្រុមមេធាវីលោក សម រង្ស៊ី បានលើកឡើងពីទិដ្ឋភាពនយោបាយនៅកម្ពុជាទៅវិញ។ ចំណែក លោក សម រង្ស៊ីវិញ បានបង្ហូរទឹកភ្នែកសម្តែងឲ្យចៅក្រមបារាំងអាណិតអាសូរ។

ត្បិតថា នៅក្នុងសវនាការដេញដោលគ្នានោះ ក្រុមមេធាវីរបស់សម្តេចតេជោ និងឯកឧត្តម ឌី វិជ្ជា មានសង្ឃឹមច្រើនក្នុងការយកឈ្នះក្តីនេះក៏ពិតមែន ប៉ុន្តែ ទាំងសម្តេចតេជោ ទាំងឯកឧត្តម ឌី វិជ្ជា និងក្រុមមេធាវី មិនបានបង្ហាញពីការព្យាករណ៍ទុក និងអបអរសាទរមុនការប្រកាសសាលក្រមនោះទេ។ ប៉ុន្តែ បើក្រឡេកទៅមើលលោក សម រង្ស៊ី និងបក្ខពួក ព្រមទាំង អ្នកគាំទ្រមួយចំនួនវិញ បានសម្តែងការអបអរសាទរមុនទៅហើយ ហាក់បីដូចជាដឹងមុនថា ខ្លួន នឹងឈ្នះក្តីមួយនេះអ៊ីចឹង។

ក៏ប៉ុន្តែ ក្តីរំពឹងរបស់លោក សម រង្ស៊ី និងបក្ខពួក ប្រៀបដូចជាអំបិលត្រូវទឹកអញ្ចឹង ដោយសារតែតុលាការបារាំង គេកាត់ក្តីដោយក្តីដោយផ្អែកលើទិដ្ឋភាពច្បាប់ ភស្តុតាង មិនមែនផ្អែកលើការបង្ហូរទឹកភ្នែកស្វែងរកការអាណិតអាសូរពីលោក សម រង្ស៊ីឡើយ។ ដូច្នេះហើយ អ្នកស្អាតស្អំដូចសម្តេចតេជោ ហ៊ុន សែន ត្រូវបានតុលាការបារាំងផ្តល់យុត្តិធម៌ជូន ខណៈអ្នកខូចដូចលោក សម រង្ស៊ី បានត្រឹមតែទទួលភាពអាម៉ាសនៅលើទឹកបារាំងតែប៉ុណ្ណោះ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ