អត្ថាធិប្បាយ
តើ អាមេរិក ជាប្រទេសប្រជាធិបតេយ្យ ឬផ្ដាច់ការលាក់មុខ ក្រោយ Elon Musk ថាបានជះលុយរាប់លានដុល្លារលើ Twitter ដើម្បីតាមដានព័ត៌មានប្រជាជនខ្លួន?
កាលពីពេលថ្មីៗនេះមហាសេដ្ឋី Elon Musk បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចំណាយប្រាក់រាប់លានដុល្លារលើបណ្ដាញ Twitter ដើម្បីត្រួតពិនិត្យព័ត៌មានពីប្រជាជនរបស់ខ្លួនឯង ។
បើសិនជា ដូចការលើកឡើងរបស់ Elon Musk មែន តើសហរដ្ឋអាមេរិកជាប្រទេសលទ្ធិប្រជាធិបតេយ្យដែលចំណាស់ជាងគេបំផុតរបស់ពិភពលោក ឬជាប្រទេសផ្ដាច់ការលាក់មុខ?
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន WION បានឲ្យដឹងថា មានហេតុផលចម្បងចំនួន ៣ ដែលអាមេរិកជះលុយលើ Twitter សម្រាប់ការត្រួតពិនិត្យពីឯកជនភាពរបស់ពលរដ្ឋខ្លួននោះ ទី១ គឺការតាមដានរឿងនយោបាយ ។ នៅពេលដែលប្រជាជនអាមេរិកបង្ហោះព័ត៌មានប៉ះពាល់ដល់សន្តិសុខជាតិ គេនឹងចាត់ទុកថា ជាទង្វើអសីលធម៌ ។ មួយទៀតគឺពាក់ព័ន្ធនឹងការប្រមាថសាសនា និងទី ៣ គឺទាក់ទងនឹងបញ្ហាសង្គម បើមានការបង្ហោះព័ត៌មានណាមួយមិនល្អ អាមេរិកចាត់ទុកថា ជាទង្វើនាំឲ្យមានវិបត្តិសង្គម ។
ប៉ុន្តែទោះជាយ៉ាងណា អាមេរិកដែលជាប្រទេសលទ្ធិប្រជាធិបតេយ្យចំណាស់ជាងគេបំផុតរបស់ពិភពលោកត្រូវគេចាប់ចំណុចបានថា ជាប្រទេសផ្ដាច់ការលាក់មុខ ជាពិសេសគឺការកែសម្រួលព័ត៌មានរសើបឲ្យទៅជាព័ត៌មានដែលគេមើលមកថា ជាព័ត៌មានផលប្រយោជន៍បង្ហាញដល់សាធារណជនទៅវិញ ដូចជាព័ត៌មានទាក់ទងនឹងជំងឺរាតត្បាតកូវីដ ១៩ ជាដើម ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញនៅសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិកត្រូវគេរាយការណ៍ថា បាននឹងកំពុងបង់ប្រាក់ឲ្យ Twitter និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតផងដែរ ដើម្បីលុបមាតិកាមួយចំនួនចេញពីអ៊ីនធឺណិត ដើម្បីរក្សាមុខមាត់របស់ពួកគេ ហើយត្រូវបានគេមើលឃើញខុសពីប្រទេសចិនឆ្ងាយណាស់ ។
នៅក្នុងប្រទេសចិន ការតាមដានព័ត៌មានលើឯកជនភាពរបស់ពលរដ្ឋខ្លួនគឺជាបទដ្ឋានស្ដង់ដារ ពីព្រោះចិនជាប្រទេសកុម្មុយនិស្ត ដូច្នេះរដ្ឋត្រូវនិយាយពីការពិត មិនមែនជាការប្រឌិត ប៉ុន្តែសហរដ្ឋអាមេរិកវិញ ហេតុអ្វីបានជាកំពុងស្វែងរកវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីក្លែងបន្លំខ្លឹមសារមួយចំនួន, ហេតុអ្វីបានជាអាមេរិកតាមដានព័ត៌មានពីប្រជាជនគ្រប់រូបដែលរស់នៅក្នុងប្រទេសប្រជាធិបតេយ្យរបស់ខ្លួនដែលមានសិទ្ធិជាមូលដ្ឋានក្នុងទទួលបានព័ត៌មានបែបនេះទៅវិញ ។
ចំពោះករណីនេះក៏ជាប់ពាក់ព័ន្ធនឹងលោក Hunter Biden កូនប្រុសរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ផងដែរ ។ លោក Hunter Biden ក៏ជាឥស្សរជនដ៏ចម្រូងចម្រាសមួយរូបផងដែរ ដោយទីភ្នាក់ងារអាមេរិកបានរាយការណ៍ថាបានស្នើសុំឲ្យ Twitter លុបព័ត៌មានអាក្រក់របស់លោកក្នុងឆ្នាំ ២០២០ ពាក់ព័ន្ធនឹងការដោះស្រាយពាណិជ្ជកម្មរបស់លោក ខណៈប៉ុន្មានម៉ោងក្រោយមកទាំង Twitter និងបណ្ដាញសង្គមផ្សេងបានចាប់ផ្ដើមត្រួតពិនិត្យពីករណីនេះ ។
គួរបញ្ជាក់ថា មហាសេដ្ឋី Elon Musk ទិញបានបណ្ដាញសង្គម Twitter អំឡុងខែតុលាកន្លងទៅ ជាមួយនឹងតម្លៃ ៤៤ ពាន់លានដុល្លារ ហើយលោកបានធ្វើការផ្លាស់ប្តូរជាច្រើនផ្នែកក្នុងក្រុមហ៊ុនមួយនេះ ខណៈលោកគ្រប់គ្រងមិនទាន់បានកន្លះឆ្នាំផង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ WION
ចុចអាន ៖ ក្រុមហ៊ុន Meta ពិចារណាបើកភ្លើងខៀវឲ្យលោក Trump ប្រើប្រាស់ Facebook វិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ