Connect with us

អត្ថាធិប្បាយ

មតិរបស់អ្នកតាមដានសង្គម ៖ កុំសន្និដ្ឋានថា ជារឿងនយោបាយ ត្រូវមើលសំណុំរឿងសិន ថាតើ ថាច់ សេដ្ឋា បានប្រព្រឹត្តបទល្មើសអ្វី?

បានផុស

នៅ

កាលពីល្ងាចថ្ងៃទី ១៦ មករា ឆ្នាំ ២០២៣ម្សិលមិញ បានធ្វើឲ្យមជ្ឈដ្ឋានអ្នកតាមដាននយោបាយ និង សង្គម មានការចាប់អារម្មណ៍ យ៉ាងខ្លាំងនៅពេលមានព័ត៌មានថា សមត្ថកិច្ច បានចុះនាំខ្លួនលោក ថាច់ សេដ្ឋា តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៣៨ “ឈ១” ព្រ.ទ ចុះថ្ងៃទី ១៦ មករា ២០២៣ របស់ចៅក្រមស៊ើបសួរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកខ្លះគ្រាន់តែឮ និងឃើញព័ត៌មាននេះភ្លាម បានធ្វើបុរេវិនិច្ឆ័យភ្លាមមួយរំពេច ថា ជារឿងនយោបាយ ពីព្រោះគាត់ជាអ្នកនយោបាយ ជាអនុប្រធានគណបក្សភ្លើងទៀន។ ម្យ៉ាងទៀត វាជាពេលវេលាក្តៅ រដូវក្តៅ នៅមុនពេលការបោះឆ្នោតជាតិខិតជិតចូលមកដល់។

មុននឹងវិនិច្ឆ័យរបៀបនេះ អ្នកទាំង នោះគួរពិនិត្យ និងសួររកហេតុផលឲ្យបានច្បាស់លាស់ជាមុនសិន ថាតើ លោក ថាច់ សេដ្ឋា បានប្រព្រឹត្តអ្វីខ្លះពាក់ព័ន្ធបុគ្គលឯកជន ដទៃទៀតដែលធ្វើឲ្យខាតប្រយោជន៍របស់គេ។

អស់លោកអស់អ្នកទាំងនោះ មានបានសួរទេថាតើ លោក ថាច់ សេដ្ឋា បានចេញសែកដែលភាសាច្បាប់​ហៅ ថា “ឧបករណ៍អាចជួញដូរបាន” នៅក្នុងអំឡុងឆ្នាំ ២០១៩ ទេ? តើបានបំពេញកាតព្វកិច្ចតាមការ សន្យារបស់គាត់ហើយឬនៅ?

នេះគឺជាទំនាក់ទំនងទំនាស់ ដែលក្លាយជាបទល្មើសព្រហ្មទណ្ឌរវាងបុគ្គល និងបុគ្គល វាមិនមែនជារឿងនយោបាយឡើយ។ ផ្ទុយទៅវិញ វាជារឿងរបស់អ្នកនយោបាយ ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ បើអាងខ្លួនជាអ្នកនយោបាយ ហើយប្រព្រឹត្តផ្ទុយនឹងច្បាប់ ប៉ះពាល់នឹងផលប្រយោជន៍របស់អ្នកដទៃ តើសង្គមមួយនេះវានឹងក្លាយទៅជាយ៉ាងណា?

តើអ្នកវិនិយោគជាតិនិងបរទេស គេជឿទុកចិត្តប្រព័ន្ធច្បាប់យើងទេ? ជាក់ស្តែងណាស់ តាមសាវតាដែលដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ បានបញ្ជាក់ថា លោក ថាច់ សេដ្ឋា ក្រៅពីអ្នកនយោ​បាយ លោកក៏ជា មន្ត្រីពាណិជ្ជកម្មនៅរាជធានីភ្នំពេញ ជាគ្រូបង្រៀន ជាចាងហ្វាងកាសែត ថែមទៀត។ អាចដីកានេះរៀបរាប់មិនអស់ផង លោក ថាច់ សេដ្ឋា ជាអ្នកញៀនល្បែងស៊ីសងថែមទៀត ពីព្រោះគេឧស្សាហ៍ឃើញលោក លេងល្បែងនៅកាស៊ីណូជាច្រើនលើកច្រើនសារណាស់។ បើអញ្ចឹង គ្មានអ្វីចម្លែកទេសម្រាប់លោក ថាច់ សេដ្ឋា ហើយក៏មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះដែរ។

អ្នកនយោបាយគ្មានអភ័យឯកសិទ្ធិទេ ហើយរឹតតែមិនមានទៀត នៅពេលអ្នកនយោបាយប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលប៉ះពាល់អ្នកដទៃ និងផលប្រយោជន៍របស់អ្នកដទៃ ពីព្រោះប្រទេសជាតិ ត្រូវការពង្រឹង និងគោរពគោលការណ៍នីតិរដ្ឋ និងយុត្តិធម៌សង្គមទាំងអស់គ្នា។

លោក ថាច់ សេដ្ឋា ក៏ធ្លាប់បួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនាដែរ ស្គាល់ច្បាស់ពីទ្រឹស្តីបុណ្យបាប កម្មផល បើបានប្រព្រឹត្តហើយ ទទួលខុសត្រូវទៅពីព្រោះនេះជាផល ដែលកើតចេញពីកម្មរបស់ខ្លួនទេ មិន អាចឲ្យអ្នកដទៃទទួលជំនួស ឬបង្វែរទៅជារឿងនយោបាយឡើយ។

ជាងនេះទៅទៀត គួរខិតខំរកមេធាវីដែលមានសមត្ថភាព មានបទពិសោធន៍ការពារក្តីរបស់ខ្លួនទៅ ជាជាងចំណាយពេលឥតប្រយោជន៍ ប្រែក្លាយឲ្យទៅជារឿងនយោបាយ និងធ្វើឲ្យសាធារណៈជនដែលមិនបានតាមដាន ដឹងរឿងពិតមានការភាន់ច្រឡំ។

ការប្រែក្លាយបទល្មើសព្រហ្មទណ្ឌធម្មតា ឲ្យទៅជារឿងនយោបាយតាមរយៈការលាបពណ៌ បង្ខូចបង្កាច់ កាឡៃការពិត ប្រឌិតបន្ថែមមកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល នឹង អាចនាំឲ្យមានចំណាត់ការតាមផ្លូវច្បាប់ថែមទៀត ទៅលើអ្នកប្រព្រឹត្តល្មើស។ ហើយការធ្វើរបៀបនេះ នឹងនាំឲ្យមានស្ថានទម្ងន់ទោសលើលោក ថាច់ សេដ្ឋា ថែមទៀតក៏អាចថាបាន៕

អត្ថបទដោយ៖ ម្ចាស់ស្រុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤៧ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៥៤ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៥៩ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម