អត្ថាធិប្បាយ
ហេតុអ្វីបានជា អ៊ីស្រាអែល ចង់កែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលកំពុងធ្វើឲ្យផ្ទុះបាតុកម្មក្នុងប្រទេស?
ភាពវឹកវរនៅក្នុងប្រទេសអ៊ីស្រាអែលកាន់តែពុះកញ្ជ្រោលឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានបណ្តេញរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant ចេញពីតំណែង ដោយសារតែប្រឆាំងនឹងផែនការដ៏ចម្រូងចម្រាសក្នុងការរុះរើប្រព័ន្ធយុត្តិធម៌ ។
ការបណ្ដេញរដ្ឋមន្ត្រីការពារជាតិនេះហើយ ដែលជាដើមចមកាន់តែធ្វើឲ្យផ្ទុះបាតុកម្មទ្រង់ទ្រាយធំនៅក្នុងប្រទេសអ៊ីស្រាអែល ដែលកើតមានឡើងតាំងពីល្ងាចថ្ងៃសៅរ៍ ទី២៥ ខែមីនាមក ។ មែនទែនទៅ បាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងកំណែទម្រង់ប្រព័ន្ធតុលាការនេះ ត្រូវបានធ្វើឡើងក្នុងប្រទេសអ៊ីស្រាអែលអស់រយៈពេល ១២ សប្តាហ៍ជាប់គ្នាមកហើយ ពោលវាបានកើតឡើងតាំងពីដើមឆ្នាំ ២០២៣ មកម្ល៉េះ ។
ចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២២ លោក Benjamin Netanyahu បានតែងតាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីគឺលោក Yariv Levin ហើយរដ្ឋមន្ត្រីយុត្តិធម៌ថ្មីរូបនេះក៏បានប្រកាសផែនការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់អ៊ីស្រាអែល រួមទាំងការកំណត់អំណាចរបស់តុលាការកំពូល និងទីប្រឹក្សាច្បាប់របស់រដ្ឋាភិបាល ក៏ដូចជាផ្ដល់ឲ្យរដ្ឋាភិបាលចម្រុះគ្រប់គ្រងភាគច្រើនលើគណៈកម្មាធិការដែលតែងតាំងដោយចៅក្រម ។
បន្ទាប់ពីការប្រកាសនេះ អង្គការជាច្រើនរួមទាំងរដ្ឋមន្ត្រីឧក្រិដ្ឋកម្មលោក Omdim Beyachad បានប្រកាសពីបំណងរៀបចំការតវ៉ានៅក្នុងទីក្រុង Tel Aviv តាំងតែពីថ្ងៃទី៧ ខែមករា ហើយជាក់ស្ដែង វាមិនត្រឹមតែកើតឡើងក្នុងទីក្រុងមួយនេះនោះទេ ពោលនៅទីក្រុង ក៏ដូចជានៅកន្លែងផ្សេងៗទៀត ចាប់ផ្ដើមមានការប្រមូលផ្ដុំតវ៉ាចំពោះការរុះរើប្រព័ន្ធមួយនេះ និងកំពុងអូសបន្លាយមកដល់បច្ចុប្បន្ន ។
ចំពោះគោលបំណងក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌នេះផងដែរ មានបុគ្គលសំខាន់ ២ រូបនៅក្នុងជួរគណបក្ស Likud គឺមានលោក Yariv Levin ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក Simcha Rothman ប្រធានគណៈកម្មាធិការច្បាប់ និងយុត្តិធម៌របស់សភាអ៊ីស្រាអែលដែលគេហៅថា សភា Knesset ។
បុរសទាំងពីរនេះមានការស្អប់ខ្ពើមជាយូរមកហើយចំពោះតុលាការកំពូលរបស់អ៊ីស្រាអែល ដោយសារតែពួកគេមើលឃើញថា តុលាការមានឥទ្ធិពលខ្លាំងពេក និងមានភាពលំអៀងប្រឆាំងនឹងចលនាអ្នកតាំងលំនៅ សហគមន៍អ្នកស្រឡាញ់សាសនារបស់អ៊ីស្រាអែល និងប្រជាជន Mizrahi ក៏ដូចជាប្រជាជនជ្វីហ្វដែលមានដើមកំណើតនៅមជ្ឈិមបូព៌ា ។
ដោយសារតែបាតុកម្មនៅតែបន្តកើតមានឡើង លោក Netanyahu ក៏បានប្រកាសផ្អាកផែនការរុះរើប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសនេះរយៈពេល ១ ខែ ដើម្បីសម្របសម្រួល ក៏ដូចជាបន្ថូរបន្ថយកំហឹងរបស់ក្រុមបាតុករ ដែលបានចាត់ទុកការរុះរើនេះថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ ជាពិសេសលោកចង់បញ្ចៀសសង្គ្រាមស៊ីវិល ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតី Isaac Herzog បានចេញមកអំពាវនាវដល់រដ្ឋាភិបាលរបស់លោក Netanyahu ឲ្យងាកមកគិតពីប្រយោជន៍រួមរបស់ប្រជាជនអ៊ីស្រាអែល ជាជាងបន្តឲ្យមានសកម្មភាពកាន់តែយ៉ាប់យ៉ឺនមួយនេះបន្ថែមទៀត ។
ទោះយ៉ាងណា ស្ថានការណ៍មិនបានបង្ហាញសញ្ញាថមថយឡើយ ដោយសាររដ្ឋាភិបាលនៅតែប្ដេជ្ញាថា នឹងជំរុញការកែទម្រង់នេះ ថ្វីបើមានការតវ៉ាទ្រង់ទ្រាយធំក៏ដោយ ខណៈដែលរដ្ឋាភិបាលរបស់អាមេរិកក៏បានចេញសេចក្ដីថ្លែងការណ៍ជំរុញឲ្យអ៊ីស្រាអែលស្វែងរកការសម្រុះសម្រួលឲ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ ។
គួរបញ្ជាក់ថា ប្រហែលជា ៣ ខែ ចាប់តាំងពីចូលកាន់តំណែងមក វិបត្តិដែលផ្តើមចេញពីការបែកបាក់គ្នាក្នុងក្រុមចម្រុះជាតិនិយមរបស់លោក Netanyahu បានលេចឡើង ជាពិសេសក្រោយពេលដែលរដ្ឋាភិបាលប្រកាសពីផែនការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់ខ្លួនតែម្ដង ៕
អត្ថបទ ៖ ជីវ័ន្ត
ចុចអាន ៖ ប្រធានាធិបតី អ៊ីស្រាអែល ចេញមុខឲ្យរដ្ឋាភិបាលគិតពីប្រយោជន៍រួមរបស់ ប្រជាជន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ