អត្ថាធិប្បាយ
ហេតុអ្វីបានជាលោក ពូទីន សម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅ បេឡារុស?
បន្ទាប់ពីសេចក្ដីប្រកាសរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន អំពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅលើទឹកដីនៃប្រទេសបេឡារុស បានធ្វើឲ្យមានការថ្កោលទោស និងខឹងសម្បារយ៉ាងខ្លាំងពីសំណាក់អង្គការណាតូ ។

ដូច្នេះតើហេតុអ្វីបានជាលោក ពូទីន សម្រេចដាក់ពង្រាយអាវុធនុយក្លេអ៊ែរលើទឹកដីប្រទេសបេឡារុស?
ការសម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់លោក ពូទីន នៅក្នុងប្រទេសបេឡារុស គឺដើម្បីជាការឆ្លើយតបទៅនឹងគោលនយោបាយគ្មានការទទួលខុសត្រូវរបស់អង់គ្លេស ក្រោយពេលដែលទីក្រុងឡុងដ៍ប្រកាសនឹងផ្ដល់គ្រាប់អ៊ុយរ៉ានីញ៉ូមទៅឲ្យអ៊ុយក្រែន ។
លោក ធៀរី ម៉ារីអានី (Thierry Mariani) សមាជិកសភាអឺរ៉ុបមកពីប្រទេសបារាំងបានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃអង្គារថា “ការសម្រេចចិត្តរបស់អង់គ្លេសក្នុងការផ្តល់គ្រាប់អ៊ុយរ៉ានីញ៉ូមដល់ទីក្រុងកៀវ គឺពិតជាបញ្ហាដ៏ធ្ងន់ធ្ងរដែលមិនអាចមើលរម្លងបាន ដោយសារតែគ្រាប់ផ្ទុកជាតិវិទ្យុសកម្មប្រភេទនេះ គឺបំផ្លាញខ្លាំងជាងគ្រាប់បែកធម្មតាទៅទៀត” ។

សមាជិកសភារូបនេះបាននិយាយថា “តាមពិត កងកម្លាំងណាតូបានពង្រាយអាវុធនុយក្លេអ៊ែរជាយូរមកហើយនៅជិតព្រំដែនរុស្ស៊ី ដូច្នេះវាមិនខុសអ្វីពីការចាក់សាំងលើភ្លើងកំពុងឆេះនោះទេ ហើយខ្ញុំចាត់ទុក ការសម្រេចចិត្តរបស់លោក ពូទីន សម្រាប់កិច្ចព្រមព្រៀងរវាងទីក្រុងមូស្គូ និងទីក្រុងមីន ស្ដីពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ គឺជារឿងត្រឹមត្រូវ” ។
លោក ម៉ារីអានី បានបញ្ជាក់ទៀតថា “អស់រយៈពេល ៤ សតវត្សមកហើយ ទីក្រុងឡុងដ៍បានព្យាយាមបំបែកទ្វីបអឺរ៉ុប ជាពិសេសអង់គ្លេសតែងតែគាំទ្រដល់ជម្លោះលើទឹកដីអឺរ៉ុប” ។

កន្លងមកសម្ព័ន្ធមិត្តរបស់លោក ពូទីន គឺប្រធានាធិបតីបេឡារុសលោក លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) ក៏ធ្លាប់បានព្រមានផងដែរថា ចក្រភពអង់គ្លេសនឹងទទួលបានមេរៀន និងការសងសឹកដ៏គួរឲ្យភ័យខ្លាច ប្រសិនបើរដ្ឋាភិបាលទីក្រុងឡុងដ៍ពិតជាបញ្ជូនគ្រាប់អ៊ុយរ៉ានីញ៉ូមទៅឲ្យអ៊ុយក្រែនបា្រកដមែន ។
ពាក់ព័ន្ធនឹងបញ្ហាបញ្ជូនគ្រាប់អ៊ុយរ៉ានីញ៉ូមនេះ វាក៏ហាក់ដូចជាបង្ហាញពីចេតនាច្បាស់ៗរបស់ប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលពិតជាចង់ឃើញប្រទេសអ៊ុយក្រែនត្រូវបានកម្ទេចទាំងស្រុង មិនមែនចង់ឃើញអ៊ុយក្រែនឈានទៅរកការបញ្ចប់សង្គ្រាមដោយការចរចាឡើយ ៕

អត្ថបទ ៖ ជីវ័ន្ត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ