អត្ថាធិប្បាយ
«សន្តិភាព» បានផ្តល់ឱកាសឲ្យពលរដ្ឋគ្រប់ស្រទាប់វណ្ណៈលេងសប្បាយជាមួយគ្នាដោយ«ភាតរភាព»
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៣ថ្ងៃបានបិទបញ្ចប់ហើយ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសបានចូលរួមលេងកម្សាន្តសប្បាយជាមួយគ្នាដោយភាតរភាពយ៉ាងគគ្រឹកគគ្រេង។ សំឡេងសំណើចក្អាកក្អាយបង្ហាញពីការសប្បាយរីករាយនៅតាមក្រុមគ្រួសារនីមួយៗ បានលាន់រំពងឡើងស្ទើរតែគ្រប់ៗផ្ទះក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនេះ។ នេះ គឺជាលទ្ធផលដែលកើតចេញពីសុខសន្តិភាពនៅទូទាំងប្រទេសកម្ពុជាដែលមិនអាចប្រកែកបានបានឡើយ។

បុណ្យចូលឆ្នាំថ្មីនៅឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងអស់ បានចូលរួមលេងកម្សាន្តសប្បាយយ៉ាងអស់ដៃតែម្តង។ គ្រប់រាជធានី ខេត្ត ក្រុង ទាំងអស់ សុទ្ធតែរៀបចំសង្រ្កាន្តរៀងៗខ្លួនដែលជាព្រឹត្តិការណ៍ជួបជុំបង្កការសប្បាយរីករាយដល់ប្រជាពលរដ្ឋ។ មិនត្រឹមតែរាជធានី ខេត្ត ក្រុង ទេ សូម្បីតែតាមវត្តអារាម តាមភូមិ តាមសហគមន៍ និងតាមក្រុមហ៊ុនឯកជនមួយចំនួន ក៏បានរៀបចំសង្រ្កាន្តខ្នាតតូចធំ បង្កើតជាបរិយាកាសជួបជុំ លេងកម្សាន្តជាមួយគ្នាផងដែរ។ នៅឯខេត្តសៀមរាបនៃទឹកដីអង្គរឯណោះវិញ សហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំរៀបចំអង្គរសង្រ្កាន្តឡើងវិញ ហើយនៅឆ្នាំនេះ មានព្រឹត្តិការណ៍ពិសេសៗយ៉ាងច្រើនគួរចាប់អារម្មណ៍ណាស់។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចូលរួមព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ ដែលជាការបង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលទៅលេងកម្សាន្តនៅទីនោះ។

ស្នាមញញឹម សំណើចក្អាកក្អាយ និងសំឡេងស្រែកហោរកញ្ច្រៀវឡើងព្រមៗគ្នា បានលាន់លឺឡើងពេញផ្ទៃប្រទេស។ ការរាំលេងកម្សាន្តតាមបែបប្រពៃណី និងសម័យថ្មី រួមទាំង ការលេងលាបម៉្សៅគ្នា ការលេងជះទឹក បាញ់ទឹកដាក់គ្នាយ៉ាងត្រជាក់ត្រជុំ បានកើតឡើងព្រោងព្រាតតាមទីកន្លែងកម្សាន្តនានា។ អ្វីជាការកត់សម្គាល់ គឺថា ប្រជាពលរដ្ឋ ពិសេស យុវជនភាគច្រើនបានបង្ហាញពីអាកប្បកិរិយាគួរសម មានសីលធម៌ ដោយបង្ហាញពីកាយវិការគោរពគ្នា និងខ្លះទៀត បានស្នើសុំមុនបាញ់ទឹក ឬលាបម៉្សៅដល់គ្នាជាដើម។ ជាការពិតណាស់ ក៏មានដែរនូវកាយវិការមិនសមរម្យខ្លះរបស់យុវជនក្នុងពេលលេងសប្បាយជាមួយគ្នា តែស្ថិតក្នុងចំនួនតិចតួចប៉ុណ្ណោះ។
ចំណែក ការការពារសន្តិសុខ សណ្តាប់ធ្នាប់វិញ គឺល្អមែនទែនសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះ។ ត្រង់ចំណុចនេះ យើងគ្រប់គ្នា គួរតែសូមអរគុណដល់កងកម្លាំងទាំងអស់ដែលឈរជើងនៅតាមទីកន្លែងកម្សាន្តនីមួយៗ ដើម្បីការពារសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់បានយ៉ាងល្អ បង្កបាននូវបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ។ ដ្បិតថា ឈរយាម ដើរល្បាតក្រោមកម្តៅថ្ងៃក្តី ប៉ុន្តែ ពួកគាត់តែងតែងបង្ហាញនូវស្នាមញញឹម នៅពេលឃើញប្រជាពលរដ្ឋលេងកម្សាន្តជាមួយគ្នាដោយមិនមានបញ្ហារំខាន។

ជាលទ្ធផល នៅក្នុងរយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីនៅឆ្នាំ២០២៣នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរសរុបមានចំនួន១៣ ១៨៧ ៧៧១នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន១៣ ១៣២ ០៨០នាក់ និងភ្ញៀវអន្តរជាតិមានចំនួន៥៥ ៦៩១នាក់។ នេះបើតាមក្រសួងទេសចរណ៍។ ខេត្តគោលដៅដែលមានភ្ញៀវទេសចរច្រើនជាងគេ គឺខេត្តសៀមរាបមានចំនួន២ ១២០ ៣៧៣នាក់ ខេត្តបាត់ដំបង មាន១ ៥០០ ១៦៨នាក់ ខេត្តកំពង់ចាម មាន១ ៤០៨ ៨១១នាក់ រាជធានីភ្នំពេញ មាន ១ ០៨០ ៥០៩នាក់ ខេត្តព្រះសីហនុ មាន ៨៨៧ ៨៩៣នាក់ ខេត្តកំពត មាន ៨៧០ ៣៩៩ នាក់ ខេត្តស្វាយរៀង មាន ៧៦០ ៣៩៩នាក់ ខេត្តកំពង់ឆ្នាំង មាន ៧៣៩ ១៥៩នាក់ ខេត្តបន្ទាយមានជ័យ មាន ៦៥០ ០១៣នាក់ និងខេត្តកំពង់ស្ពឺមានចំនួន ៥១២ ៨៩៨នាក់។ បើតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរនេះ គឺច្រើនលើសលប់លើសពីការរំពឹងទុកទៅទៀត។

មែនទែនទៅ ការដើរលេងកម្សាន្តរបស់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិយ៉ាងច្រើនបែបនេះ កើតឡើងបន្ទាប់ពីអាក់ខានការជួបជុំលេងសប្បាយទ្រង់ទ្រាយធំជាមួយគ្នាពីរបីឆ្នាំជាប់ៗគ្នា ដោយសារតែជំងឺកូវីដ១៩។ ក្រោយការយកឈ្នះលើជំងឺកូវីដ១៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងដ៏ពូកែរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺការរៀបចំអង្គរសង្រ្កាន្តនៅខេត្តសៀមរាប បានធ្វើឡើងជាថ្មី ហើយសង្រ្កាន្តតាមរាជធានី ខេត្ត ក្រុង នានា ក៏បានរៀបចំឡើងពាសពេញផ្ទៃប្រទេសបង្កើតឱកាសឲ្យមានការជួបជុំគ្នាឡើងវិញ។ និយាយមួយបែបទៀត អ្វីៗដែលកើតឡើងនេះ គឺចេញពីកត្តាសុខសន្តិភាព បើគ្មានសុខសន្តិភាពទេ ម្លេះកម្ពុជា មិនអាចមានការជួបជុំលេងសប្បាយបែបហ្នឹងបានឡើយ៕
ដោយ៖ សុខជាតិ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង