Connect with us

អត្ថាធិប្បាយ

តើអ្វីទៅជាចក្ខុវិស័យគ្រប់ជ្រុងជ្រោយ និងជាក់ស្តែងរបស់អាស៊ានក្រោយឆ្នាំ២០២៥?

បានផុស

នៅ

ការទទួលយកតួនាទីជាប្រធានអាស៊ានពីកម្ពុជា ឥណ្ឌូនេស៊ី បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៣។ របៀបវារៈមួយសំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ គឺការខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ដែលមានលក្ខណៈទូលំទូលាយ មានសមត្ថភាព តុល្យភាព រួមបញ្ចូលនឹងការជួយសម្របសម្រួលគ្នាទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលដៅរួមនៃសហគមន៍អាស៊ាន ដូចដែលបានកំណត់ជាផ្លូវការក្នុងឯកសារចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ គឺប្រែក្លាយអាស៊ានទៅជាសហគមន៍ដែលមានសសរស្តម្ភសំខាន់ៗចំនួនបី គឺកិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការនយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសង្គម-វប្បធម៌ គឺទំនាក់ទំនង និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធ ក្នុងគោលបំណងធានាសន្តិភាព ស្ថិរភាព និងវិបុលភាពរួមគ្នានៅក្នុងតំបន់។

អាស៊ាន នឹងក្លាយជាអង្គការសហប្រតិបត្តិការក្នុងតំបន់បើកចំហរ ទំនាក់ទំនងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងជាចំណុចកណ្តាលនៃតំបន់ ជាមួយនឹងការពង្រឹងសមត្ថភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈម។ សហគមន៍អាស៊ាន ត្រូវតែប្រតិបត្តិតាមច្បាប់ មានការចូលរួមកាន់តែទូលំទូលាយពីប្រជាជន និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងបន្ថែមទៀតដល់ប្រជាជន។

ការអភិវឌ្ឍន៍របស់អាស៊ានក្នុងពាក់កណ្តាលសតវត្សកន្លងមកនេះ គឺអង្គការថ្នាក់តំបន់មួយនេះ មានភាពស្វាហាប់ និងអាចបត់បែនបានដោយដឹងពីរបៀប ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតនៅក្នុងភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រតំបន់ និងភូមិសាស្ត្រសេដ្ឋកិច្ច ដោយដើរតួនាទីក្នុងតុល្យភាព និងការចុះសម្រុងគ្នា។ ផលប្រយោជន៍នៃប្រទេសធំៗនៅក្នុងតំបន់ បានជួយឲ្យអាស៊ានអាចសម្របខ្លួនបានទាំងនៅក្នុងតំបន់ និងពិភពលោក។

ឈានចូលដំណាក់កាលថ្មីមួយក្នុងបរិបទនៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និងពិភពលោកដ៏ស្មុគស្មាញ អាស៊ាន កំពុងរៀបចំយ៉ាងសកម្មសម្រាប់ការបង្កើតចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ដែលកំណត់ដោយសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ានស្តីពីការតម្រង់ទិសនៃចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមនេះ គឺត្រូវបានស្នើឡើងដោយប្រទេសវៀតណាម និងបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ បច្ចុប្បន្ន អាស៊ាន​កំពុង​រៀបចំសេចក្តីព្រាង​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥ តាម​ផែនទី​បង្ហាញផ្លូវ​ដែល​បាន​ស្នើឡើងនោះ។

នៅក្នុង២០២២ក្នុងពេលដែលកម្ពុជាធ្វើម្ចាស់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានលើកឡើងថា សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍បានប្រែក្លាយពីតំបន់ប្រឈមមុខដាក់គ្នា ការខ្វែងគំនិត និងការសង្ស័យគ្នា ទៅជាតំបន់នៃកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ និងការជឿទុកចិត្តគ្នា។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ស្ថានភាពក្នុងតំបន់ និងអន្តរជាតិ កាន់តែមិនអាចទាយទុកជាមុនបាន ជាមួយនឹងការកើនឡើងនៃបញ្ហាប្រឈមសម្រាប់អាស៊ាន ចាប់ពីផលប៉ះពាល់នៃការការរាតត្បាត Covid-19 ដល់ភាពតានតឹងរវាងប្រទេសធំៗ និងការវិវឌ្ឍន៍ដ៏ស្មុគស្មាញក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ក្រៅពីនេះ បញ្ហាការប្រែប្រួលអាកាសធាតុ សន្តិសុខថាម​ពល និងសន្តិសុខស្បៀង បានបង្កការលំបាកជាច្រើនសម្រាប់តំបន់ទូទៅ និងជាពិសេស តំបន់អាស៊ាន។

ចាប់ពីពេលនោះមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យអាស៊ានរួបរួមគ្នា លើកកម្ពស់តួនាទីស្នូលរបស់ខ្លួន និងខិតខំកសាងសហគមន៍រួបរួមក្នុងភាពចម្រុះឲ្យមានភាពស្អិតរមួត រួមបញ្ចូល និងកិច្ចសហប្រតិបត្តិការ។

រហូតមកដល់ពេលនេះ ទោះបីជាមានផលប៉ះពាល់អវិជ្ជមានពីបញ្ហាប្រឈមថ្មីៗ ដូចជាជំងឺរាតត្បាត Covid 19 ស្ថានភាពមិនស្ថិតស្ថេរក្នុងប្រទេសមីយ៉ាន់ម៉ា ឬការប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងចំណោមប្រទេសធំៗក្នុងតំបន់ក៏ដោយ ក៏អាស៊ាននៅតែប្រកាន់ខ្ជាប់ និងមានសុទិដ្ឋិនិយមក្នុងដំណើរការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីក្លាយជាសហគមន៍ដ៏រឹងមាំខាងនយោបាយ សេដ្ឋកិច្ច ទំនាក់ទំនងគ្នាប្រកបដោយទំនួលខុសត្រូវសង្គម ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងឱកាសនាពេលខាងមុខ ប្រទេសសមាជិកអាស៊ាននៅតែមានការងារជាច្រើនដែលត្រូវធ្វើ។

ទីមួយ គឺរដ្ឋ​សមាជិក​អាស៊ាន​ត្រូវ​រក្សា​សាមគ្គីភាព កំណត់​វិធីសាស្ត្រ​រួម​ចំពោះ​បញ្ហា​យុទ្ធសាស្ត្រ​ក្នុង​តំបន់ ដើម្បី​ធានា​ផលប្រយោជន៍​រួម​របស់​សហគមន៍ ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​បញ្ហា​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ចំពោះ​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ការអភិវឌ្ឍន៍​ក្នុងតំបន់។ រដ្ឋជាសមាជិក ក៏ត្រូវតែបង្កើនដំណើរការពិគ្រោះយោបល់ ដើម្បីឈានដល់ការឯកភាពគ្នា និងសំឡេងរួម តាមរយៈការរួមបញ្ចូលគ្នាប្រកបដោយសុខដុមរមនានៃផលប្រយោជន៍ជាតិនីមួយៗ និងតំបន់។ ជាពិសេស បណ្តាប្រទេសអាស៊ានត្រូវលើកកម្ពស់យ៉ាងពេញលេញនូវស្តង់ដារនៃការប្រព្រឹត្តដែលជួយទប់ស្កាត់ជម្លោះ ដូចជា ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង និងជំរុញការបង្កើតនូវក្រមប្រតិបត្តិជាក់ស្តែង និងមានប្រសិទ្ធភាពនៅសមុទ្រចិនខាងត្បូង(COC)។

ទី​ពីរ គឺរដ្ឋ​ជា​សមាជិក​អាស៊ាន ​ត្រូវ​មាន​តុល្យភាព​រវាងផលប្រយោជន៍​ជាតិ​ជាមួយ​ផលប្រយោជន៍​សាធារណៈ។ ភាពលម្អៀងនៃផលប្រយោជន៍ គឺជៀសមិនរួច ប៉ុន្តែ សមាជិកនីមួយៗត្រូវកំណត់អត្តសញ្ញាណផលប្រយោជន៍ស្នូល និងមានទំនួលខុសត្រូវក្នុងការផ្សារភ្ជាប់ផលប្រយោជន៍ជាតិជាមួយនឹងផលប្រយោជន៍រួមរបស់សហគមន៍។ នៅពេលដែលផលប្រយោជន៍របស់រដ្ឋសមាជិកនីមួយៗជាមួយដៃគូខាងក្រៅ គឺធំជាងផលប្រយោជន៍សាធារណៈរបស់សហគមន៍ នោះវាមិនអាចមានទំនាក់ទំនងរឹងមាំរវាងរដ្ឋជាសមាជិកឡើយ។

ទី៣ គឺរដ្ឋសមាជិកអាស៊ាននីមួយៗ និងសមាគមផ្សេង ត្រូវចូលរួមយ៉ាងសកម្មក្នុងសមាហរណកម្មក្នុងតំបន់ និងពិភពលោក។ អាស៊ាន ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីកិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិ និងថ្នាក់តំបន់ រួមទាំងផែនការមេស្តីពីការតភ្ជាប់អាស៊ាន និងគំនិតផ្តួចផ្តើម ក្នុងការបង្រួមគម្លាតអភិវឌ្ឍន៍ ដើម្បីក្លាយជាអង្គការកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលទទួលស្គាល់ជាសកល។ អាស៊ាន ក៏ត្រូវសហការយ៉ាងសកម្មជាមួយដៃគូ បន្តពន្លឿនដំណើរការកសាងរចនាសម្ព័ន្ធតំបន់ពហុវិស័យ តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលមានស្រាប់ជាមួយនឹងតួនាទីស្នូលរបស់អាស៊ាន។

ទី៤ គឺរដ្ឋសមាជិកអាស៊ាន ក៏ត្រូវចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងចែករំលែកស្តង់ដារនៃការប្រព្រឹត្តក្នុងចំណោមប្រទេសក្នុងតំបន់ ដោយផ្អែកលើច្បាប់អន្តរជាតិ សាមគ្គីភាព ឯកភាព និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង ដើម្បីរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍។ ប្រកាន់ខ្ជាប់នូវការធានាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ការកសាងសហគមន៍អាស៊ានមួយដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។ ប៉ុន្តែ ក៏ប្រឆាំងយ៉ាងដាច់អហង្ការនូវរាល់ផែនការ និងសកម្មភាពដែលទាញយកផលប្រយោជន៍ពីសន្និសីទសង្គមស៊ីវិលអាស៊ាន និងវេទិកាពលរដ្ឋអាស៊ាន ការឃោសនាបំភ្លៃការពិត និងប្រមូលផ្តុំកម្លាំងប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់នៃប្រទេសសមាជិកអាស៊ាន៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម