អត្ថាធិប្បាយ
បន្ទាប់ពីចាញ់ឆ្នោត តើលោក ប្រាយុទ្ធ នឹងលែងប្រឡូកក្នុងឆាកនយោបាយឬយ៉ាងណា?
រឿងរ៉ាវពាក់ព័ន្ធនឹងជីវិតនយោបាយរបស់លោក ប្រាយុទ្ធ ចាន់អូចា អំពីថាតើលោកនឹងលែងប្រឡូកក្នុងអាជីពមួយនេះឬក៏យ៉ាងណា បន្ទាប់ពីរងបរាជ័យក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភា ក្រោមកណ្ដាប់ដៃរបស់បក្សចលនាឆ្ពោះទៅមុខ (MFP) កំពុងផ្ទុះការចង់ដឹងយ៉ាងខ្លាំងពីសំណាក់មហាជនក្នុងប្រទេសថៃ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Thanakorn Wangboonkongchana អនុប្រធានគណបក្សថៃរួបរួមជាតិ (UTN) បាននិយាយកាលពីថ្ងៃចន្ទថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា អាចនឹងពិចារណាបញ្ចប់អាជីពនយោបាយរបស់លោក បន្ទាប់ពីការបោះឆ្នោតនេះហើយ ។
លោក Thanakorn បានលើកឡើងថា ទោះបីជាលោកមិនបានជួបពិភាក្សាជាមួយលោក ប្រាយុទ្ធ អំពីផែនការរបស់លោកសម្រាប់អនាគតទៅមុខក៏ដោយ ប៉ុន្តែលោកជឿជាក់ថា លោក ប្រាយុទ្ធ អាចនឹងបញ្ចប់អាជីពនយោបាយ ដោយសារតែអំឡុងពេលលោកកាន់ជានាយករដ្ឋមន្ត្រី លោកបានធ្វើការឲ្យប្រទេសថៃពេញមួយជីវិតរបស់លោកទៅហើយ ជាពិសេសលោកបានបម្រើផលប្រយោជន៍ដល់ប្រជាជនថៃក្នុងរយៈពេល ៨ ឆ្នាំមកនេះ ដូច្នេះវាគ្រប់គ្រាន់ហើយសម្រាប់លោក ប្រាយុទ្ធ ប្រឡូកក្នុងឆាកនយោបាយមួយនេះ ។

ទន្ទឹមនោះ បន្ទាប់ពីគណបក្សថៃរួបរួមជាតិ (UTN) ដែលមានលោក ប្រាយុទ្ធ ជាបេក្ខជននាយករដ្ឋមន្ត្រី បានបរាជ័យក្នុងការទទួលបានអាសនៈសភាច្រើនដូចការរំពឹងទុក, លោក Thanakorn បាននិយាយថា លោកនឹងធ្វើតាមការសម្រេចចិត្តណាមួយរបស់លោក ប្រាយុទ្ធ ដោយសារតែលោកបានចូលជ្រកកោនក្នុងបក្សមួយនេះ ក៏ព្រោះតែលោក ប្រាយុទ្ធ ផងដែរ ជាពិសេសលោកនាយករដ្ឋមន្ត្រីរូបនេះស្ថិតក្នុងបេះដូងរបស់ប្រជាជនថៃជាយូរមកហើយ ។
ក្នុងកាលៈទេសៈនេះដែរ លោកបានជូនពរលោក ប្រាយុទ្ធ ឲ្យមានសុភមង្គលក្នុងជីវិត ព្រោះតាំងពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីមក លោកមិនបានទៅណាទេ ក្រៅពីផ្ដោតសំខាន់លើការងារដឹកនាំប្រទេសនោះទេ ។

គួរបញ្ជាក់ថា គណបក្សថៃរួបរួមជាតិ (UNT) របស់លោក ប្រាយុទ្ធ មិនទទួលបានអាសនៈសភាច្រើនដូចការរំពឹងទុកនោះទេ ពោលគណបក្សមួយនេះបានត្រឹមតែ ៣៦ អាសនៈប៉ុណ្ណោះក្នុងចំណោមអាសនៈសភាចំនួន ៥០០ អាសនៈ ខណៈបក្សចលនាឆ្ពោះទៅមុខរបស់លោកបេក្ខជននាយករដ្ឋមន្ត្រីថ្មីគឺលោក ភីថា លីមចារើនរ៉ាត់ ទទួលបានរហូតដល់ ១៥១ អាសនៈ តាមពីក្រោយដោយគណបក្សភឿថៃរបស់កូនស្រីលោក ថាក់ស៊ីន ដែលមានចំនួន ១៤១ អាសនៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ លោក ប្រាយុទ្ធ និយាយថា លោកនឹងទទួលស្គាល់លទ្ធផលបោះឆ្នោត
ចុចអាន ៖ មកដឹងគោលនយោបាយដែលនាំ គណបក្សចលនាឆ្ពោះទៅមុខ ឈ្នះការបោះឆ្នោតនៅ ថៃ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ