អត្ថាធិប្បាយ
មានសម្តេចតេជោជាបង្គោលគ្រឹះ កម្ពុជាប្រឆាំងដាច់អហង្ការការជាន់ដានរងគ្រោះដោយសង្គ្រាមត្រជាក់
Published
3 months agoon
By
chhanny chiaខណៈពេលដែល មហាអំណាចខ្លះ កំពុងធ្វើទំនើបកម្មឃ្លាំងអាវុធ និងបញ្ចូលកម្មវិធីនុយក្លេអ៊ែរ ទៅក្នុងសេណារីយ៉ូបែប«កំពូលល្បិចកល» គេមិនដែលចង្អុលមុខខ្លួនឯងឡើយថា កំពុងប្រឆាំងនឹងគំរូនៃការទប់ស្កាត់ ហើយគឃ្លើនបញ្ចេញអំណួត« ការបំផ្លាញគ្នាទៅវិញទៅមកដោយសង្គ្រាម»។
តើអ្នកណាយល់ និងខ្វល់ខ្លះ ចំពោះលំហអាកាស ដីគោក ដែនសមុទ្រ ដែលជាកំពុងក្លាយជាសមរភូមិដ៏មានមានសក្តានុពល ហើយបន្ទាប់មកមានចំណុចមិនច្បាស់លាស់នានាកំពុងកើតមានឡើងជាបន្តបន្ទាប់ ក្នុងពិភពលោកមួយនេះ ដូចជា រោគរាតត្បាត ជម្លោះបណ្តាញសង្គម តិចណូឡូជី និងពពួកកម្មវិធីតិចណូឡុជីធំៗសែនអាថ៌កំបាំងជុំវិញ បញ្ញាសិប្បនិម្មិតAI ដែលអាចមានសមត្ថភាពធ្វើការសំរេចចិត្ត និងបង្កើតក្បួនដោះស្រាយលើ កូដកម្ម និងបំបិទការប្រឆាំងនានា នៅអាមេរិក ត្រឹមតែប៉ុន្មានវិនាទី តែប៉ុណ្ណោះ?
ខ្ញុំ សាយ ពេជ្រ កំពុងល្ងីល្ងើ ឬអ្នកផ្សេងកំពុងរស់យ៉ាងល្ងីល្ងើ អរសប្បាយកណ្តាល មហាគម្រោងធំៗ នៃ AI របស់លោកខាងលិចដែលចូលរួមដោយពួកកំពូលមហាសេដ្ឋីនានាជាមួយកម្រិតវិនិយោគរាប់កោដលានដុល្លារ?
នៅខួបលើកទី 60th នៃ atomic bombing ក្រុងHiroshima, Copyright: © Greenpeace / Jeremy Sutton-Hibbert
អាមេរិកនិង នុយក្លេអ៊ែរ
ខ្ញុំដូចចង់ រំឮកបន្តិចដែរពីឈ្មោះបុគ្គលពីររូប សុទ្ធសឹងអតីតប្រធានាធិបតីអាមេរិកដែលបង្កើតឡើងនូវចំណារទុក នៃមហន្តរាយ នុយក្លេអ៊ែរ ក្នុងនោះ មាន លោក Ronald Reagan ដែលបានចរចាជាមួយសហភាពសូវៀតលោក Mikhail Gorbachev ដើម្បីប្រណាំងអាវុធរនិង លោក Harry Truman ដែលធ្លាប់បញ្ជាឱ្យទម្លាក់គ្រាប់បែកនុយក្លេអ៊ែរក្នុងសង្គ្រាមលោក ។
កុំភ្លេចពាក្យ “the big lie”ការភូតដ៏ធំ
នៅទសវត្សឆ្នាំ ១៩២០ Adolf hitler (អាដូហ្វ ហ៊ីត្លែរ)បានបង្កើតពាក្យមួយហៅថា“ ការភូតកុហកដ៏ធំ” ដែលមានន័យថា ការប្រើប្រាស់ពាក្យមិនពិតដោយមេដឹកនាំដែលមហាពូកែខាងភូតកុហកហើយពាក្យនេះ បានក្លាយជាការពិត នៅពេលអាមេរិក បង្ហាញលោកដូណាល់ត្រាំដែលផ្តល់ពិន្ទុដល់ខ្លួនឯងកម្រិត A + សម្រាប់ការគ្រប់គ្រងលើ COVID-19 ខណៈប្រទេសខ្លួនមានអ្នកស្លាប់ជាង ២សែននាក់ និងមានករណីឆ្លងជាង៧លាននាក់គិតត្រឹមខែកញ្ញាឆ្នាំ២០២០។
លោក Trump បែរជាហ៊ាននិយាយថា “ យើងបានធ្វើការងារដ៏អស្ចារ្យដើម្បីបង្ក្រាបកូវីដបានកម្រិត A +” ទោះបីជាចំនួនអ្នកស្លាប់បន្តកើនឡើងជិត ១.០០០ នាក់ក្នុងមួយថ្ងៃ ជាមួយតួលេខ ៤ ភាគរយនៃចំនួនប្រជាជនពិភពលោក។
ច្បាស់ណាស់ថា ប្រធានាធិបតីអាមេរិក មិនដែលខ្វល់ព្រួយអ្វី អំពីការអនុវត្តការកុហកដ៏គឃ្លើនចំពោះសមត្ថភាពប្រឆាំងវីរុសក្នុងរដ្ឋបាលខ្លួននោះទេ។
លោក Trump ភូតកុហកលើសប្រធានាធិបតីអាមេរិកមុនៗ
យោងតាមវ៉ាស៊ីនតោនប៉ុស្តិ៍ លោក Trump មានកម្រិតភូតកុហកលើសប្រធានាធិបតីអាមេរិកមុនៗ ដោយក្នុងបទពណ៌នារបស់ខ្លួន កាសែតនេះបានសរសេរថា លោក Trump និយាយកុហកមិនចេះឈប់ លើចំនួនអ្នកស្លាប់ដោយសារវីរុសហើយចោទថាជាកំហុសរបស់“ រដ្ឋខៀវ” blue states (ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០០០ រដ្ឋក្រហមនិងរដ្ឋខៀវត្រូវបានគេប្រើសំដៅទៅលើរដ្ឋនានានៃសហរដ្ឋអាមេរិកដែលអ្នកបោះឆ្នោតភាគច្រើនជ្រើសរើសទាំងបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ក្រហម ឬគណបក្សប្រជាធិបតេ្យ ខៀវ )បន្ថែមការភូតកុហកជាបន្តបន្ទាប់ទៀត ទោះបីជា សាកលវិទ្យាល័យ ចនស៍ហបឃីនស៍ ចាត់ថា សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានទំហំរងគ្រោះអាក្រក់បំផុតលំដាប់ទី ៦នៅលើពិភពលោកជុំវិញការតេស្ត៍រកកូវីដ។
៦២ ភាគរយនៃជនជាតិអាមេរិកដែលត្រូវគេសាកសួរ និយាយថា សហរដ្ឋអាមេរិកធ្វើការងារអន់ជាងប្រទេសដទៃទៀតក្នុងការដោះស្រាយបញ្ហាមេរោគនេះ។ ប្រភព វ៉ាស៊ីនតោនប៉ុស្តិ៍ ។
ការគម្រាមនៃសង្គ្រាមត្រជាក់ និងការកុហកបំភាន់
ឧទាហរណ៍ធំគឺករណីសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរដែល ត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៧ សម្រាប់កម្ចាត់អាវុធប្រល័យលោកនានាត្រូវបានចុះហត្ថលេខាដោយរដ្ឋចំនួន ៨៤ និងបានផ្តល់សច្ចាប័នដោយប្រទេស ៤៥។ ប្រទេសចំនួន ៩គឺ សហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង អ៊ីស្រាអែល ប៉ាគីស្ថាន ឥណ្ឌានិងកូរ៉េខាងជើងបានធ្វើពហិការមិនចូលរួម សូម្បីតែថ្លែងសុន្ទរកថាណាមួយ ដែលនាំទៅដល់ការគាំទ្រសន្ធិសញ្ញានេះ។
តើនេះអាចចាត់ទុកថាជាចេតនានៃការធ្វើឲ្យសន្ធិសញ្ញាក្លាយជាអសារឥតការ?
ចំពោះខ្ញុំ ទីមួយ គឺមានគេកំពុងបំភ័យមនុស្សជាតិដោយបំបែរអារម្មណ៍ចេញពីហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ ដោយមកផ្តោតលើសេដ្ឋកិច្ចដែលដួលរាល នៅក្រោមវិបត្តិរោគរាតត្បាត បានជាដោះស្រាយវិបត្តិនេះថើរៗសិន។

មួយទៀត គឺបង្កើតផែនការយោធាតាមរយៈការបញ្ចេញសាច់ដុំរៀងៗខ្លួន ក្រោមលេស «ការពារពិភពលោក» ដែលជាការវិវត្តន៍ស្រដៀងគ្នាធ្លាប់មានជាគំរូកាលពីសន្ធិសញ្ញាប្រឆាំងនឹងអាវុធគីមីនិងជីវសាស្ត្រ ក៏ដូចជាគ្រាប់មីនផងដែលឧបទ្វីបឥណ្ឌូចិននេះ ធ្លាប់រងគ្រោះយ៉ាងដំណំ ពិសេសកម្ពុជាយើង ដូចប្រសាសន៍សម្តេចតេជោកាលពីថ្មីៗនេះដែលបានរំឮកថា ប្រទេសកម្ពុជាក៏ធ្លាប់បានរងគ្រោះយ៉ាងដំណំដោយសារជម្លោះសង្គ្រាមត្រជាក់ ការខ្វែងគំនិតគ្នាផ្នែកមនោគមវិជ្ជា និង ការប្រកាន់ឥរិយាបថជាតិនិយមជ្រុល ដែលកូនខ្មែរត្រូវតែច្រានចោល យ៉ាងដាច់អហង្ការរាល់ការប៉ុនប៉ងណាមួយ នាំទៅរកដានចាស់មួយនោះ។
នៅក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៥ កន្លងមកថ្មីៗ នេះ សម្តេចអគ្គមហាសេនាបតីតេជោ បានអធិប្បាយថា ពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែងដ៏ខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣០ ឆ្នាំចុងក្រោយនេះ។ ការគម្រាម បង្កឡើងដោយឥទ្ធិពលនៃបញ្ហាជាច្រើន ក្រៅពីការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ រួមមានការប្រែប្រួលអាកាសធាតុ និងបរិស្ថាន សង្គ្រាមត្រជាក់បែបថ្មី ភេរវកម្មមិនមែនរដ្ឋ ការកេងប្រវ័ញ្ច និងនិន្នាការទៅរកប្រព័ន្ធពហុប៉ូល តាមរយៈការប្រកួតប្រជែងដ៏តានតឹង រវាងមហាអំណាចធំៗ អមនឹងការងើបឡើងនៃមហាអំណាចថ្នាក់កណ្តាល ឆ្ពោះទៅជួរមុខនៃនយោបាយតំបន់។
សម្តេចតេជោបានក្រើនរំឮកថា គុណតម្លៃជាមូលដ្ឋានព្រមទាំងគោលការណ៍ស្នូលនៃច្បាប់អន្តរជាតិ កំពុងត្រូវបានគេរំលោភបំពាន ហើយការរីករាលដាលនៃ និន្នាការឯកតោភាគីនិយម ការប្រើកម្លាំងគាបសង្កត់ប្រទេសទន់ខ្សោយ ពីប្រទេសមានអំណាច កំពុងតែប៉ះពាល់ដល់សណ្ដាប់ធ្នាប់អន្តរជាតិដែលបានកសាងស្ថិរភាពនិងវិបុលច្រើនឆ្នាំមកហើយ ប៉ុន្តែ សម្តេចប្រមុខរដ្ឋាភិបាលប្រកាសម៉ឺងម៉ាត់ ច្រានចោលដាច់អហង្ការរាល់ការប៉ុនប៉ងណាមួយ ដែលនាំទៅរកការសារដានប្រវត្តិសាស្ត្រ។
មានតែសម្តេចតេជោប៉ុណ្ណោះដែលជាបង្គោលគ្រឹះ ដឹកនាំកម្ពុជាប្រឆាំងដានប្រវត្តិសាស្ត្រជាជនរងគ្រោះនៃសង្គ្រាមត្រជាក់
ក្រៅពីជោគជ័យនៃការអនុវត្តគោលនយោបាយឈ្នះឈ្នះ ដែលនាំឲ្យមានការបង្រួបបង្រួមជាតិ និងមានសន្តិភាពពិតប្រាកដព្រមទាំងយូរអង្វែងនៅកម្ពុជា សក្ខីភាពនៃទង្វើអនុញ្ញាតិឲ្យកប៉ាល់ ទេសចរណ៍ ចូលចតនៅខេត្តព្រះសីហនុ ស្មារតី និងសកម្មភាពទទួលបានការគាំទ្រ ក្នុងទំនាក់ទំនងអន្តរជាតិ ក្នុងស្មារតីគោរពអធិបតេយ្យភាព ឯករាជ្យភាព និងស្មើភាពគ្នានៅលើឆាកអន្តរជាតិ ព្រមទាំបណ្តាស្នាដៃនយោបាយធំៗរាប់មិនអស់ សម្តេចតេជោស័ក្តិសមត្រូវបានគេចាត់ទុកជាបង្គោលគ្រិះនៃការដឹកនាំកម្ពុជាប្រឆាំងទៅនឹងស្រមោលសង្គ្រាមត្រជាក់លើកនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនក៏បានប្រកាសបន្តគាំទ្រយ៉ាងមោះមុតលើតួនាទីរបស់អង្គការសហប្រជាជាតិ ព្រមទាំងលើកទឹក ចិត្តដល់អង្គការនេះថាពិភពលោកនឹងមិនអាចបន្តនិរន្តរភាពប្រកបដោយសុខសន្តិភាពនិង ភ ពសុខុដុមរមនា ដោយគ្មានវត្តមានរបស់អង្គការសហប្រជាជាតិដែលរឹងមាំ ឡើយ ។
ដោយសារបែបនេះហើយ កាតាព្វកិច្ចរួមចំណែកក្នុងការទប់ទល់ជាមួយរបត់ពិភពលោកដ៏ធំ និងរហ័សមួយនេះ កូនខ្មែរគ្រប់រូប គួរត្រងត្រាប់ផ្តោតដើរតាមនូវនយោបាយដ៏ចាស់ទុំ រឹងមាំ និងស្រួចស្រាល់ ច្បាស់លាស់របស់សម្តេចតេជោ ក្នុងបូរណភាព ការរួបរួម ដែលប្រជាជាតិខ្មែរកំពុងត្រូវការជាចាំបាច់ ឆ្ពោះទៅរកកម្លាំងផ្ទៃក្នុងរឹងមាំជ្រោងទង់កម្ពុជា។
សាយ ពេជ្រ
You may like
ចុច Like Facebook កម្ពុជាថ្មី

រដ្ឋាភិបាលចិន ផ្ដល់អាហារូបករណ៍ចំនួន៦១កន្លែង ដល់សិស្សនិស្សិតកម្ពុជា

នាយ កុយ រំភើបខ្លាំង ខណៈសម្តេចតេជោ ហ៊ុន សែន ផ្តល់អាទិភាពចាក់វ៉ាក់សាំងមុនគេ

សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យអាជ្ញាធរគ្រប់ថ្នាក់ លុបបំបាត់យានយន្ត ដែលបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ

ជនសង្ស័យម្នាក់ល្បួងរំលោភក្មេងអតីតិជន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បុរសម្នាក់បើកម៉ូតូកោងរេចង្កូតទៅប៉ះរថយន្តធំ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ព័ត៌មានពេញនិយម
-
ព័ត៌មានជាតិ2 days ago
អ្នកនាំពាក្យបដិសេធព័ត៌មានថាកងទ័ពឆត្រយោង ម្នាក់ធ្លាក់ស្លាប់
-
ព័ត៌មានជាតិ1 day ago
ក្តៅៗ! សមត្ថកិច្ចបានបាញ់សម្លាប់ ឃាតកបាញ់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្លាប់មុននេះ
-
ព័ត៌មានជាតិ1 day ago
លម្អិតសមត្ថកិច្ចព័ទ្ធព្រៃជិតមួយអាទិត្យ ទើបអាចរកឃើញឃាតកដៃឆៅបានសម្រេច
-
ព័ត៌មានជាតិ5 days ago
បន្ទាន់! ផ្ទុះជំងឺផ្តាសាយបក្សី (H5N1) បណ្ដាលឲ្យមាន់ជាង១ពាន់ក្បាលងាប់
-
ព័ត៌មានជាតិ1 day ago
ក្តៅៗ! សមត្ថកិច្ចបញ្ចេញរូបភាពឃាតកដៃដល់ ដែលបាញ់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
-
ព័ត៌មានជាតិ2 days ago
លោក ទិត្យ វិច្ឆិកា រំលឹកពាក្យពីរម៉ាត់របស់គ្រូឆត្រយោងដែលពលីជីវិត
-
ព័ត៌មានអន្ដរជាតិ1 week ago
ទីបំផុត លោក Duterte ចេញមុខលូកដៃរឿងនារីអូតែស ហ្វីលីពីន
-
ព័ត៌មានជាតិ7 days ago
មន្រ្ដីម្នាក់បាញ់សម្លាប់ប្រពន្ធរួច បាញ់ខ្លួនឯងតាមក្រោយ បន្សល់ទុកកូនស្រីឲ្យនៅកំព្រា