អត្ថាធិប្បាយ
ហេតុអ្វីបានជា អាវុធលោកខាងលិច មិនអាចជួយ អ៊ុយក្រែន វាយបកយកឈ្នះលើ រុស្ស៊ី?
លោក Michael Maloof អតីតអ្នកវិភាគគោលនយោបាយសន្តិសុខជាន់ខ្ពស់នៅការិយាល័យរដ្ឋមន្ត្រីការពារជាតិអាមេរិកបានប្រាប់សារព័ត៌មាន Sputnik ពាក់ព័ន្ធទៅនឹងការបរាជ័យរបស់អាវុធលោកខាងលិចដែលមិនអាចជួយទៅដល់សមត្ថភាពវាយបករបស់អ៊ុយក្រែនទៅលើរុស្ស៊ី ។

លោក Maloof បានលើកឡើងថា “វិសាលភាពដែលអ៊ុយក្រែនកំពុងអនុវត្តក្នុងការវាយបកណាមួយទៅលើរុស្ស៊ី គឺជាសកម្មភាពស៊ើបអង្កេតច្រើនជាង មិនមែនជាការវាយលុកជាក់ស្តែងនោះទេ ។ នេះហើយជាការបរាជ័យរបស់អ៊ុយក្រែន ដោយសារតែការធ្វើផែនការមិនបានល្អ កង្វះកម្លាំងពលកម្ម ធនធាន និងការបណ្តុះបណ្តាលជាដើម ជាពិសេសទៀតនោះ អាវុធអច្ឆរិយៈភាគច្រើនរបស់លោកខាងលិច គឺកំពុងរលាយក្លាយជាផេះផង់លើទឹកដីអ៊ុយក្រែន” ។
ចំណែកលោក Anatoliy Matviychuk អ្នកជំនាញខាងយោធា និងជាវរសេនីយ៍ឯកចូលនិវត្តន៍ដែលមានបទពិសោធន៍ក្នុងប្រតិបត្តិការប្រយុទ្ធនៅអាហ្វហ្គានីស្ថាន និងស៊ីរី ក៏បានប្រាប់សារព័ត៌មាន Sputnik ដែរថា “ការបរាជ័យរបស់អ៊ុយក្រែនក្នុងវាយបកលើរុស្ស៊ី មានហេតុផលមួយចំនួន ជាពិសេសគឺការគិតខុសរបស់លោកខាងលិច ។ លោកខាងលិចគិតថា រថក្រោះខ្លារខិន Leopard នឹងអាចជួយឲ្យអ៊ុយក្រែនវាយសន្ធាប់លើរុស្ស៊ី ប៉ុន្តែអ្វីៗគ្រប់យ៉ាងគឺរលាយដូចជាផេះ” ។

អ្នកជំនាញរូបនេះបាននិយាយទៀតថា “ចំណុចខ្សោយរបស់លោកខាងលិចគឺពាក់ព័ន្ធនឹងរថពាសដែក ។ នៅអឺរ៉ុបខាងកើតមានជំនន់ទឹកទន្លេ និងវាលភក់ ជាពិសេសលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរផ្សេងទៀត គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតសម្រាប់ឧបករណ៍យោធារបស់អង្គការណាតូ ។ យោធាអ៊ុយក្រែនបានប្រឈមមុខនឹងបញ្ហាដឹកជញ្ជូនជាច្រើន ជាពិសេសរថក្រោះប្រយុទ្ធទម្ងន់ ៦០ តោនរបស់អាល្លឺម៉ង់ មិនអាចឆ្លងកាត់ស្ពានមួយចំនួនរបស់អ៊ុយក្រែនបានឡើយ ។
រហូតមកដល់ពេលនេះ យោធាអ៊ុយក្រែនបានបរាជ័យលើគ្រប់ទិសដៅនៃការវាយតបតរបស់ពួកគេ បើទោះបីជាទទួលបានសម្ភារៈយោធាមានតម្លៃរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូក៏ដោយ ។ ត្រឹមតែរយៈពេលមួយសប្តាហ៍ដំបូងប៉ុណ្ណោះ រដ្ឋាភិបាលទីក្រុងកៀវបានបាត់បង់កម្លាំងទ័ពរាប់ពាន់នាក់ រួមជាមួយនឹងរថក្រោះខ្លារខិន Leopard 2 របស់អាល្លឺម៉ង់ ១២ គ្រឿង, រថក្រោះប្រយុទ្ធថ្មើរជើង Bradley ផលិតដោយអាមេរិក ២៤ គ្រឿង និងរថក្រោះធុនស្រាល AMX-10 RC របស់បារាំងមួយចំនួនទៀតផងដែរ ។

ទន្ទឹមនោះ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីក៏បានបំផ្លាញសម្ភារៈយោធារបស់អ៊ុយក្រែនយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ចាប់តាំងពីថ្ងៃដំបូងនៃប្រតិបត្តិការសឹកមក ដោយក្នុងនោះរួមមាន យន្តហោះចំនួន ៤៤២ គ្រឿង និងឧទ្ធម្ភាគចក្រចំនួន ២៣៨ គ្រឿង រថពាសដែកគ្មានមនុស្សបើកចំនួន ៤,៥៨៥ គ្រឿង ប្រព័ន្ធមីស៊ីលការពារដែនអាកាសចំនួន ៤២៦ គ្រឿង រថក្រោះ ៩,៩៣៩ គ្រឿង រថពាសដែកប្រយុទ្ធ ១,១២២ គ្រឿង និងកាំភ្លើងត្បាល់ចំនួន ៥,១០០ ដើម ព្រមទាំងឧបករណ៍យោធាពិសេសចំនួន ១០,៩២៧ គ្រឿងផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មហាអំណាចនុយក្លេអ៊ែរទាំង ៩ បន្តធ្វើទំនើបកម្មឃ្លាំងអាវុធបរមាណូ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ២ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង