អត្ថាធិប្បាយ
ពិតឬយ៉ាងណាថាលោកtrumpមានកូវីដ ហើយចុះបើលោកbidenក៏ឆ្លងដែរការបោះឆ្នោតទៅជាយ៉ាងណា?
(អត្ថាធិប្បាយ) សេណារីយោនយោបាយអាមេរិកកំពុងដំណើរការដល់សេកង់ទីប៉ុន្មានហើយនេះ? ពិភពលោកប្រតិកម្មដំបូងរបៀបណានៅយប់ទីមួយនៃព័ត៌មានដែលបាចសាចថា លោកប្រធានាធិបតី Trump និងស្ត្រីទីមួយ បានតេស្ត៍ឃើញវិជ្ជមានចំពោះវីរុសកូវីដ១៩?
ស្ថានភាពទូទៅ
លោកដូណាល់ត្រាំ បានប្រកាសនៅព្រឹកថ្ងៃសុក្រនេះថា លោកនិងភរិយាបានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុសកូវីដ ដែលសារព័ត៌មានធំៗ រួមមាន Bloomberg CNN និង The Guardian ជាដើម ចាត់ថា នេះជាការគំរាមកំហែងដល់សុខភាពលោកប្រធានាធិបតីបំផុតជាមួយវ័យ៧៤ ឆ្នាំ។ ទោះបីជាយ៉ាងណាក្តី ហានិភ័យដ៏ខ្ពស់បំផុតដែលលោក Trump កំពុងប្រឈម បានបង្កើតឡើងនូវការវិភាគ ក្រៅផ្លូវការច្រើនថា ការឆ្លងជំងឺរបស់គាត់ហាក់ស៊ីសង្វាក់គ្នាជាមួយស្ថិរភាពនៅក្នុងបរិយាកាសនយោបាយ នៅក្រោយវេទិកាដេញដោលជាផ្លូវការជាមួយគូបដិបក្ខ គឺលោកJoe Biden ដែលហាក់មានរូបភាពគាំទ្រខ្លាំងនិងទូលំទូលាយជាង និង ដែលWashing Post កាលពីថ្ងៃពុធវាយតម្លៃថា បុរសនេះជាប្រធានាធិបតីថ្មីរបស់អាមេរិក មិនមែនលោក Trump។
ខ្ញុំសាយ ពេជ្រកំពុងព្យាយាមកំណត់អត្តសញ្ញាណលើរឿងនេះដោយមិនលំអៀងជាមួយគំនិតថា មានអ្វីមួយហាក់មិនគួរឱ្យជឿក្នុងការវិវត្តចុងក្រោយនេះ តែក៏មានហេតុផលផ្សេងដែលល្មមផ្គូផ្គងថា លោក Donal Trump ស័ក្តិសមនឹងឆ្លងមេរោគកូវីដនេះពិតប្រាកដមែន។
ផ្នែកដែលធ្វើឱ្យខ្ញុំគិតថាជារឿងប្រឌិត
ខ្ញុំបានអានព័ត៌មានជាង៣០ប្រភព ជុំវិញរឿងរបស់គាត់ នៅពេញមួយថ្ងៃសុក្រនេះ ហើយខ្ញុំព្យាយាមជជីករកមើលហេតុផលដែលលោកTrump ត្រូវកុហកពិភពលោកថា ខ្លួនមានជម្ងឺ ? លទ្ធផលរបស់គាត់នៅថ្ងៃនេះ មិនអាចលុបចោលនូវកំហុសដែលបានធ្វើយឺត និងមិនពេញសមត្ថភាពលើអ្នកឆ្លងជម្ងឺរង្គាលនៅអាមេរិកទេ ។
ប៉ុន្តែរឿងដែលខ្ញុំនៅតែចិញ្ចឹមក្នុងគំនិត អំពីលោក ប្រធានាធិបតី Trump គឺ ទីមួយ ការនិយាយកុហករបស់គាត់និងកាយវិការសម្តែង សឹងតែខ្ញុំបានវាយតម្លៃថា គាត់ជាមនុស្សប៉ិនសម្តែង កម្រិតលេខមួយរបស់លោកយើងនេះ ហើយខ្ញុំជឿថា មនុស្សជាច្រើនមានគំនិតស្រដៀងខ្ញុំ។ ដោយឡែក ក្នុងការជជែកដេញដោលបេក្ខភាពប្រធានាធិបតីកាលពីថ្ងៃអង្គារ លោកត្រាំមានប្រសាសន៍ថា គាត់បានចំណាយប្រាក់រាប់ពាន់លានដុល្លារលើពន្ធ ហើយបញ្ជាក់ថាបង់ ២៧ លានដុល្លារក្នុងមួយឆ្នាំតែក្រោយមកពេលកាសែតញូវយ៉កថែមស៍បង្ហាញ គេបានសរសេរថា តាមពិតលោកTrump បានចំណាយត្រឹមតែ ៧៥០ ដុល្លារក្នុងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនក្នុងឆ្នាំ ២០១៦ និង២០១៧ ខុសស្រលះពីសម្តីថា «រាប់លានដុល្លារ» ។
មតិជាច្រើននៅតែលើកឡើងថា ក្នុងនាមប្រធានាធិបតីនៃប្រទេសបិតាប្រជាធិបតេយ្យ និងដែលតែងតែដេញដោលអ្នកផ្សេងអំពីរឿងតម្លាភាព លោក Trump គួរតែបញ្ចប់ការសម្ងាត់នៃកំណត់ត្រាអាជីវកម្មរបស់គាត់ផងដែរ។ មនុស្សជាច្រើន ក្នុងសប្តាហ៍នេះ បានដេញដោលអំពីរឿងសម្ងាត់ជាច្រើនជុំវិញស្ថានភាពហិរញ្ញវត្ថុរបស់គាត់ ហើយកាសែត The Times បានរាយការណ៍ថា លោកប្រធានាធិបតីមានបំណុលរាប់រយលានដុល្លារដែលនឹងត្រូវសង គ្រប់គ្នាកំពុងសួរព្រាតលើកាសែតធំៗថា តើអ្នកណាជាម្ចាស់បំណុលរបស់គាត់? តើចក្ខុវិស័យហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរនេះ កំពុងបង្កើនការអស់សង្ឃឹមក្នុងជ័យជំនះសម្រាប់លោក Trump ក្នុងការកាន់អំណាចបន្ត? តើអាចនាំហានិភ័យដល់សន្តិសុខជាតិព្រោះវិបត្តិហិរញ្ញវត្ថុនេះដែរទេ? ស្រាប់តែសំណួរទាំងនេះមិនទាន់បានស្រាយបំភ្លឺផង ព័ត៌មានកក្រើកមេឃបានកើតឡើងចំពេលដែលមនុស្សជាច្រើនជឿថា នេះជាលេសកាត់បន្ថយ ពន្យាយុទ្ធនាការឆ្ពោះទៅរកការបោះឆ្នោតដែលជាឱកាសដ៏ធំផ្អៀងទៅខាងលោក Joe Biden។
ផ្នែកដែលធ្វើឱ្យខ្ញុំគិតថា គាត់និងភរិយាអាចឆ្លងមេរោគកូវីដ១៩ពិតមែន
ប្រធានាធិបតី Donald Trump និង ជំទាវទីមួយ Melania Trump បានធ្វើតេស្ត៍វិជ្ជមានចំពោះមេរោគឆ្លងបន្ទាប់ពីទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីគឺ នាងHope Hicks បានធ្វើតេស្ត៍ឃើញវិជ្ជមានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នាងបានហោះហើររួមជាមួយលោកប្រធានាធិបតីនៅលើយន្តហោះ Air Force One កាលពីព្រឹកថ្ងៃពុធជាការអមដំណើរទៅកាន់កម្មវិធីជជែកដេញដោលបេក្ខភាពប្រធានាធិបតីជាលើកដំបូងប្រឆាំងនឹងលោក Joe Bidenនៅទីក្រុង Cleveland រដ្ឋ Ohio ។
លោក Trump បានបញ្ជាក់នៅលើកញ្ចក់ទូរទស្សន៍ Fox News នៅល្ងាចថ្ងៃព្រហស្បតិ៍ថា លោកនិង លោកស្រី Melania Trump កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តិ៍មេរោគបន្ទាប់ពីការធ្វើតេស្ត៍ឃើញវិជ្ជមានរបស់នាងHicks ។
ចុចអាន ជំនួយការលោកត្រាំនាង hope hicks ជាអ្នកណា?
យោងទៅតាមអង្គការសុខភាពពិភពលោក គេត្រូវការពីរវាង ៥ ទៅ ៦ ថ្ងៃគិតចាប់ពីពេលដែលនរណាម្នាក់ឆ្លងមេរោគនេះ រហូតដល់រោគសញ្ញាបង្ហាញ ប៉ុន្តែអាចចំណាយពេលដល់ទៅ ១៤ ថ្ងៃផងក៏មាន។ លោក Trumpនិងភរិយាព្រមជាមួយទីប្រឹក្សាដដែល មានទំនាក់ទំនងជិតស្និទ្ធខ្លាំងនិងមមារញឹកជាមួយគ្នាក្នុងរយៈពេលនេះ ហើយចុងក្រោយលោក Trump ក៏បានចូលរួមក្នុងពិធីជួបជុំមួយនៅរដ្ឋមិនីសូតា នៅថ្ងៃពុធដដែលក្នុងតួនាទីជាអ្នករៃអង្គាសប្រាក់នៅឯក្លឹបវាយកូនហ្គោលដែលជាថ្ងៃចុងក្រោយបន្ទាប់ពីទីប្រឹក្សាបានចាប់ផ្តើមបង្ហាញរោគសញ្ញាកូវីដ។

បរិបទជាក់ស្តែងនៃនយោបាយអាមេរិកនៅថ្ងៃនេះ
ប្រសិនបើលោក Trump ធ្លាក់ខ្លួនឈឺខ្លាំង ឥឡូវនេះការដឹកនាំប្រទេសនឹងត្រូវទម្លាក់ទៅកាន់លោកអនុប្រធានាធិបតី Mike Pence ទទួលបន្ទុកជំនួស ហើយប្រសិនបើលោក Pence មិនរ៉ាប់រងបាននោះលោកស្រី Nancy Pelosi សមាជិកសភាមកពីរដ្ឋ California និងជាវាគ្មិនតំណាងរាស្រ្តសហរដ្ឋអាមេរិកនឹងក្លាយជាអ្នករ៉ាប់រង។
លោក Pence ក៏បានចូលរួមក្នុងសន្និសីទក្រុមការងារនៅសេតវិមានជាមួយលោក Trump កាលពីថ្ងៃច័ន្ទតែមិនបានហែរហមដំណើរទៅកាន់កម្មវិធីជជែកដេញដោលនៅ អូហៃយ៉ូទេ។
គិតសាកមើលថា ប្រសិនបើមានមនុស្សសំខាន់ណាម្នាក់ទៀត ដែលលោក Trump បាននិយាយជាមួយ និងជិតស្និទ្ធនៅក្នុងសប្តាហ៍នេះដែរ? អូ ចុះ លោក Joe Biden ដែលបានជជែកដេញដោលគ្នា កាលពីថ្ងៃអង្គារ?
សាយ ពេជ្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី