អត្ថាធិប្បាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាចង់បានសន្តិភាព និងការអភិវឌ្ឍ
នៅទីក្រុងហ្សាកាតា តាំងពីម្សិលមិញមក សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តជួបមេដឹកនាំបរទេស ដែលអញ្ជើញមកទីនេះ ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន អាស៊ានបូក និងអាសុីបូព៌ា។ អស់ពីសារកោតសរសើរ និងការសាទរ ទទួលបានជាបន្តបន្ទាប់តាំងពីថ្ងៃទី២២ ខែសីហា មក ឥឡូវនេះជាពេលដែលសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាទទួលបានពីថ្នាក់ដឹកនាំអាស៊ាន គឺការស្វាគមន៍យ៉ាងកក់ក្តៅមកកាន់ឆាកជាក់ស្តែងនៃតំបន់ និងពិភពលោក។

តាមរយៈការសំណេះសំណាលកាលពីម្សិលមិញ និងព្រឹកមិញ ជាមួយអគ្គលេខាធិការអាស៊ាន ជាមួយប្រធានាធិបតីឥណ្ឌូណេសុី ជាមួយសមភាគីឡាវ និងវៀតណាម…រួមទាំងតាមរយៈសុន្ទរកថា ជាអាទិ៍នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន កាលពីម្សិលមិញ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តើមបញ្ជូនសារសំខាន់ៗក្នុងន័យបញ្ជាក់ឡើងវិញ និងក្នុងន័យពង្រឹងជំហររបស់កម្ពុជានៅលើឆាកអន្តរជាតិ។
នៅក្នុងកាលៈទេសៈអន្តរជាតិមួយតានតឹង គឺសង្គ្រាមនៅអ៊ុយក្រែន និងនៅក្នុងបរិបទតំបន់មួយ ប្រកបដោយគ្រោះថ្នាក់ គឺការប្រកួតប្រជែងគ្នារវាងបណ្តាមហាអំណាចនៅអាសុី-ប៉ាសុីហ្វិក សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងយ៉ាងទទូចថា កម្ពុជាស្នេហាសន្តិភាព។ ក្នុងន័យនេះ សម្តេចគូសបញ្ជាក់ថា «សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ» និងថា «សន្តិភាពអាចកើតឡើងបាន លុះត្រាតែមានការស្រុះស្រួលគ្នាដោយសន្តិវិធី និងកិច្ចសន្ទនា ក្រោមស្មារតីនៃនយោបាយឈ្នះ-ឈ្នះ»។ សារទាំងនេះដែលដកស្រង់ចេញពីបទពិសោធន៍នៃវិនាសកម្មយូរអង្វែងរបស់កម្ពុជា សំដៅជាពិសេសទៅ លើវិបត្តិនៅអ៊ុយក្រែន និងនៅភូមា។

ដោយឡែក ចំពោះសម្តេច ហ៊ុន ម៉ាណែត សន្តិភាព និងការអភិវឌ្ឍចិញ្ចឹមគ្នាទៅវិញទៅមក។ គ្មានសោះឡើយនូវការអភិវឌ្ឍសេដ្ឋកិច្ច បើគ្មានសន្តិភាព។ គ្មានដូចគ្នាសម្រាប់សន្តិភាពយូរលង់ បើគ្មានការអភិវឌ្ឍជានិរន្តរ៍។ ម្ល៉ោះហើយ តាំងពីម្សិលមិញមក នៅហ្សាការតា ប្រទេសឥណ្ឌូណេសុី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រាថ្នាចង់បានទី១ ពិភពលោកមួយពហុភាគីនិយម ព្រមទាំងសណ្តាប់ធ្នាប់ពិភពលោកមួយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងលើគោលការណ៍មិនជ្រៀតជ្រែក ។ ទី២. សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាថ្នាចង់បានការអភិវឌ្ឍរបស់អាស៊ាន ពោលគឺអាស៊ានជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៥ ដែលត្រូវតែពង្រឹងតាមរយៈការបន្តសមាហរណកម្មតំបន់ និងតាមរយៈការពង្រីកសមាហរណកម្មទៅក្រៅតំបន់ នៅលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម៕

អត្ថបទដោយ៖ លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ