Connect with us

ព័ត៌មានអន្ដរជាតិ

មុនបង្ហូរឈាមគ្នានៅពេលនេះ តើអ៊ីស្រាអែល និងក្រុមហាម៉ាស ធ្លាប់ប្រយុទ្ធគ្នាប៉ុន្មានលើកហើយនៅកាហ្សា?

បានផុស

នៅ

មកដល់ពេលនេះ កងទ័ពអ៉ីស្រាអែលនៅតែបន្តវាយលុកឥតឈប់ឈរនៅក្នុងតំបន់កាហ្សា និង​ឈានចូលភាគខ្លះនៃតំបន់West Bank ដើម្បីតាមកម្ទេចឱ្យសាបសូន្យនូវក្រុមសកម្មប្រយុទ្ធហាម៉ាសដែលហ៊ានវាយឆ្មក់ចូលទឹកដី និងសម្លាប់ប្រជាជនអ៉ីស្រាអែល។ អ៉ីស្រាអែលតាមសម្លាប់ក្រុមហាម៉ាសបានប៉ុន្មាននាក់មកដល់ពេលនេះ គឺមិនដឹងច្បាស់ទេ ប៉ុន្តែ គេបានដឹងយ៉ាងច្បាស់ពីការស្លាប់យ៉ាងអណោចអធមបំផុតរបស់ប្រជាជនប៉ាឡេស្ទីនស្លូតត្រង់រាប់រាយរាប់ពាន់នាក់នៅក្នុងតំបន់កាហ្សាពីការវាយប្រហារឥតប្រណីរបស់កងទ័ពអ៉ីស្រាអែល។ តើហេតុអ្វីបានតំបន់កាហ្សានៅតែជាសមរភូមិក្តៅរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស?

(©: Google.)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • ប្រវត្តិនៃការប៉ទង្គិះគ្នានៅក្នុងតំបន់កាហ្សា

ការប៉ះទង្វិចគ្នានៅក្នុងតំបន់កាហ្សាបានចាប់ផ្តើមដំបូងនៅថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១២ គឺអ៉ីស្រាអែល បានបើកការវាយ​ប្រហារតាមផ្លូវអាកាសទៅក្នុងតំបន់កាហ្សា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការបាញ់គ្រាប់រ៉ុក្កែតពីតំបន់កាហ្សាទៅក្នុងទឹកដីអ៉ីស្រាអែលនៅក្នុងរយៈពេល៩ខែជាប់ៗគ្នា។ ប្រមុខកងកម្លាំងនៃក្រុមហាម៉ាស លោក Ahmed Said Khalil al-Jabari ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាតាមផ្លូវអាកាសរបស់អ៉ីស្រាអែលនៅពេលនោះ។ ការវាយប្រហាររបស់កងទ័ពអ៉ីស្រាអែលនេះ មិនបានធ្វើឱ្យក្រុមហាម៉ាសខ្លបខ្លាច និងនៅស្ងៀមនោះទេ ជំនួសមកវិញ ក្រុមនេះ បានសងសឹកដោយការបង្កើនការបាញ់គ្រាប់រ៉ុកក្កែតវាយប្រហារលើអ៉ីស្រាអែលជារើយៗ និងបង្កអរិយភាពជាបន្តបន្ទាប់ រហូតភាគីទាំង២ បានយល់ព្រមលើបទឈប់បាញ់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២។

(©: Google.)

ប៉ុន្តែ វិបត្តិថ្មីមួយបានកើតឡើងរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នោះ គឺបាត់ខ្លួននៃយុវជនជាសិស្សអ៉ីស្រាអែល៣នាក់នៅក្នុងតំបន់ West Bank នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤។ លោក Netanyahu នាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសថា បានចាប់ពង្រត់ក្មេងប្រុសដែលបាត់ខ្លួនទាំងនោះ និងបញ្ជាឱ្យប្រតិបត្តិការសន្តិសុខនៅក្នុងតំបន់ West Bank ដើម្បីចាប់ខ្លួនជនសង្ស័យនៃសមាជិកក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធដទៃទៀត។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ សាកសពក្មេងប្រុសទាំងនោះ ត្រូវបានរកឃើញនៅក្នុងទីក្រុង Hebron ក្នុងតំបន់ West Bank។ ការណ៍នេះ ធ្វើឱ្យមានផ្ទុះកំហឹងជាសាធារណៈ ហើយស្រាប់តែមានវាយប្រហារទៅលើជនជាតិប៉ាឡេស្ទីន ដោយក្មេងប្រុសប៉ាឡេស្ទីនម្នាក់ ត្រូវបានចាប់ពង្រត់ និងសម្លាប់ចោលនៅក្នុងទីក្រុង Jerusalem ជាអ្វីដែលគេអះអាងថា ជាការសងសឹកទៅវិញ។

នៅក្នុងការផ្ទុះកំហឹងជាសាធារណៈដែលកើតឡើងនោះ មានការវាយប្រហារជាច្រើនលើជនជាតិអារ៉ាប់ប៉ាឡេស្ទីន ហើយក្មេងជំទង់ជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានចាប់ពង្រត់ និងសម្លាប់នៅទីក្រុងហ្សេរុយសាឡឹមខាងកើត ក្នុងអ្វីដែលគេជឿថាជាការសម្លាប់សងសឹក។

(© : AFP Via Getty image)

ការកើនឡើងនៃភាពតានតឹងរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានបង្កើតចេញពីអំពើហិង្សាជាក់ស្តែងទាំងនៅក្នុង និងជុំវិញតំបន់កាហ្សា(Gaza Strip)។ ក្រុមប្រដាប់អាវុធនៅក្នុងតំបន់កាហ្សាដែលប្រឆាំងអ៉ីស្រាអែល បានចាប់ផ្តើមបាញ់គ្រាប់រ៉ុក្កែតទៅអ៉ីស្រាអែលសឹងតែជារៀងរាល់ថ្ងៃ។ ឆ្លើយតបនឹងបញ្ហានេះ គឺនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៤ អ៉ីស្រាអែល បានបើកប្រតិបត្តិការយោធាខ្នាតធំមួយដោយប្រើប្រាស់កម្លាំងទ័ពជើងអាកាស និងជើងទឹកវាយប្រហារទៅគោលដៅផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធដទៃទៀត។ ជាងមួយសប្តាហ៍ក្រោយការទម្លាក់គ្រាប់បែកដើម្បីប្រឆាំងការបាញ់គ្រាប់រ៉ុក្កែតនេះមិនទទួលបានផល កងទ័ពជើងគោកអ៉ីស្រាអែល បានបើកប្រតិបត្តិការចូលទៅក្នុងតំបន់កាហ្សា(Gaza Strip) ដើម្បីកម្ទេចផ្លូវក្រោមដី និងមធ្យោបាយផ្សេងទៀតនៃហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមសកម្មប្រយុទ្ធនៅទីនោះ។ នៅដើមខែសីហា ឆ្នាំដដែល អ៉ីស្រាអែល បានដកកងទ័ពជើងគោករបស់ខ្លួនចេញពីតំបន់កាហ្សា(Gaza Strip) ដោយប្រកាសថា បេសកកម្មរបស់ពួកគេត្រូវបានបញ្ចប់ដោយជោគជ័យ។ ប៉ុន្តែ យ៉ាងណា អ៉ីស្រាអែល បានបន្តវាយប្រហារតាមផ្លូវអាកាស ជាការឆ្លើយទៅនឹងការបាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងត្បាល់វាយប្រហារអ៉ីស្រាអែលពីតំបន់កាហ្សា(Gaza Strip)។

  • ការចុះកិច្ចព្រមព្រៀងបទឈប់បាញ់គ្នារវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន

នៅចុងខែសីហា ពោល គឺជិត២ខែនៃការវាយប្រយុទ្ធគ្នា មេដឹកនាំអ៉ីស្រាអែល និងប៉ាឡេស្ទីន បានសម្រេចចរចាគ្នា និងចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់គ្នា។ ការណ៍នេះ គឺវាស្រដៀងគ្នានឹងការបញ្ចប់ជម្លោះប៉ះទង្គិចគ្នាដែរនៅក្នុងឆ្នាំ២០១២។ ជាថ្នូរនឹងការប្រកាន់ខ្ជាប់នូវការឈប់បាញ់គ្នារបស់ប៉ាឡេស្ទីន អ៉ីស្រាអែល បានយល់ព្រមអនុញ្ញាតនាំចូលទំនិញទៅក្នុងតំបន់កាហ្សា(Gaza Strip)។ សរុបទៅ នៅក្នុងការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងប៉ាឡេស្ទីននាពេលនោះ គឺប្រជាពលរដ្ឋអ៉ីស្រាអែល៧០នាក់ បានស្លាប់ ខណៈប្រជាពលរដ្ឋប៉ាឡេស្ទីនជាង២ ១០០នាក់ ត្រូវបានសម្លាប់។

(©: Google.)
  • ការប៉ះទង្គិចគ្នាជាថ្មីនៅក្នុងឆ្នាំ២០១៨

ភាពតានតឹងជាថ្មីបានចាប់ផ្តើមឡើងវិញនៅក្នុងឆ្នាំ២០១៨ ដោយផ្តើមចេញពីការតវ៉ាជាច្រើននៅក្នុងតំបន់កាហ្សា(Gaza Strip) ជាប់ព្រំដែនជាមួយប្រទេសអ៉ីស្រាអែល។ ការតវ៉ានេះ ទទួលបានការឆ្លើយតបដោយហិង្សាពីកងកម្លាំងអ៉ីស្រាអែល។ នៅពេលការតវ៉ាចេះតែធ្វើឡើងជារៀងរាល់សប្តាហ៍ ដោយរួមទាំងមានប៉ុនប៉ងឆ្លងចូលព្រំដែន និងបង្ហោះខ្លែងភ្លើងរបស់អ្នកតវ៉ាប៉ាឡេស្ទីន អំពើហិង្សារីកឡើងរហូតដល់មានការវាយប្រហារតាមផ្លូវអាកាសពីសំណាក់អ៉ីស្រាអែល និងការបាញ់គ្រាប់រ៉ុក្កែតពីក្រុមហាម៉ាស។ ចំពោះហិង្សាជាថ្មីនេះ អេហ្ស៊ីប បានប៉ុនប៉ងជាច្រើនខែ ដើម្បីសម្របសម្រួលឱ្យមានបទឈប់បាញ់គ្នា។ នៅពេលដែលភាគីទាំង២ជិតសម្រេចបាននូវកិច្ចព្រមព្រៀងនេះជាថ្មីនៅក្នុងខែវិច្ចិកា ស្រាប់តែប្រតិបត្តិការសំងាត់មួយរបស់អ៉ីស្រាអែលនៅក្នុងតំបន់កាហ្សា(Gaza Strip) ត្រូវបានលាតត្រដាងឡើង។ មិនបង្អស់យូរ ក្រុមហាម៉ាស បានឆ្លើយតបដោយការបាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងទឹកដីអ៉ីស្រាអែល ហើយអ៉ីស្រាអែលបានសងសឹកវិញដោយវាយប្រហារតាមផ្លូវអាកាសលើគោលដៅជាង១០០គោលដៅ។ ភាគីទាំង២មានបារម្ភខ្លាំងនៃកើតមានសង្គ្រាមជាថ្មី លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល Netanyahu បានយល់ព្រមភ្លាមៗក្នុងការចុះកិច្ចព្រមព្រៀងឈប់បាញ់គ្នាជាមួយក្រុមហាម៉ាស។ ដោយមិនពេញចិត្ត និងរិះគន់លើការសម្រេចរបស់នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោកAvigdor Lieberman បានលាលែងតំណែងជារដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល ហើយលោក Netanyahu បានឡើងកាន់តំណែងនេះដោយខ្លួនលោកតែម្តង៕

ដោយ៖ វណ្ណ សុគន្ធា

(©: Google.)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

រុស្ស៊ី ចាប់បានអតីតទ័ពអង់គ្លេស ដែលស៊ីឈ្នួលប្រយុទ្ធឲ្យអ៊ុយក្រែន

ជីវិតកម្សាន្ដ១៧ នាទីutes មុន

ក្រោយ​រង​ការ​រិះ​គន់​មិន​សង្ហា​ដូច​បុរស​វ័យ​ខ្ទង់ ២០ ឆ្នាំ Lee Min Ho ស្រាប់តែវិលមករាងស្វែលវិញ

ព័ត៌មានជាតិ១៨ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបន្តផ្ដល់ជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើគណបក្ស បានបង្ហាញថា ពលរដ្ឋមានការផ្សារភ្ជាប់ជោគវាសនារបស់គ្រួសារគាត់ជាមួយគណបក្យប្រជាជនកម្ពុជា

ព័ត៌មានជាតិ២៣ នាទីutes មុន

សហគ្រិនដើរតួនាទីសំខាន់ក្នុងការជំរុញសកម្ម ភាពសេដ្ឋកិច្ច​​ និងការបង្កើតការងារក្នុងស្រុក

ជីវិតកម្សាន្ដ២៨ នាទីutes មុន

លីវ ជីលី បង្ហាញការគាំទ្រពេញទំហឹង ពេលដឹង Kon Ant ចូលប្រកួត Miss Universe 2025

Sokha Hotels

ព័ត៌មានពេញនិយម