Connect with us

អត្ថាធិប្បាយ

ទស្សនៈ៖ តើហេតុអ្វីបានជារដ្ឋមន្រ្តីការពារជាតិអាម៉េរិកមកទស្សនកិច្ចនៅកម្ពុជាក្នុងអំឡុងពេលនេះ?

បានផុស

នៅ

លោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលកម្ដៅភូមិសាស្ត្រនយោបាយ នៅច្រកសមុទ្រតៃវ៉ាន់ ស្ថិតក្នុងស្ថានភាពប្រឈម ខណៈដែលកម្ពុជា-ចិន ទើបបិទបញ្ចប់សមយុទ្ធយោធា «នាគមាសលើកទី៦»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណ៍នេះ ត្រូវបានអ្នកវិភាគនយោបាយអន្តរជាតិជាច្រើនយល់ថា ដំណើររបស់លោក Lloyd Austin ទី១. ការទូតមិត្តរួមសាលា លោក Lloyd Austin អាចនឹងព្យាយាមទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលធ្លាប់ទទួលបានការអប់រំនៅសហរដ្ឋអាម៉េរិក ជាពិសេសនោះ គឺធ្លាប់សិក្សានៅសាលាបណ្ឌិត្យសភាយោធាអាម៉េរិកដូចគ្នា (ដែលភាសាសាមញ្ញហៅថា មិត្តរួមសាលា)។ ទី២. លោក Lloyd Austin អាចនឹងបង្ហាញកង្វល់លើបញ្ហាប្រឈមលើសន្តិសុខតំបន់ យកលេសខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលកុំឱ្យកម្ពុជាផ្អៀងទៅរកចិនខ្លាំងពេក។

ចំពោះខ្ញុំ ខ្ញុំយល់ឃើញថា ទំនាក់ទំនងប្រទេសទាំង២ ស្ថិតលើរបៀបវារៈភូមិសាស្ត្រនយោបាយ ២ផ្សេងគ្នា ដែលពិបាកនឹងកែប្រែ ពោលគឺសហរដ្ឋអាម៉េរិកកំណត់របៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួននៅតែប្រកាន់ «ភាពជាមហាអំណាចទី១ គ្រប់គ្រងពិភពលោកតែម្នាក់ឯង» ខណៈដែលព្រះរាជាណាចក្រកម្ពុជា ប្រកាន់យករបៀបវារៈភូមិសាស្ត្រនយោបាយ «ពង្រឹងសមត្ថភាព​ រស់ក្នុងសន្តិភាព ផ្អែកលើច្បាប់ជាតិនិងអន្តរជាតិ ក្នុងឋានៈរដ្ឋអធិបតេយ្យ»។

ខ្ញុំក៏យល់ដែរថា សហរដ្ឋអាម៉េរិក តែងមើលមកកម្ពុជាថាលម្អៀងទៅចិនខ្លាំង។ ត្រង់ចំណុចនេះ ខ្ញុំតែងវាយតម្លៃថា កម្ពុជាមិនផ្អៀងទោរទន់នឹងប្រទេសណានោះទេ គឺកម្ពុជាផ្អៀងទៅលើផលប្រយោជន៍ប្រជាជន និងជាតិកម្ពុជា ដូចមានចែងក្នុងមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញរបស់ខ្លួន។ ប្រសិនបើ សហរដ្ឋអាម៉េរិក នៅតែយក «បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យប្រដៅកម្ពុជា» នោះជានយោបាយហួសសម័យ និងជានយោបាយប្រមាថកម្ពុជា ស្របពេលដែលប្រទេសវៀតណាម បានក្លាយជាសម្ព័ន្ធយុទ្ធសាស្ត្ររបស់អាម៉េរិក ក្នុងចន្ទល់បញ្ហាច្រកសមុទ្រតៃវ៉ាន់ និងភូមិសាស្ត្រនយោបាយអាស៊ីប៉ាស៊ីហ្វ៊ិក។

ជាឡូហ្ស៊ិក(Logic) នយោបាយ ប្រសិនបើអាម៉េរិក នៅតែប្រើនយោបាយប្រមាថកម្ពុជា នោះនាំឱ្យកម្ពុជា កាន់តែត្រូវប្រឹងប្រែងរកជម្រើសពង្រឹងខ្លួនតាមអភិក្រមផ្សេង៕

ដោយ៖បណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្រ្តនយោបាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម