Connect with us

អត្ថាធិប្បាយ

គណបក្សប្រជាជនកម្ពុជា នៅតែជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់សមាជិកបក្សប្រឆាំងដែលភ្ញាក់ខ្លួន ហើយចង់ជួយជាតិពិតប្រាកដ

បានផុស

នៅ

ថ្មីៗនេះ សមាជិកគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិជាច្រើននាក់បន្ថែមទៀត បានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សនយោបាយទាំង២នេះ ហើយបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ការផ្តាច់ខ្លួនរបស់ពួកគេទាំងនេះ ដោយសារតែពួកគេមើលឃើញពីទង្វើដ៏អាក្រក់ ប្រឆាំងផលប្រយោជន៍ជាតិរបស់ទណ្ឌិត សម រង្ស៊ី និងក្រុមថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំងនៅក្នុង និងក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ មិនមែនជារឿងថ្មី ហើយមិនមែនជាលើកទី១ និងច្បាស់ណាស់ថាមិនមែនជាលើកចុងក្រោយដែរដែលសមាជិកគណបក្សប្រឆាំងនៅកម្ពុជា គឺគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ បានប្រកាសផ្តាច់ខ្លួន ហើយស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ជានិច្ចកាល សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតែស្វាគមន៍ និងទទួលពួកគេឱ្យចូលរួមជាមួយដោយក្តីមេត្តាធម៌។ សម្តេចតេជោ បានប្រកាសម្តងជាពីរដងរួចមកហើយថា សម្តេច នឹងទទួលស្វាគមន៍សមាជិកគណបក្សប្រឆាំងទាំងអស់ លើកលែងតែទណ្ឌិត សម រង្ស៊ី ប៉ុណ្ណោះ ដែលសម្តេចតេជោ មិនអាចលើកលែងឱ្យបានឡើយ។

ជាការកត់សម្គាល់ ការប្រកាសផ្តាច់ខ្លួន ហើយមកស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់សមាជិក និងសកម្មជនគណបក្សប្រឆាំងបែបនេះ គេសង្កេតឃើញថា ច្រើនតែកើតឡើងនៅមុនការបោះឆ្នោត ឬជិតការបោះឆ្នោត ជាពិសេស គឺការបោះឆ្នោតថ្នាក់ជាតិតែម្តង។ ប៉ុន្តែ ការប្រកាសផ្តាច់ខ្លួនរបស់សមាជិក និងសកម្មជនគណបក្សប្រឆាំងនៅពេលបច្ចុប្បន្ននេះវិញ គឺខុសពីពេលមុន ដោយមិនកំណត់ពេលឡើយ ពោល គឺសឹងតែមានជារៀងរាល់ថ្ងៃតែម្តង។ បើតាមការសង្កេត ការសម្រុកប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំងមកចូលរួមជាមួយគណបក្សកាន់អំណាចនាពេលនេះ ប្រៀបដូចទឹកបាក់ទំនប់យ៉ាងដូច្នេះដែរ។

មានហេតុផល២ធំៗដែលសមាជិកគណបក្សប្រឆាំង ទាំងអតីតគណបក្សសង្រ្គោះជាតិ ក៏ដូចគណបក្សភ្លើងទៀន សម្រេចចិត្តបោះបង់ចោលគណបក្សប្រឆាំងមកចូលរួមជាមួយគណបក្សកាន់អំណាច។ ទី១. គឺអាចដោយសារពួកគេយល់ថា គណបក្សប្រឆាំងដែលខ្លួនកំពុងនៅជាមួយ មិនបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋពិតប្រាកដ។ និយាយមួយបែបទៀត គឺអាចដោយសារពួកគេយល់ថា មេដឹកនាំគណបក្ស ធ្វើទង្វើអាក្រក់ច្រើនពេក បក្ខពួកនិយម ផលប្រយោជន៍និយមបណ្តាលឱ្យសមាជិកផ្សេងៗអស់ជំនឿ និងទំនុកចិត្តតទៅទៀត។ ជាក់ស្តែង ដូចករណីទណ្ឌិត សម រង្ស៊ី និងបក្ខពួកដែលកំពុងស្ថិតនៅបរទេស គឺមួយរយៈចុងក្រោយនេះ ពួកគេ បានធ្វើយុទ្ធនាការ និងសកម្មភាពនានាប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ខណៈប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងអស់ប្រកាសគាំទ្រ និងនៅជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្ពោះទៅសាងសង់ឱ្យបាននូវព្រែកជីកជាប្រវត្តិសាស្រ្តមួយនេះ។

ហេតុផលទី២. គឺទំនងជាពួកគេជឿជាក់ និងមើលឃើញយ៉ាងច្បាស់ថា អនាគតនយោបាយរបស់គេនឹងស្មើសូន្យ បើបន្តរួមរស់ជាមួយគណបក្សប្រឆាំងតទៅទៀត។ ហេតុអ្វីពួកគេគិតដូច្នេះ? យើងអាចមើលឃើញយ៉ាងច្បាស់ហើយនៅពេលនេះ គឺថា លែងមានទៀតហើយគណបក្សសង្រ្គោះជាតិ ហើយក៏មិនអាចរស់ឡើងវិញបានដែរគណបក្សមួយនេះ។ ចំណែក គណបក្សភ្លើងទៀនវិញ មិនដឹងអនាគតទៅជាយ៉ាងណាផងទេ? មិនដឹងដើរទៅណាឱ្យប្រាកដ? តាមព័ត៌មាន គឺថាមានការឈ្លោះទាស់ទែងគ្នាក្នុងគណបក្ស បែកបាក់គ្នា ធ្វើឱ្យគណបក្សស្ថិតក្នុងស្ថានភាពផុយស្រួយ ឬស្ថិតនៅមាត់ជ្រោះ ឬអាចនិយាយថា ពន្លឺភ្លើងទៀនកំពុងស្ថិតក្នុងស្ថានភាពខ្យល់ព្យុះដ៏ធំមួយ ក៏ថាបាន។  

ដោយឡែក គណបក្សកម្លាំងជាតិ ដែលក្រុមប្រឆាំងទាំងក្រៅ និងក្នុងប្រទេសមួយចំនួន អួតថា ជាក្តីសង្ឃឹមថ្មីសម្រាប់អ្វីដែលគេហៅអ្នកប្រជាធិបតេយ្យនោះ ក៏មិនដឹងថា ទៅជាយ៉ាងណានោះដែរ។ នេះ គឺព្រោះថា គណបក្សថ្មីថ្មោងនេះ ហាក់មិនមានគោលនយោបាយ និងគោលជំហរច្បាស់លាស់ដែលអាចជាទីទុកចិត្តសម្រាប់សមាជិក និងអ្នកគាំទ្រ។ តាមដឹង គណបក្សមួយនេះ ក៏មានភាពរកាំរកូសគ្នាជាមួយគណបក្សភ្លើងទៀនផងដែរនារយៈពេលចុងក្រោយនេះ ដោយមានការវាយប្រហារពាក្យសម្តីគ្នាទៅវិញទៅមក។ មួយវិញទៀត ប្រធានគណបក្សនេះ ហាក់ដូចជាអ្នកនយោបាយមាត់មិនមានគម្រប និយាយគ្មានការពិត មិនមានមូលដ្ឋានច្បាស់លាស់ ហើយត្រូវបានអាជ្ញាធររាជរដ្ឋាភិបាលចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

ដូច្នេះហើយ សមាជិកគណបក្សប្រឆាំង គ្មានជម្រើសណាក្រៅពីចាកចេញ ដើម្បីស្វែងរកអនាគតនយោបាយរបស់ខ្លួនដែលអាចដើរមុខទៅបាន ហើយឈានទៅចូលរួមកសាងជាតិនោះឡើយ។ សម្រាប់ពួកគេ ជម្រើសដែលល្អបំផុត គឺគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ គណបក្សប្រជាជនកម្ពុជារបស់សម្តេចតេជោ នៅតែជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់សមាជិកគណបក្សប្រឆាំងដែលភ្ញាក់ខ្លួន ហើយចង់ចូលរួមកសាងជាតិពិតប្រាកដ។ កន្លងមក អាចជាមេរៀន និងអាចជាគំរូដល់សមាជិក និងសកម្មជនគណបក្សប្រឆាំង គឺមន្រ្តីជាន់ខ្ពស់ សមាជិក និងសកម្មជនគណបក្សប្រឆាំងដែលស្នើសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺសម្តេចតេជោទទួលយកទាំងអស់។

មែនទែនទៅ សម្តេចតេជោ តាំងពីនៅធ្វើជានាយករដ្ឋមន្រ្តី និងពេលនេះធ្វើជាប្រធានព្រឹទ្ធសភាកម្ពុជា គឺសម្តេចតែងតែយកចិត្តទុកដាក់ចំពោះអ្នកដែលភ្ញាក់ខ្លួនហើយមកសុំនៅជាមួយសម្តេច។ សម្តេច បានគិតគូរឱ្យពួកគេចូលរួមកសាងអភិវឌ្ឍជាតិ ដោយខ្លះចូលរួមជាមួយរាជរដ្ឋាភិបាលផ្ទាល់  ខ្លះទៀតនៅជាមួយគណបក្សប្រជាជនកម្ពុជា នៅជាមួយសម្តេចតេជោតែម្តង។ និយាយជារួម សម្រាប់អ្នកដែលភ្ញាក់ខ្លួន ហើយមកចូលរួមជីវភាពនយោបាយជាមួយ គឺសម្តេចតេជោ មិនមានការរើសអើងចំពោះពួកគេណាម្នាក់ឡើយ និយាយឱ្យអាក្រក់ស្តាប់បន្តិច គឺសម្តេចតេជោ មិនទុកពួកគេណាមួយចោល ឬមិនប្រើប្រាស់នោះទេ។ ផ្ទុយទៅវិញ សម្តេចតេជោ តែងតែផ្តល់ឱកាសឱ្យពួកគេចូលរួមកសាងជាតិ បម្រើប្រជាពលរដ្ឋ ទៅតាមសមត្ថភាព និងជំនាញរបស់ពួកគេនីមួយៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទីutes មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម