អត្ថាធិប្បាយ
តើមនុស្សប្រភេទណាជឿហោរាសាស្ត្រច្រើនជាងគេបំផុត?
ភាគច្រើនបំផុតនៃអ្នកជឿលើការទាយ ឬហោរាសាស្ត្រ គឺជាក្រុមមនុស្សដែលមានចំណេះដឹងទាប មិនសូវមានការពិចារណាល្អិតល្អន់និងការគិតហ្មត់ចត់។ លើសពីនេះទៀត ពួកគេ គឺជាមនុស្សដែលរឹតរួតដោយជំនឿអរូបិយ មិនទទួលបានព័ត៌មានគ្រប់គ្រាន់ ខ្វះសុភនិច្ឆ័យ និងជាមនុស្សដែលមានបញ្ហាច្រើន ហើយមិនអាចដោះស្រាយបានដោយខ្លួនឯង។ ជាទូទៅ ពួកគេ ជាមនុស្សមានវិបត្តិផ្ទួនៗនៅក្នុងជីវិត ឬជាមនុស្សដែលបរាជ័យធ្ងន់ធ្ងរនៅក្នុងជីវិត ឬក្នុងការងារផ្សេងៗ ហើយមិនអាចជួយខ្លួនឯងបាន។

ផ្ទុយទៅវិញ ក្រុមមនុស្សដែលមិនសូវមានចំណេះដឹងរឹងមាំ ហើយបានក្លាយខ្លួនជាអ្នកមានជោគជ័យជាបន្តបន្ទាប់ក្នុងកម្រិតធំបំផុត ជាពិសេស ជោគជ័យខាងទ្រព្យសម្បត្តិ ឬអំណាច ក៏ជាក្រុមមនុស្សដែលជឿខ្លាំងលើការទាយ ឬហោរាសាស្ត្រដែរ។ ដោយសារតែភាពជោគជ័យរបស់ពួកគេមានទំហំធំពេក និងការទទួលបានជោគជ័យនោះដោយងាយស្រួលពេក ដែលជាមូលហេតុធ្វើឱ្យពួកគេគិតថា អ្វីដែលគេទទួលបាននោះ មិនមែនជាផលនៃការខិតខំប្រឹងប្រែងរបស់ខ្លួនទេ គឺអាចមកពីព្រេងវាសនា ព្រហ្មលិខិត ការបន់ស្រន់ ការបួងសួង ឬព្រះប្រទាន។ មនុស្សបែបនេះ មិនគ្រាន់តែជឿលើការទាយ ឬហោរាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេក៏ជាអ្នកជឿលើជំនឿអរូបិយ ជឿលើអធិធម្មជាតិ និងកម្លាំងក្រៅខ្លួនតាមរូបភាពផ្សេងៗដែរ។ការជឿរបស់ពួកគេអាចជះឥទ្ធិពលលើក្រុមមនុស្សទីមួយដែលបានរៀបរាប់ខាងលើ និងក្រុមមនុស្សដែលមានលក្ខណ:ប្រហាក់ប្រហែលពួកគេ ឬក្រុមមនុស្សដែលស្ថិតក្នុងការសង្ស័យអំពីអាទិទេព ឬហោរាសាស្ត្រដែរ៕
ដោយ៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ