អត្ថាធិប្បាយ
លោក ប៉ែន បូណា៖ ក្តីសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ក្លាយជាមោទនភាពជាតិខ្មែរកាន់តែរឹងមាំ
មិនខុសពីបណ្តាប្រទេសនានាក្នុងពិភពលោកប៉ុន្មានទេ ពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ នេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវបរទេសសរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងបង្ហាញស្នាមញញឹមដែលបង្កប់ដោយមោទនភាពជាតិយ៉ាងជ្រាលជ្រៅបំផុត។

នេះគឺជាសក្ខីភាពដែលសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានក្តីសង្ឃឹម និងបញ្ចេញស្នាមញញឹមគ្រប់ពេលវេលានិងគ្រប់ទីកន្លែងជាពិសេសពេលមានពិធីបុណ្យធំៗដូចជាព្រះរាជពិធីបុណ្យអុំទូកកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងពិធីបុណ្យឆ្លងឆ្នាំសកលនាពេលនេះជាដើម។ ក្រៅពីនោះ ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ក៏មានពេលវេលាសប្បាយរីករាយនៅរាល់ចុងសប្តាហ៍ ឬក្នុងពិធីផ្សេងៗជាច្រើនទៀត ពីព្រោះ កម្ពុជាមានសុខសន្តិភាពពេញលេញរយៈពេលយូរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយ ដែលធ្វើឱ្យប្រជាពលរដ្ឋបានស្គាល់ការរស់នៅបែបស៊ីវិល័យដែលមិនធ្លាប់មានពីមុន។

សុខសន្តិភាព បានធ្វើឱ្យស្ថានភាពប្រទេសជាតិផ្លាស់ប្តូរខុសពីអតីតកាលទាំងស្រុង ពោលគឺ ផ្លាស់ប្តូរពីការបាញ់កាំភ្លើង កាប់សម្លាប់គ្នាដ៏គួរឱ្យព្រឺខ្លាច មកជាការបាញ់កាំជ្រួចដើម្បីអបអរសាទរពិធីបុណ្យយ៉ាងសប្បាយរីករាយ។ ប្តូរពីសម្រែកដោយក្តីឈឺចាប់ក្នុងរបបប្រល័យពូជសាសន៍ មកជាសម្រែកហ៊ោកញ្ជៀវដោយក្តីសប្បាយរីករាយ។ ប្តូរពីស្ថានភាពតោកយ៉ាកអត់បាយក្រហាយទឹកមករកភាពសម្បូរបែប។ ប្តូរពីភាពក្រៀមក្រោះស្រពាប់ស្រពោនមកមានស្នាមញញឹមស្រស់ស្រាយ… ពោលគឺសុខសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជាបានស្គាល់ការផ្លាស់ប្តូរទាំងស្រុង ទាំងស្ថានភាពសង្គម នយោបាយ ទាំងផ្នត់គំនិតមនុស្ស។

ការផ្លាស់ប្តូរដ៏ស៊ីជម្រៅនេះកើតឡើងដោយសារកម្ពុជាមានមេដឹកនាំដ៏ខ្លាំងពូកែនិងលះបង់ខ្ពស់ចំពោះជាតិនិងប្រជាពលរដ្ឋដូចសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងមានអ្នកបន្តវេនដែលពោរពេញដោយសមត្ថភាពនិងភាពវាងវៃដូចសម្តេចធិបតី ហ៊ុន ម៉ាណែត។ ការផ្លាស់ប្តូរស៊ីជម្រៅនេះ ក៏កើតឡើងដោយសារប្រជាពលរដ្ឋឈរនៅខាងភាពត្រឹមត្រូវ ពោលគឺពួកគេតែងផ្តល់យុត្តិធម៌ដល់អ្នកដឹកនាំនិងប្រឆាំងដាច់ខាតចំពោះអ្នកនយោបាយជ្រុលនិយមដែលរង់ចាំតែបំផ្លិចបំផ្លាញនិងជាន់ពន្លិចជាតិខ្លួនឯង។ ជាក់ស្តែង ក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ នេះ កម្មវិធី «សាទរកម្ពុជា» ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនិងមានប្រជាពលរដ្ឋនិងយុវជនចូលរួមយ៉ាងច្រើនកុះករប្រកបដោយក្តីសប្បាយរីករាយយ៉ាងក្រៃលែង។ បើទោះបីជាមានជនជ្រុលនិយមមួយក្តាប់តូច បានឆ្លៀតយកឧបទ្ទវហេតុបន្តិចបន្តួចដែលកើតឡើងដោយសារបញ្ហាបច្ចេកទេសដើម្បីជាន់ពន្លិចតម្លៃជាតិសាសន៍ខ្លួនឯងយ៉ាងណាក្តី ក៏ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនៅតែរក្សាភាពសប្បាយរីករាយនិងមោទនភាពជានិច្ចចំពោះសមិទ្ធផលដ៏ធំធេងដែលរាជរដ្ឋាភិបាលសម្រេចបាន។

សរុបមកវិញ ក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរក្រោមម្លប់សុខសន្តិភាព បានក្លាយជាមោទនភាពជាតិ ដែលមិនអាចបាត់បង់ទៅវិញឡើយ ពីព្រោះវាជាក្តីសុខសប្បាយដែលកម្រកើតមានណាស់ នៅក្នុងប្រទេសកម្ពុជាដ៏កំសត់របស់យើង។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរត្រូវតែរក្សាឱ្យបាននូវស្នាមញញឹមនិងក្តីសង្ឃឹមនេះឱ្យស្ថិតស្ថេរគង់វង្សជារៀងរហូតតទៅ តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីការពារសុខសន្តិភាពដោយមិនអនុញ្ញាតឱ្យជនណាឬក្រុមណាមកបំផ្លាញបានជាដាច់ខាត៕

ដោយ ប៉ែន បូណា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ