Connect with us

កូវីដ-១៩

មិននឹកស្មាន! គ្រួសារតារាកំប្លែង យ៉េយ៉េ ១៨នាក់ផ្សេងទៀតក៏ឆ្លងកូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ ជារឿងស្ទើរនឹកស្មានមិនដល់ ខណៈសមាជិកគ្រួសាររបស់តារាកំប្លែងភេទទី ៣ យ៉េយ៉េ ចំនួន១៨នាក់ផ្សេងទៀតក៏បានឆ្លងជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ឱ្យដឹងពីតារាកំប្លែង យ៉េយ៉េ បានលើក ឡើងថា បងប្អូនរបស់នាងចំនួន៣គ្រួសារដែលមានសមាជិកសរុប១៨នាក់សុទ្ធតែឆ្លងកូវីដ-១៩ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅកន្លែងផ្សេងៗគ្នា ។ ចំណែកឯខ្លួននាងក៏កំពុងព្យាបាលកូវីដផងនោះ។

តារាភេទទី៣ យ៉េយ៉េ បានថ្លែងទាំងហួសចិត្តថា៖ “វាជារឿងមួយនឹកស្មានមិនដល់សម្រាប់ក្រុមគ្រួសារខ្ញុំ មនុស្សខ្ញុំចូលចិត្តធ្វើបុណ្យ ជួយគេទាំងខ្លួនជាមនុស្សក្រ ចុះហេតុអី្វបុណ្យដែលខ្ញុំធ្វើមិនជួយដល់ខ្ញុំមកវិញខ្លះ?”។

យ៉េយ៉េ បានបន្ថែមទៀតថា បងនាងចំនួន២គ្រួសារ ៦នាក់ត្រូវសម្រាកព្យាបាលនៅកោះពេជ្រ មួយគ្រួសារទៀត ៤នាក់សម្រាក់ព្យាបាលនៅសាលាជម្ពូវ័ន មួយគ្រួសារទៀត ៤នាក់នៅបូរីពិភពថ្មីសែនសុខ និងឣ្នកផ្ទះនាង៤នាក់ទៀត។ ស៊ូៗទាំងឣស់គ្នាឆាប់បានត្រលប់មកផ្ទះយើងរៀងៗខ្លួនវិញណា។

យ៉េយ៉េបានបញ្ជាក់ថា នាងមិនដែលបានទៅជួបសមាជិកគ្រួសារទាំងនោះទេ គឺពួកគាត់ឆ្លងជំងឺមកពីឣ្នកក្នុងភូមិ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម