កូវីដ-១៩
អភិបាលខេត្តកំពង់ចាម៖ ភូមិណាមានឆ្លងរាលដាលកូវីដ-១៩ ត្រូវបិទរយៈពេល១៤ថ្ងៃ
លោក អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា ភូមិណាមួយនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មានឆ្លងរាលដាលកូវីដ-១៩ ត្រូវបិទរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់កុំឲ្យបន្តចម្លងពីសហគមន៍មួយទៅសហគមន៍មួយទៀត។

តាមរយៈសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ចុះថ្ងៃទី២៧មេសានេះ លោកអភិបាលខេត្តបានមានប្រសាសន៍ថា កន្លងមករដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការរដ្ឋបាលនិងសេចក្តីសម្រេចក្នុងការផ្អាកបណ្ដោះអាសន្ននូវទីតាំង ដែលបានប៉ះពាល់នឹងករណីវិជ្ជមានកូវីដ១៩រួមនិងវិធានការបិទខ្ទប់ភូមិមួយចំនួន ដែលរកឃើញករណីវិជ្ជមានកូវីដ១៩ ដើម្បីគ្រប់គ្រងការឆ្លងរាលដាលជំងឺនេះ ពីសហគមន៍មួយទៅសហគមន៍មួយទៀត។ លោកអភិបាលខេត្តបានបន្តទៀតថា ផ្អែកលើស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅមិនទាន់មានភាពធូរស្រាលឡើយនិងដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកមន្ទីរអង្គភាពពាក់ព័ន្ធត្រូវបន្តវិធានការរដ្ឋបាលខេត្តចាំបាច់នានា ដែលរដ្ឋបាលខេត្តបានដាក់ចេញរហូតដល់ថ្ងៃទី០៥ខែឧសភាឆ្នាំ ២០២១។ លោកអភិបាលខេត្តបានបន្ថែមថា ទីតាំងដេប៉ូចែកចាយស្រាបៀរគ្រប់ប្រភេទអាហារដ្ឋាននិងកន្លែង ដែលមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទត្រូវផ្អាករហូតដល់ថ្ងៃទី០៥ឧសភាឆ្នាំ២០២១។

ចំពោះសកម្មភាពអាជីវកម្មពេលរាត្រីរួមមានភោជនីយដ្ឋានអាហារដ្ឋាន អាហារដ្ឋានចល័ត ផ្សាររាត្រី ផ្សារទំនើប ម៉ាតហាងលក់ទំនិញគ្រប់ប្រភេទ ការជួបជុំនៅតាមទីសាធារណៈនានា មានភាពអ៊ូអរនិងការជួបជុំមនុស្សច្រើន ត្រូវផ្អាកជាបណ្ដោះអាសន្នចាប់ពីម៉ោង២០យប់ ដល់ម៉ោង៥ព្រឹកជាកំហិតរហូតដល់ថ្ងៃទី០៥ខែឧសភា។

លោកអភិបាលខេត្តបានបញ្ជាក់ថារាល់សកម្មភាពកីឡានិងការប្រមូលផ្ដុំមនុស្សច្រើនក្នុងគោលបំណងប្រារព្ធពិធីជប់លៀងកម្សាន្តសប្បាយនានា តាមគេហដ្ឋានកន្លែងធ្វើការនៅក្រុមហ៊ុនឯកជនត្រូវបានផ្អាកផងដែរ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពង់ចាម បានបិទខ្ទប់នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស និងភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរដោយសារភូមិទាំងពីរខាងលើមានឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍ ២០-កុម្ភៈ” ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ អាជីវករផ្សារដើមគរលួចចេញពីភ្នំពេញទៅស្រុកកំណើត បានចម្លងកូវីដ១៩ទៅកូនស្រីអាយុ៤ឆ្នាំ

-
សន្តិសុខសង្គម១៥ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល