កូវីដ-១៩
ឯកឧត្ដម ហ៊ុន ម៉ាណែត៖ បេសកកម្ម៥១ថ្ងៃ ៥ទីតាំងបានក្លាយជាមន្ទីរពេទ្យ និងមណ្ឌលព្យាបាលកូវីដ-១៩
ក្នុងរយៈពេល៥១ថ្ងៃ ក្រុមការងារបានរួមគ្នារៀបចំមន្ទីរពេទ្យ និងមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីត-១៩ កម្រិតស្រាលចំនួន៥រួមមាន សណ្ឋាគារ Great Duke មន្ទីពេទ្យហ្លួងម៉ែ មណ្ឌលព្យាបាលកូវីដ-១៩ កោះពេជ្រ ទី១ និងទី២ និងមណ្ឌលព្យាបាលកូវីដ-១៩ ទួលពង្រ ដែលអាចរៀបគ្រែសរុបប្រមាណ៤,៣០០គ្រែ ដើម្បីព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩។ នេះបើតាមការឱ្យដឹងពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក។

ឯកឧត្ដម ហ៊ុន ម៉ាណែត បានអរគុណដល់ក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនៃការការរៀបចំនេះ ពីព្រោះបើគ្មានការចូលរួមយ៉ាងសកម្មទាំងអស់គ្នាទេ ក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។

ជាមួយគ្នានោះ ឯកឧត្ដម ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ៣កុំ ៣ការពារ ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការគោរពគោលការណ៍អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី