កូវីដ-១៩
ផ្ទុះឆ្លងខ្លាំងនៅរោងចក្រមួយក្នុងខេត្តកណ្តាលមានកម្មករជាង ២០០នាក់ ឆ្លងកូវីដ១៩
កម្មករកម្មការិនី បម្រើការងាររោងចក្រស្តារម៉ាស្ទ័រ & ហ្វ្រេង នៅស្រុកអង្គស្នួលខេត្តកណ្តាល បានរកឃើញឆ្លងកូវីដ១៩ ចំនួន២៣២នាក់។

ដោយស្ថានការណ៍ នៃការផ្ទុះរាលដាលជំងឺកូវីដ-១៩ មានការឆ្លងរាលដាលកាន់តែខ្លាំង ទៅលើកម្មករ កម្មការិនី បម្រើការងារ នៅរោងចក្រខាងលើនាវេលាម៉ោង២ យប់រំលងអធ្រាត្រ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យសភាពការណ៍ និងធ្វើការប្រជុំជាបន្ទាន់ នៅក្នុងបរិវេណសាលាស្រុកអង្គស្នួល ដើម្បីពិភាក្សាបន្ថែម រិះរកមធ្យោបាយបន្តកំណត់មុខសញ្ញាស្រាវជ្រាវស្វែងរកអ្នកសង្ស័យជាប់ពាក់ព័ន្ធដោយផ្ទាល់ ដោយប្រយោល យកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩។ នេះបើតាមទំព័រហ្វេសបុកផ្លូវការរដ្ឋបាលខេត្តកណ្តាល។

កម្មករបម្រើការងារនៅរោងចក្រ ស្តារម៉ាស្ទ័រ & ហ្វ្រេង ត្រូវមានប្រមាណរាប់រយនាក់ ខណៈរោងចក្រសរុបទាំងអស់នៅស្រុកអង្គស្នួល មានចំនួន ១១៦រោងចក្រ និងមានកម្មករ-កម្មការិនីធ្វើការជាង ៦ម៉ឺននាក់ ក៏ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ផងដែរ ដោយសារពួកគាត់ជិះឡានទៅផ្ទះ និងមកធ្វើការឡូកឡំគ្នាជាមួយអ្នកកើតកូវីដ១៩៕




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ