កូវីដ-១៩
ថ្នាំគ្រាប់មួយប្រភេទទៀត ក្រុមហ៊ុនឱសថរបស់ឥណ្ឌាអះអាងថាអាចជួយព្យាបាលអ្នកជំងឺកូវីដ
ក្រុមហ៊ុន Natco Pharma Limited របស់ឥណ្ឌា បានឱ្យដឹងថា ខ្លួនកំពុងដាក់ពាក្យស្នើសុំទៅអង្គការត្រួតពិនិត្យស្តង់ដារឱសថថ្នាក់កណ្តាល (CDSCO) ដើម្បីអនុម័តលើការសាកល្បងថ្នាំគ្រាប់ Molnupiravir Capsules ក្នុងដំណាក់កាលទី ៣ សម្រាប់ប្រើព្យាបាលអ្នកជំងឺវិជ្ជមានកូវីដ-១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុន Natco និយាយថា ថ្នាំ Molnupiravir មិនត្រឹមតែមានសមត្ថភាពប្រឆាំងនឹងជំងឺផ្តាសាយប៉ុណ្ណោះទេ តែអាចទប់ស្កាត់វីរុស SARS-CoV-2 យ៉ាងមានប្រសិទ្ធភាពផងដែរ។
របាយការណ៍ពីក្រុមហ៊ុនឱសថនេះ អះអាងថា អ្នកជំងឺដែលលេបថ្នាំ Molnupiravir ទទួលបានការឆ្លើយតបក្នុងរយៈពេល ៥ ថ្ងៃ នៃការព្យាបាល ដែលនេះមានន័យថា វាត្រូវការរយៈពេលខ្លីក្នុងការជាសះស្បើយពីជំងឺ ហើយមានអត្ថប្រយោជន៍ខ្ពស់ថែមទៀត។

Natco សង្ឃឹមថា CDSCO នឹងផ្តល់ការយល់ព្រមជាបន្ទាន់ចំពោះការប្រើថ្នាំនេះ ដោយផ្អែកលើលទ្ធផលពិសោធន៍ ហើយក្រុមហ៊ុនក៏បានត្រៀមខ្លួនរួចរាល់ដើម្បីបើកដំណើរផលិតថ្នាំនៅខែនេះ បើសិនមិនមានការជំទាស់។
ប្រសិនបើទទួលបានការយល់ព្រមពី CDSCO ថ្នាំគ្រាប់ Molnupiravir នឹងក្លាយជាឱសថបន្ធូរបន្ថយករណីផ្ទុះឡើងនៃវីរុសកូវីដ-១៩ រលកទី២ នៅក្នុងប្រទេសឥណ្ឌា ក៏ដូចជាទំនងអាចជួយព្យាបាលអ្នកជំងឺកូវីដក្នុងប្រទេសនានាជុំវិញពិភលោកផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ mint
ចុចអាន៖ ក្រុមហ៊ុន Fujifilm សាកល្បងថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ ដំណាក់កាលចុងក្រោយ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង