កូវីដ-១៩
អ្នកដំណើរចេញពីឥណ្ឌា ៥២នាក់រកឃើញឆ្លងកូវីដ ពេលទៅដល់ហុងកុង ទោះតេស្តអវិជ្ជមាន មុនពេលឡើងយន្តហោះ
អ្នកដំណើររាប់សិបនាក់នៅលើជើងហោះហើរមួយមកពីប្រទេសឥណ្ឌា បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅពេលពួកគេមកដល់ទីក្រុង ហុងកុង។
ក្រុមមន្រ្តីបាននិយាយថា យ៉ាងហោចណាស់មនុស្ស៥២នាក់ ដែលជិះក្នុងយន្តហោះមកពីទីក្រុង ដែលី ទទួលបានលទ្ធផលអវិជ្ជមាន ក្នុងការធ្វើតេស្តមុនពេលហោះហើរ។

អ្នកស្រី Rashida Fathima ដែលជិះយន្តហោះជាមួយប្តីនិងកូនពីរនាក់របស់នាង ជឿជាក់ថា នាងបានឆ្លងមេរោគនៅលើយន្ដហោះ បើទោះបីជាពាក់ម៉ាស សម្រាប់ការធ្វើដំណើរកាលពីថ្ងៃទី៣ខែមេសាក៏ដោយ។
និយាយពីមន្ទីរពេទ្យ នាងបានប្រាប់កាសែត Wall Street Journal ថា មានអ្នកដំណើរខ្លះក្អកខ្លាំង ក្នុងអំឡុងពេលធ្វើដំណើររយៈពេល៦ម៉ោង ខណៈអ្នកផ្សេងទៀតបានដោះម៉ាសរបស់ពួកគេចេញ ដើម្បីទទួលទានអាហារ។

ឥណ្ឌា កំពុងដោះស្រាយជាមួយការកើនឡើងយ៉ាងគំហុក នៃចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ខណៈជំនួយអន្ដរជាតិបានទៅដល់ប្រទេសនេះហើយ ដើម្បីជួយដល់ការប្រយុទ្ធយ៉ាងស្វិតស្វាញ។
អ្នកដំណើរ ត្រូវបានអនុញ្ញាតឲ្យឡើងជិះយន្ដហោះដែលគ្រប់គ្រងដោយក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Vistara លុះត្រាណាពួកគេ ធ្វើតេស្តអវិជ្ជមាន មុនពេលយន្តហោះចេញដំណើរ។

លទ្ធផលវិជ្ជមាននេះ បានលេចចេញមកក្នុងអំឡុងពេលធ្វើចត្តាឡីស័ករយៈពេល៣សប្តាហ៍ តាមវិធានការដែលត្រូវបានអនុវត្តនៅទីក្រុង ហុងកុង។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរហុងកុង មិនបានបង្ហាញពីចំនួនមនុស្សសរុបដែលជិះក្នុងយន្តហោះនោះទេ ប៉ុន្តែគេគិតថា អ្នកដំណើររហូតដល់ទៅ១៨៨នាក់ អាចស្ថិតនៅក្នុងយន្តហោះនោះ។

នាយកក្រុមហ៊ុន Nanda Travel ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បាននិយាយថា ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះស្ថានភាពនេះ។
អ្នកជំនាញផ្នែកសុខភាពនិយាយថា អាចមានការពន្យល់ជាច្រើនអំពីលទ្ធផលវិជ្ជមាន ចំពោះអ្នកដំណើរដែលមកដល់។

ពួកគេអាចឆ្លងរោគនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីការធ្វើតេស្តមុនពេលហោះហើរ ឬលទ្ធផលអាចចេញមកខុស។
អ្នកវិទ្យាសាស្ត្រក៏លើកឡើងផងដែរថា អ្នកនៅលើយន្តហោះអាចឆ្លងកូវីដពេលធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឬឆ្លងវីរុសបំប្លែងខ្លួន ដែលអាចរាលដាលក្នុងពេលហោះហើរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត