Connect with us

កូវីដ-១៩

តុល្យការ ០៣ ថ្ងៃ​ចុងក្រោយ ភ្នំពេញ​ធ្លាក់​ចុះ​អ្នក​ឆ្លង​ថ្មី​ជិត ២០០ នាក់​

បានផុស

នៅ

រាជធានី​ភ្នំពេញបាន​បង្ហាញ​សញ្ញាណវិជ្ជមាន​មួយ​​​ក្នុង​រយៈ​ពេល ០៣ ថ្ងៃ​ចុងក្រោយ​ មាន​ការ​ថយ​ចុះចំនួនអ្នក​​ឆ្លង​ថ្មី។

បើ​តាម​យោង​តាម​របាយការណ៍​ប្រចាំថ្ងៃ ​ដែលចេញ​ដោយ​ក្រសួង​សុខាភិបាល ស្ថានភាពអ្នក​ឆ្លង​ថ្មី​បាន​ថយ​ចុះ​យ៉ាង​​ច្រើន​។ នៅ​​​ថ្ងៃ ២៤ មេសា ឆ្នាំ​២០២១ រាជធានី​ភ្នំពេញកត់ត្រា​ចំនួន​អ្នក​ឆ្លង​ ៥៤៦ នាក់ និង​នៅ​ថ្ងៃ ២៥ មេសា ឆ្នាំ​២០២១ ចំនួន​បាន​ថយ​ចុះ​នៅ​សល់ ៣៣៧ នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ឡែកនៅ​ថ្ងៃ​នេះ នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​អ្នក​ឆ្លង​ត្រឹម ២៤៨ នាក់​ប៉ុណ្ណោះ។ ទោះ​បី​យ៉ាង​ណា រដ្ឋបាល​ក្រុង​ភ្នំពេញ​នៅ​តែ​បន្ត​រឹត​បន្តឹង​និង​បន្ត​បិទ​ខ្ទប់​ដោយសារ​ទីក្រុង​ដែល​មាន​ប្រជាជន​រស់នៅ​ជិត ២ លាន​នាក់​នេះ នៅ​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ផុយ​ស្រួយ​នៅ​ឡើយ។

គួរ​បញ្ជាក់ថា នៅរសៀលថ្ងៃទី២៧ ខែមេសានេះ ក្រសួង​សុខាភិបាលកម្ពុជាបាន​ប្រកាសរក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួ​ន ៥០៨នាក់​នៅទូទាំង​ប្រទេស ក្នុង​នោះ​ ភ្នំពេញ (248 នាក់) កណ្ដាល (135នាក់) បន្ទាយមានជ័យ (73នាក់) ព្រះសីហនុ (47នាក់) តាកែវ (2នាក់) ព្រៃវែង (2នាក់) កំពង់ស្ពឺ (1នាក់)។

គិត​មក​ដល់​ពេលនេះ សរុប​តុល្យការអ្នក​ឆ្លង​កូវី​នៅ​ប្រទេស​កម្ពុជា​មាន​ចំនួន ១១,០៦៣នាក់ ខណៈ​អ្នកជំងឺជាសះស្បើយសរុប ៣,៧០៤នាក់ ហើយ​អ្នកជំងឺកំពុងសំរាកព្យាបាល​ចំនួន ៧,២៧០នាក់ និងមាន​អ្នកស្លាប់​ចំនួន​ ៨២នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៨ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម