កូវីដ-១៩
មិនមែន១ដង ឬ២ដងទេ! វីរុសកូវីដ-១៩បំប្លែងខ្លួន៣ដង កំពុងវាយលុកឥណ្ឌា ទើបធ្វើឲ្យឆ្លងសាហាវបែបនេះ
ប្រទេសឥណ្ឌា កំពុងតែប្រយុទ្ធជាមួយជំងឺកូវីដ-១៩រលកទី២ដ៏សាហាវ ខណៈករណីឆ្លងនិងស្លាប់ បានបំបែកកំណត់ត្រាជារៀលរាល់ថ្ងៃ។

មានការព្រមានថា វិបត្តិជំងឺរាតត្បាតនេះ នៅសល់ផ្លូវវែងឆ្ងាយទៀតណាស់ មិនទាន់ចប់ក្នុងពេលឆាប់ៗនេះទេ។
អ្នកជំនាញខ្លះកំពុងចង្អុលទៅការលេចឡើងនៃ “វីរុសបំប្លែងខ្លួន៣ដង” ឬ “Triple Mutant Strain” ថាជាហេតុផលមួយ ដែលជំរុញឲ្យករណីនៅឥណ្ឌា ហក់ឡើងសាហាវបែបនេះ។

វាស្តាប់ទៅគួរឲ្យភ័យខ្លាច ប៉ុន្តែវាស្ថិតក្នុងចំណោមវីរុសបំប្លែងខ្លួនជាច្រើនដែលលេចឡើង អំឡុងវិបត្តិជំងឺរាតត្បាតកូវីដ-១៩។
តើវីរុសបំប្លែងខ្លួន៣ដងគឺជាអ្វី?
វាគឺជាការពិពណ៌នាបែបសាមញ្ញ ប៉ុន្តែអាចធ្វើឲ្យមានការយល់ច្រឡំ។ វីរុសបំប្លែងខ្លួននេះ ពិតជាមានកំឡាយច្រើនប្រភេទ។

លោក Amesh Adaljia ជំនួយការសាស្រ្តាចារ្យនៅសាលាសុខភាពសាធារណៈនៃសកលវិទ្យាល័យ Johns Hopkins បាននិយាយថា “វាគឺជាការទាញយកកំឡាយដែលមានសារៈសំខាន់តែ៣ប៉ុណ្ណោះ។ មានកំឡាយចំនួនបី ក្នុងចំណោមចង្កោមទាំងមូល ដែលគេអះអាងថា មានសមត្ថភាពបង្កើនការចម្លង ឬគេចវេះពីប្រព័ន្ធភាពស៊ាំ។ ដូចនេះហើយ ទើបគេហៅវាថា វីរុសបំប្លែងខ្លួន៣ដង”។

វីរុសនេះ ត្រូវបានគេរកឃើញនៅក្នុងរដ្ឋ Maharashtra ដែលជារដ្ឋមានប្រជាជនច្រើនជាងគេលំដាប់ទី២របស់ឥណ្ឌា ក៏ដូចជារដ្ឋមួយចំនួនទៀតផងដែរនៅក្នុងប្រទេសនេះ។ វាកកើតឡើងដូចវីរុសបំប្លែងខ្លួនផ្សេងទៀតដែរ។
លោក Adaljia វីរុសនេះគឺងាយនឹងឆ្លងណាស់។ ពេលដែលមនុស្សឆ្លងវាហើយ វាអាចមានលទ្ធភាពបំប្លែងខ្លួនទៅជាវីរុសមួយប្រភេទទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ស្របពេលជាមួយគ្នានោះ មិនទាន់មានភស្តុតាងជាក់ស្តែងណាមួយដែលថា វីរុសនេះអាចទប់ទល់នឹងវ៉ាក់សាំងបាននោះទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Womens Health
ចុចអាន៖ ប្រជាជនឥណ្ឌា ងាកទៅបន្ទោសរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យពិធីបុណ្យសាសនា ប្រព្រឹត្តទៅបាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី