កូវីដ-១៩
ជាង២ម៉ឺននាក់ងូតទឹកលាងបាបនៅឥណ្ឌាម្សិលមិញ ឯអ្នកស្លាប់ដោយកូវីដ-១៩សរុបជិត២០ម៉ឺននាក់
នៅពេលប្រទេសកំពុងជួបវិបត្តិកូវីដ-១៩ធ្ងន់ធ្ងរខ្លាំង ប្រជាជនឥណ្ឌាជាច្រើនដែលមានជំនឿខាងសាសនាហិណ្ឌូនៅតែបន្តនាំគ្នាងូតទឹកលាងបាប ក្នុងពិធិបុណ្យ Kumbh Mela ដែលមានរយៈពេល៣ថ្ងៃ។
តួលេខករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌាមានចំនួន៣២៣១៤៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលចំនួននេះទាបជាងតួលេខឆ្លងក្នុងរយៈពេលដូចគ្នាកាលពីថ្ងៃចន្ទដែលជាចំនួនកំណត់ត្រាខ្ពស់បំផុតក្នុងលោក ៣៥២៩៩១នាក់។

ករណីស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយមានចំនួន២៧៧១នាក់ដែលជាតួលេខខ្ពស់ប្រចាំថ្ងៃដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបដោយកូវីដ-១៩បានកើនឡើងជិតពីរសែននាក់ហើយគឺដល់ ១៩៧៨៩៤នាក់។
ប៉ុន្តែតួលេខឆ្លងថ្មីធ្លាក់ចុះតិចតូចគឺដោយសារការធ្វើតេស្តក៏ថយចុះបន្តិចដែរ។ នេះបើយោងតាមលោក Rijo M John សេដ្ឋវិទូផ្នែកសុខភាពនៅវិទ្យាស្ថានគ្រប់គ្រងឥណ្ឌាក្នុងរដ្ឋ Kerala។
លោកបាននិយាយថា ៖«តួលេខធ្លាក់ទាបបន្តិចនេះមិនគួរត្រូវបានយកមកបង្ហាញទេ ដោយសារមិនបានធ្វើតេស្តច្រើន ហើយបាត់បង់ករណីវិជ្ជមានច្រើនណាស់»។
អ្នកសម្របសម្រួលក្រសួងការបរទេសអាមេរិកសម្រាប់ការឆ្លើយតបកូវីដ-១៩ លោក Gayle Smith បានព្រមានថា បញ្ហាប្រឈមរបស់ប្រទេសឥណ្ឌាត្រូវការខិតខំប្រឹងប្រែងឲ្យបានចីរភាព។
លោកថា ៖«យើងទាំអស់គ្នាត្រូវតែយល់ថា យើងនៅតែស្ថិតក្នុងជួរមុខនៃគ្រោះមហន្តរាយ។ វាមិនទាន់ឡើងដល់កំពូលនៅឡើយទេ»។
លោកវេជ្ជបណ្ឌិត Preetham ជាមន្ត្រីរដ្ឋបាលនៅមជ្ឈមណ្ឌលរបួសឆ្អឹងខ្នងឥណ្ឌា បានលើកឡើងថា អ្នកជំងឺជាច្រើនបានចែកអ៊ុកស៊ីសែនគ្នាដាក់ ដោយសារកង្វះអ៊ុកស៊ីសែន។
ស្របពេលជាមួយគ្នានេះ ពិធីបុណ្យងូតទឹកលាងបាបដែលមានរយៈពេល៣ថ្ងៃឈានដល់ទីបញ្ចប់កាលពីថ្ងៃអង្គារ៍ ទី២៧ ខែមេសា ម្សិលមិិញ។ ថ្ងៃចុងក្រោយនេះ នៅដងទន្លេ Har Ki ក្នុងខណ្ឌ Haridwar មនុស្សប្រមាណ២៥០០០នាក់ដែលមានជំនឿងខាងសាសនាហិណ្ឌូ ត្រូវបានគេមើលឃើញនាំគ្នាងូតទឹក។
ក្នុងចំណោមអ្នកចុះងូតទឹកនៅប្រមាណ២៥០០០នាក់នេះ មានប្រហែលជាង១០០០នាក់ប៉ុណ្ណោះដែលពាក់ម៉ាស់ការពារ ប៉ុន្តែពួកគាត់នៅជិតគ្នាណែន។
ស្ត្រីម្នាក់នៅមាត់ទន្លេដែលងូតទឹកដែរនោះបាននិយាយថា ៖«យើងជឿថា ព្រះម៉ែ Ganga នឹងថែរក្សា ការពារពួកយើង»។
ទោះបីជាយ៉ាងណា អាជ្ញាធរបានចេញបំរាមមិនឲ្យមានការជួបជុំដែលនឹងចាប់មានប្រសិទ្ធភាពពីថ្ងៃទី២៨ ខែមេសា នេះរហូតដល់ថ្ងៃទី៣ ខែឧសភា។

គិតត្រឹមថ្ងៃអង្គារ៍ ទី២៧ ខែមេសា ជំនួយអន្តរជាតិបានទៅដល់ប្រទេសឥណ្ឌាខ្លះហើយនៅពេលដែលមន្ទីរពេទ្យនៅក្នុងប្រទេសនេះកំពុងជួបខ្វះខាតអ៊ុកស៊ីសែនដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ។
ចក្រភពអង់គ្លេសបានបញ្ជូនបំពងខ្យល់១០០ និងម៉ាស៊ីនស្រូបខ្យល់អ៊ុកស៊ីសែន៩៥ទៅដល់ទីក្រុងញូវដេលីហើយ ប៉ុន្តែអ្នកនាំពាក្យលោកនាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយថា មិនមានវ៉ាក់សាំងដែលនៅសល់ទេ។
ក្រសួងការបរទេសឥណ្ឌាបាននិយាយថា ប្រទេសបារាំងកំពុងបញ្ជូនឧបករណ៍ផលិតអ៊ុកស៊ីសែនចំនួនធំចំនួន៨នៅក្នុងសប្តាហ៍នេះ ខណៈប្រទេសអៀរឡង់ អាល្លឺម៉ង់ និងអូស្ត្រាលីបានកំពុងចែកចាយបំពង និងអ៊ុកស៊ីសែនដល់ប្រទេសឥណ្ឌាដែរ។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកបានប្តេជ្ញាជួយអាមេរិក ដោយនិយាយថា លោករំពឹងថា នឹងបញ្ជូនវ៉ាក់សាំងទៅប្រទេសឥណ្ឌា ខណៈមន្ត្រីជាន់ខ្ពស់មករដ្ឋាភិបាលរបស់លោកបានព្រមានថា អាមេរិកនៅតែស្ថិតក្នុងចុងបញ្ចប់នៃវិបត្តិ។

រថភ្លើង “Oxygen Express”របស់ឥណ្ឌាបានកំពុងដឹកជញ្ជូនអ៊ុកស៊ីសែនប្រមាណ៧០តោនពីរដ្ឋភាគខាងកើតទៅទីក្រុងដេលី។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនបានកំពុងធ្វើការបញ្ជូនកំហាប់អ៊ុកស៊ីសែនចំនួន៤០០០ទៅប្រទេសឥណ្ឌា។
គិតមកដល់ពេលនេះ ចំនួនអ្នកឆ្លងកូវីដ-១៩សរុបមាន ១៧.៦៤លាននាក់ ប៉ុន្តែអ្នកជំនាញជឿថា ចំនួនពិតប្រាកដនឹងខ្ពស់ជាងនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters & indianexpress

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់