Connect with us

កូវីដ-១៩

ទីបំផុត អាមេរិក អនុញ្ញាតឲ្យអ្នកចាក់វ៉ាក់សាំងរួច មិនចាំបាច់ពាក់ម៉ាស ពេលចេញក្រៅ

បានផុស

នៅ

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានប្រកាសថា ជនជាតិអាមេរិកដែលចាក់វ៉ាក់សាំងបានពេញលេញហើយ គឺមិនចាំបាច់ពាក់ម៉ាសទេ នៅពេលពួកគេចេញក្រៅ។

This image has an empty alt attribute; its file name is c1_3958903.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមន្ត្រីសុខាភិបាល បានបង្ហាញគោលការណ៍ណែនាំសុវត្ថិភាពថ្មីនេះ នៅឯសន្និសីទកាសែតរបស់ក្រុមការងារជំងឺកូវីដ-១៩ សេតវិមានកាលពីថ្ងៃអង្គារ។

គោលការណ៍ណែនាំថ្មីបាននិយាយថា អ្នកដែលទទួលវ៉ាក់សាំងគ្រប់តាមតម្រូវការហើយនោះ អាចដោះម៉ាសបាន ប្រសិនបើពួកគេនៅម្នាក់ឯងឬជាក្រុមតូចៗជាមួយមនុស្សដែលទទួលបានថ្នាំបង្ករហើយដូចគ្នា។

This image has an empty alt attribute; its file name is download-3-2.jpg

ប៉ុន្តែ CDC នៅតែរក្សាគោលការណ៍ណែនាំរបស់ខ្លួន ឲ្យពាក់ម៉ាសនៅកន្លែងបិទជិតនិងនៅកន្លែងដែលមានមនុស្សកកកុញ។

រហូតមកដល់ពេលនេះ ជនជាតិអាមេរិកជាង ៩៥លាននាក់ហើយ ដែលបានទទួលវ៉ាក់សាំងគ្រប់ដូស។

This image has an empty alt attribute; its file name is 118234152_biden.jpg

បន្ទាប់ពីការប្រកាសរបស់ CDC កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី Joe Biden បានអបអរការណែនាំថ្មីនេះថាជា “វឌ្ឍនភាពដ៏អស្ចារ្យ”។

លោកប្រធានាធិបតី ក៏បានជំរុញឲ្យជនជាតិអាមេរិកដែលមិនទាន់បានទទួលវ៉ាក់សាំង ត្រូវទៅចាក់ថ្នាំបង្ការផងដែរ ដោយលោកបានហៅរឿងនេះថាជា “សកម្មភាពស្នេហាជាតិ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ហានិភ័យ​ណាស់! អ្នក​ឧស្សាហ៍​ស៊ក​ម៉ាស​ដាក់​កែង​ដៃ និង​ទាញ​ចុះ​ក្រោម​ចង្កា កាន់​តែ​បង្ក​ការ​ឆ្លង​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម