Connect with us

កូវីដ-១៩

រដ្ឋបាលខេត្ត​បាត់ដំបង បន្ត​បិទ​ទីតាំង​មួយចំនួន​រយៈពេល១៤ថ្ងៃ​ទៀត ដើម្បី​ទប់ស្កាត់​ជំងឺកូ​វីដ១៩

បានផុស

នៅ

បើទោះបីជា​ប្រមុខរាជរដ្ឋាភិបាល បានប្រកាស​ឲ្យ​បើក​ឡើងវិញ​នូវ​តំបន់​ទេសចរណ៍នៅ​ទូទាំង​ប្រ​ទេស និង​ការធ្វើដំណើរ​ឆ្លងខេត្តឡើងវិញ​ក៏ដោយ គឺ​ខេត្តបាត់ដំបង​នៅតែ​បន្ត​ការបិទ​តំបន់ និង​ទីតាំង​មួយចំនួនក្នុង​រយៈពេល១៤ថ្ងៃ​ទៀតដែរ ក្នុង​គោលបំណង​ទប់ស្កាត់​ការរីក​រាលដាលនូវជំងឺកូ​វីដ១៩ទៅក្នុង​សហគមន៍ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​យប់​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបងបានចេញ​សេចក្តីសម្រេច​មួយស្ដី​ពី​ការបន្ត​ការបិទ​ទីតាំង និង​តំបន់​មួយចំនួនក្នុង​រយៈពេល១៤ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី២៩ ខែមេសា រហូតដល់​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ក្នុង​គោលបំណង​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការឆ្លង​រីក​រាលដាល​កាន់តែខ្លាំង​ក្នុង​សហគមន៍នៃ​ជំងឺ​កូ​វីដ​-១៩ ។​

រដ្ឋបាលខេត្ត​បាត់ដំបង បានចេញ​សេចក្តីសម្រេច​ណែនាំ​បន្ត​មិន​ឲ្យ​មានការ​លក់ដូរ​នូវ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ការជួបជុំ​សេព​គ្រឿង​ស្រវឹងរយៈពេល​១៤​ថ្ងៃ​បន្ថែមទៀត និង​អនុញ្ញាតឲ្យ​បើក​ទីតាំង​ផ្សារ​មួយចំនួន​ឡើងវិញដូចជា​ផ្សារណាត់ ផ្សារ​ថ្មគោល និង​ផ្សារ​មោង ជាដើម៕

អត្ថបទ ៖ សោ និយម​រដ្ឋ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម