កូវីដ-១៩
ឃាត់ខ្លួនជនជាតិចិន១៣នាក់ និងខ្មែរម្នាក់បើករថយន្ដស៊េរីទំនើបពីរគ្រឿងក្នុងតំបន់បិទខ្ទប់
ជនជាតិចិនប្រុសស្រី១៣នាក់រួមទាំងបុរសជនជាតិខ្មែរម្នាក់ បើករថយន្តស៊េរីទំនើបពីរគ្រឿងឆ្លងកាត់គោលដៅរឹតបណ្តឹងបម្រាមគោចរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលគួចការណុង គល់ស្ពានជ្រោយចង្វារ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។
សមត្ថកិច្ចប្រចាំគោលដៅនៅរង្វង់មូលកួចកាណុងបានឱ្យដឹងថា ដោយអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់រថយន្ដស៊េរីទំនើប២គ្រឿងដែលបើកឆ្លងគោលដៅត្រួតពិនិត្យមិនគោរពបម្រាមគោចររបស់រាជរដ្ឋាភិបាល។ រថយន្ដដែលបើកល្មើសនេះទី១ ម៉ាកអូឌី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AH-6216 បើកបរដោយបុរសជនជាតិខ្មែរ រីឯរថយន្តទី២ ម៉ាក អាល់ហ្វាថ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BC-1606 បើកបរដោយបុរសជនជាតិចិន។
ក្រោយពីឃាត់សួរនាំ បុរសជនជាតិខ្មែរបានប្រាប់ទៅសមត្ថកិច្ចឲ្យដឹងថា ខ្លួនបានជូនជនជាតិចិនទាំង១៣នាក់ មានប្រុសមានស្រីធ្វើដំណើរចេញពីម្តុំបឹងកេងកងក្នុងគោលបំណងទៅខុនដូនជ្រោយចង្វារ កន្លែងដែលជនជាតិចិនស្នាក់នៅរួមទាំងខ្លួនមិនមានឯកសារ និងការអនុញ្ញាត។
ក្រោយពីពិនិត្យមិនមានឯកសារធ្វើដំណើរ និងការចាំបាច់ សមត្ថកិច្ចសម្រចឃាត់ខ្លួន និងបានបញ្ជូនជនជាតិចិនទាំង១៣នាក់ រួមនឹងអ្នកបើករថយន្តខ្មែរម្នាក់ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តទៅតាមនីតិវិធី៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»