Connect with us

កូវីដ-១៩

ប្រទេសរងគ្រោះខ្លាំងជាងគេដោយកូវីដនៅអាហ្វ្រិក បន្តចាក់វ៉ាក់សាំងតែមួយដូស Johnson & Johnson

បានផុស

នៅ

ប្រទេសអាហ្រ្វិកខាងត្បូង បានប្រកាសថា នឹងបន្តចាក់វ៉ាក់សាំងតែមួយដូស Johnson & Johnson នៅថ្ងៃពុធនេះ បន្ទាប់ពីមានការផ្អាកជាបណ្តោះអាសន្ន សម្រាប់ការទាក់ទងគ្នាដែលអាចកើតមានរវាងការចាក់វ៉ាក់សាំង និងករណីកំណកឈាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងនេះត្រូវបានបញ្ឈប់ភ្លាមៗ បន្ទាប់ពីមនុស្ស ១៥ នាក់នៅសហរដ្ឋអាមេរិក បានវិវត្តទៅជាករណីកំណកឈាម និង ៣ នាក់បានស្លាប់ បន្ទាប់ពីការចាក់ ដោយជំរុញរដ្ឋាភិបាលអាមេរិកឲ្យផ្អាកការប្រើប្រាស់របស់ខ្លួនមួយរយៈខ្លី ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលអាហ្វ្រិកខាងត្បូងបាននិយាយថា “ដំបូងឡើយ សហរដ្ឋអាមេរិក ក៏ដូចជា និយតករអាហ្វ្រិកខាងត្បូង ហៅកាត់ SAHPRA បានបង្ហាញថា វ៉ាក់សាំង Johnson & Johnson មានហានិភ័យខ្ពស់លើស្ត្រីដែលមានអាយុចន្លោះពី ១៨ ទៅ ៤៨ ឆ្នាំ ហើយក៏កំពុងជូនដំណឹងដល់អ្នកចូលរួមទាំងអស់អំពីករណីកំណកឈាមដែលអាចកើតមាននេះផងដែរ” ។

ប៉ុន្តែក្រោយមក ដោយសារតែករណីកំណកឈាមនៃវ៉ាក់សាំងនេះ មានហានិភ័យប៉ះពាល់ទាបជាងគុណប្រយោជន៍ និយ័តករទាំងអស់នៅលើពិភពលោក បានផ្តល់អនុសាសន៍ឲ្យបន្តប្រើប្រាស់វ៉ាក់សាំង Johnson & Johnson ។

ទន្ទឹមនោះ រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងបាននិយាយថា បច្ចុប្បន្នប្រទេសនេះ មានវ៉ាក់សាំងគ្រប់គ្រាន់ក្នុងការចាក់ដល់បុគ្គលិកថែទាំសុខភាពចំនួន ៥០០,០០០ នាក់ក្នុងចំណោម ១.២ លាននាក់ ។

ក្តីសង្ឃឹមជាច្រើន ត្រូវបានដាក់លើវ៉ាក់សាំង Johnson & Johnson ដើម្បីប្រើប្រាស់បញ្ចប់រោគរាតត្បាតរាតត្បាត នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដោយសារតែវ៉ាក់សាំងនេះ ចាក់តែមួយដូសប៉ុណ្ណោះ ខណៈវ៉ាក់សាំងមួយនេះក៏មិនចាំបាច់រក្សាទុកនៅសីតុណ្ហភាពទាបបំផុតនោះផងដែរ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសអាហ្វ្រិកខាងត្បូង មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១,៥៧៧,២០០ ករណី និងមានអ្នកស្លាប់ ៥៤,២៣៧ នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ១,៥០២,៩៨៦ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ក្រោយរកឃើញអត្ថប្រយោជន៍មានលើសហានិភ័យ អាមេរិក បន្តប្រើវ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អគ្គិភ័យ
សន្តិសុខសង្គម៦ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម