កូវីដ-១៩
មន្រ្តីរាជធានីភ្នំពេញ បញ្ជាក់មូលដ្ឋានចំនួន ០៣ ដើម្បីកំណត់បែងចែកតំបន់ក្រហម លឿង និងលឿងទុំ
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានធ្វើការស្រាយបំភ្លឺលើការបែងចែកដើម្បីកំណត់មូលដ្ឋានណាមួយក្នុងរាជធានីភ្នំពេញ ជាតំបន់ក្រហម លឿងទុំ និងលឿង។
លោកអភិបាលរងរាជធានីភ្នំពេញ បានលើកឡើងមូលដ្ឋានចំនួន ០៣ ក្នុងការបែងចែកតំបន់ដែលរងហានិភ័យក្នុងការរាលដាលជំងឺកូវីដ ១៩។

លោកបានលើកកត្តាទីមួយ គឺមូលដ្ឋានចំនួនឆ្លងជាក់ស្តែង។ លោកថា តំបន់ដែលមានការឆ្លងធ្ងន់ធ្ងរ ហើយប្រភពចម្លងមិនអាចគ្រប់គ្រងបាន ត្រូវបានកំណត់ជាតំបន់ហានិភ័យខ្ពស់ត្រូវតែគ្រប់គ្រងតឹងរ៉ឹងបំផុត។ តំបន់នេះមានហានិភ័យខ្ពស់ ខណៈអាជ្ញាធរមិនអាចកំណត់ប្រភពចម្លង ឬអាចនិយាយបានថាបាត់ដានតែម្តង។
មូលដ្ឋានទីពីរគឺស្ថានភាពទីតាំងជាក់ស្តែង ក៏ចំណុចយ៉ាងសំខាន់ ក្នុងការកំណត់តំបន់ហានិភ័យ ងាយស្រួលក្នុងការឆ្លងរាលដាលចូលសហគមន៍។
មូលដ្ឋានទី ៣ គឺភូមិសាស្ត្រជារួម។ លោកលើកឡើងជុំវិញតំបន់ក្រហមសុទ្ធតែតំបន់លឿងទុំ ងាយរងគ្រោះត្រូវប្រុងប្រយ័ត្ន ទោះបីកម្រិតហានិភ័យឆ្លងទាបជាងតំបន់ក្រហមក៏ដោយ។
លោក នួន ផារ័ត្នបានបន្តថា ការកំណត់តំបន់ក្រហម លឿងទុំ លឿង ក៏ត្រូវវាយតម្លៃបត់បែនតាមស្ថានភាពជាក់ស្ដែង។
គួរបញ្ជាក់ថា រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានរដ្ឋាភិបាលប្រកាសបិទខ្ទប់ ដោយសារការរីករាលដាលជំងឺកូវីដ១៩។ អាជ្ញាធរបានកំណត់ខណ្ឌទាំង ១៤ នៅរាជធានីភ្នំពេញ ដោយបែងចែកតំបន់ហានិភ័យតាមកម្រិតនៃការឆ្លងរាលដាលជាពណ៌ក្រហម លឿងទុំ និងលឿង។
តំបន់ក្រហម ជាតំបន់ដែលមានការឆ្ងងធ្ងន់ធ្ងរ ហើយដែលអាជ្ញាធរបិទខ្ទប់ទាំងស្រុង មិនឲ្យពលរដ្ឋចេញពីលំនៅដ្ឋាន លើកលែងករណីចាំបាច់បំផុត។ ចំណែកតំបន់លឿងទុំ ក៏ត្រូវបានរឹតបន្តឹងដូចតំបន់ក្រហមដែរ តែការគ្រប់គ្រងមានការធូរស្រាលបន្តិច។ ចំណែកតំបន់លឿង ដែលជាភូមិសាស្រ្តមានការឆ្លងកម្រិតស្រាល ដែលតំបន់នេះអនុញ្ញាតិឲ្យពលរដ្ឋអាចបន្តជីវភាពរស់នៅនិងការធ្វើដំណើរប្រព្រឹត្តទៅជាធម្មតា។ តែទីតាំងដូចជាសាលារៀនទាំងរដ្ឋ និងឯកជន អាជីវកម្មក្លឹបកម្សាន្ដគ្រប់ប្រភេទ រោងភាពយន្ត ក្លឹបហាត់ប្រាណ ហាងលក់គ្រឿងស្រវឹងគ្រប់ប្រភេទ មិនទាន់អនុញ្ញាតិឲ្យបើកដំណើរការទេ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី