កូវីដ-១៩
អាជ្ញាធរខេត្តមណ្ឌលគិរីកំណត់ផ្ទៃដីទំហំ៥ហិកតាសម្រាប់សាងសង់កន្លែងបូជាសពនិងកន្លែងបញ្ចុះសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
អាជ្ញាធរខេត្តមណ្ឌលគីរីបានកំណត់យកផ្ទៃដីទំហំពី៣-៥ហិកតា ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី សម្រាប់សាងសង់កន្លែងបូជាសព ឬឈាបនដ្ឋានកន្លែងបញ្ចុះសពអ្នកដែលបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩។
លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តមណ្ឌលគិរីបានឲ្យដឹងថា ទីតាំងដែលអាជ្ញាធរត្រៀមសម្រាប់បញ្ចុះសពនិងបូជាសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន២ទីតាំងដែលទីតាំងទីមួយត្រូវសាងសង់ឡើងនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ និងមួយកន្លែងទៀតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា។

លោក ទូច រស្មី បានបន្តថា ការសាងសង់ឈាបនដ្ឋាននេះក្រុមការងារបានសម្រេចយកទីតាំងដែលមានសុវត្ថិភាព នៅឆ្ងាយពីទីប្រជុំ និងមានទីធ្លាធំទូលាយដែលនេះជាការគិតគូរទុកជាមុន ចៀសវាងពីហានិភ័យនានា។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរីបានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅទូទាំងខេត្តមណ្ឌលគិរី មានអ្នកជំងឺកូវីដ១៩ចំនួន០៣នាក់ បានឆ្លងព្រឹត្តឹការណ៍សហគមន៍២០កុម្ភៈនិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
លោកអភិបាលខេត្តបានបន្តថា ក្រៅពីអ្នកជំងឺទាំងបីនាក់ចំណុចលំនៅឋានរបស់ពួកគាត់និងអ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន៣៥គ្រួសារ ត្រូវអាជ្ញាធរបានបិទខ្ទប់ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាបន្តទៀត។
គួរបញ្ជាក់ថា ខណៈមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឆ្លងសហគមន៍២០កុម្ភៈ រាជរដ្ឋាភិបាលបានណែនាំឱ្យអាជ្ញាធររាជធានី ខេត្ត ត្រៀមឈាបនដ្ឋាន ឬ កន្លែងបូជាសពសម្រាប់អ្នកស្លាប់ដោយជំងឺកូវីដ១៩ ដោយមិនអនុញ្ញាតឱ្យមានការបញ្ចុះសពឡើយ
លើកលែងតែជនជាតិខ្មែរអ៊ីស្លាម និងជនជាតិដើមភាគតិច៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត