កូវីដ-១៩
ប្រាក់ខែ ៥០ ភាគរយនឹងបើកជូនកម្មករកម្មការិនីក្នុងអំឡុងបិទខ្ទប់
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា កម្មករកម្មការនីដែលប៉ះពាល់ពីវិធានការបិទខ្ទប់របស់រដ្ឋាភិបាល នឹងទទួលបានប្រាក់ខែ ៥០ ភាគរយនៃប្រាក់ឈ្នួលប្រចាំខែ។

យោងតាមរបាយការណ៍ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានកម្មកររោងចក្រប្រមាណ ៤០ ម៉ឺននាក់ មិនអាចចេញទៅធ្វើការបាន។ ក្រៅពីនោះក៏មានកម្មករនិយោជិតជាង ១ លាន ២ សែននាក់រងផលប៉ះពាល់។
លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងក្នុងសន្និសីទនៅព្រឹកនេះថា ទោះបីកម្មករកម្មការិនីរោងចក្រដែលប៉ះពាល់ពីវិធានការបិទខ្ទប់របស់រដ្ឋាភិបាលមិនអាចចេញទៅធ្វើការបាន ពួកគេនឹងទទួលបានប្រាក់ខែ ៥០ ភាគរយនៃប្រាក់ខែគោល រួមកញ្ចប់ឧបត្ថម្ភបន្ថែមមួយចំនួនទៀត។
“នៅក្នុងខែមេសាពួកគេធ្វើការបានពីរសប្តាហ៍ ដូច្នេះពួកគេទទួលបាន ៥០ ភាគរយនៃប្រាក់ឈ្នួលប្រចាំខែ ដោយឡែកចាប់ពីសប្តាហ៍ទី៣ និងសប្តាហ៍ទី៤ គឺស្ថិតនៅក្នុងដំណាក់កាលបិទខ្ទប់។ យ៉ាងណា ពួកគាត់ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរដ្ឋាភិបាល និងតាមលទ្ធភាពរបស់រោងចក្រនីមួយៗ។
របាយការណ៍ពីក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា មានរោងចក្រ ២០៦ កន្លែងនៅទូទាំងប្រទេស ដែលបានរកឃើញមានកម្មករកម្មការិនីឆ្លងកូវីដ ១៩ ក្នុងនោះនៅរាជធានីភ្នំពេញ មានចំនួន ១៣៤ រោងចក្រ។ ចំណែកតុល្យភាពកម្មករកម្មការិនីសរុបទូទាំងប្រទេសឆ្លងកូវីដមានចំនួនសរុប ១៦៧៣ នាក់៕

-
សន្តិសុខសង្គម៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ