កូវីដ-១៩
ពលរដ្ឋនៅតំបន់ផ្ទុះជំងឺកូវីដ១៩ ពេលធ្វើដំណើរទៅខេត្តរតនគីរីត្រូវធ្វើតេស្តរកកូវីដ១៩ភ្លាមៗ
រដ្ឋបាលខេត្តរតនគីរី តម្រូវឲ្យប្រជាពលរដ្ឋរស់នៅតំបន់ផ្ទុះជំងឺកូវីដ១៩ ដែលមានបំណងធ្វើដំណើរចូលទៅភូមិសាស្ត្រខេត្ត ត្រូវធ្វើតេស្តរកកូវីដ១៩ភ្លាមៗតែម្តង។
យោងតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តរតនគីរី ចុះថ្ងៃទី២៧មេសានេះ បានឲ្យដឹងថា គ្រប់អ្នកគ្រប់អ្នកដំណើរទាំងអស់ ដែលចូលមកភូមិសាស្ត្រខេត្តរតនគិរី ត្រូវផ្ដល់កិច្ចសហការល្អជាមួយសមត្ថកិច្ចក្នុងការផ្ដល់ព័ត៌មានលម្អិតអំពីទីតាំងដែលចេញដំណើរនិងគោលដៅដែលខ្លួនត្រូវទៅ។ រដ្ឋបាលខេត្តបន្តថា«ចំពោះអ្នកដំណើរទាំងឡាយណា ដែលចេញពីតំបន់មានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩នោះ កម្លាំងសមត្ថកិច្ចដែលប្រចាំការនៅចំណុចឈរជើងតាមគោលដៅ ត្រូវចាត់វិធានការដោយម៉ឹងម៉ាត់និងចាំបាច់ពិសេស ត្រូវយកសំណាករបស់អ្នកដំណើរទាំងនោះដើម្បីវិភាគរហ័សតាមឧបករណ៍តេស្តរហ័ស។


ក្នុងករណីដែលរកឃើញថា មានវិជ្ជាមានកូវីដ១៩ ខេត្តដោយមានកិច្ចសហការពីមន្ត្រីសុខាភិបាល ត្រូវអនុវត្តនីតិវិធីបន្តផ្នែកសុខាភិបាល។ ផ្ទុយមកវិញក្នុងករណីដែលរកមិនឃើញវិជ្ជមានកូវីដ១៩ អ្នកដំណើរនោះត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរបន្តទៅដល់គោលដៅ ដោយត្រូវផ្ដល់ដំណឹងអំពីកន្លែងស្នាក់នៅឬបំពេញការងារនិងអនុវត្តវិធានការសុខាភិបាលនានាដូចជាពាក់ម៉ាសនិងរក្សាគម្លាតសុវត្ថិភាព។ ក្នុងពេលដែលស្នាក់នៅក្នុងករណីសង្ស័យចំពោះសុខភាពរបស់ខ្លួនឬបងប្អូនសាច់ញាតិក្រុមគ្រួសារ ដែលមានរោគសញ្ញាក្អកក្តៅខ្លួនពិបាកដកដង្ហើមឬមានកម្ដៅលើសពី៣៧អង្សាសេសូមប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យសុខភាពជាបន្ទាន់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ