Connect with us

កូវីដ-១៩

សេវា​ព្យាបាល​ឯកជន​ចំនួន ០៣ កន្លែង ទទួល​ការ​អនុញ្ញាតិ​ឲ្យ​ព្យាបាល​អ្នក​ឆ្លង​កូវីដ ១៩

បានផុស

នៅ

បើ​តាម​អគ្គនាយក​​បច្ចេកទេស​នៃ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា មាន​សេវាព្យាបាល​​ឯកជន​​ចំនួន ០៣ កន្លែង ​ទទួល​បាន​ការ​អនុញ្ញាតិពីក្រសួង​សុខាភិបាល ដើម្បី​អាច​​ទទួល​ព្យាបាល​អ្នក​ឆ្លង​កូវីដ ១៩។

លោក ហុក គីមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលមានប្រសាសន៍ថា មាន​សេវា​​ព្យាបាល​​ឯកជន​ចំនួន ១០ កន្លែង​បាន​ដាក់​ពាក្យ​ស្នើ​សុំ តែ​ក្រសួង​ពិនិត្យ​ឃើញ​មាន​សេវាឯកជនចំនួន​​ ០៣ កន្លែង ​មានលក្ខខណ្ឌ​គ្រប់គ្រាន់អាច​បើក​ទទួល​ព្យាបាល​​អ្នក​ឆ្លង​កូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដាក់​ឲ្យ​សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ គឺ​ដើម្បី​ជួយ​សម្រាលបន្ទុកមន្ទីរពេទ្យរដ្ឋ។

យ៉ាងណា​មិញ គ្រប់​សេវា​សុខាភិបាលឯកជន ​​ត្រូវគោរពតាមលក្ខខណ្ឌ​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល។ បើ​យោង​តាម​ឯកសារ​របស់​ក្រសួង​សុខាភិបាល បាន​កំណត់​លក្ខខណ្ឌ​សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម​នេះ​៖

១៖ មានទីតាំងមូលដ្ឋានសុខាភិបាលឯកជនសមស្រប
២៖ មានផ្លូវ និងចំណតរថយន្តសមស្រប
៣៖ មានរថយន្តគិលានសង្គ្រោះ ដែលមានបំពាក់សម្ភារៈវេជ្ជសាស្ត្រគ្រប់គ្រាន់
៤៖ មានបន្ទប់សមស្របដាក់អ្នកជំងឺព្យាបាល ដោយរក្សាសុវត្ថិភាពគ្រប់គ្រាន់
៥៖ មានបន្ទប់សង្គ្រោះបន្ទាន់ មានបំពាក់សម្ភារៈ បរិក្ខារពេទ្យសមស្រប
៦៖ មានគ្រូពេទ្យ និងបុគ្គលិក គ្រប់គ្រាន់បានបណ្តុះបណ្តាលត្រឹមត្រូវ
៧៖ មានបន្ទប់ពិសោធន៍វេជ្ជសាស្ត្រទូទៅ មានឧបករណ៍ សម្ភារៈសមស្រប
៨៖ មានឧបករណ៍ សម្ភារៈ បរិក្ខារ រូបភាពវេជ្ជសាស្ត្រសមស្រប
៩៖ មានប្រព័ន្ធគ្រប់គ្រងការបង្ការ និងត្រួតពិនិត្យការចម្លងរោគ អនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល
១០៖ មានប្រព័ន្ធគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ
១១៖ ផ្តល់របាយការណ៍ទៀងទាត់ និងទាន់ពេលវេលាមកក្រសួងសុខាភិបាល។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម