Connect with us

កូវីដ-១៩

អាជ្ញាធរខេត្តព្រៃវែងសម្រេចបិទខ្ទប់ភូមិចំនួន២ជាបណ្ដោះ​អាសន្ន

បានផុស

នៅ


អាជ្ញាធរខេត្តព្រៃវែងបានសម្រេចផ្អាកបណ្ដោះអាសន្ន ការធ្វើចរាចរណ៍ចេញចូលក្នុងភូមិសាស្ត្រភូមិត្រពាំងធំ និងភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាបណ្តោះអាសន្នក្រោយរកឃើញមានអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់។

លោក ជា សុមេធី អភិបាលខេត្តព្រៃវែងបានឲ្យដឹងថា ការផ្អាកបណ្ដោះអាសន្នការធ្វើចរាចរណ៍ចេញចូលក្នុងភូមិសាស្ត្រភូមិទាំងពីរខាងលើនេះ ចាប់អនុវត្តពីម៉ោងសូន្យថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះតទៅ ដោយទីតាំងបិទចេញចូលចំនួនពីរគោល គឺគោលដៅទី១សម្រាប់ភូមិសាស្ត្រភូមិត្រពាំងធំ ចំណុចផ្លូវបំបែកជាបួន ភូមិកូនពោធិ៍ ផ្ទះលោកប៉ូពេញ និងចំណុខ្លោងទ្វារវត្តរកា ភូមិត្រពាំងធំ ឃុំពានរោង។ ចំណែកគោលដៅទី២សម្រាប់ភូមិសាស្ត្រភូមិឆ្អឹងពស់ ចំណុចផ្លូវបំបែកជាបួន ភូមិកូនពោធិ៍ផ្ទះលោករឹកគុល និងចំណុចផ្ទះលោកប៉ាន់សុខ ព្រំប្រទល់ភូមិឆ្អឹងពស់ក្នុងភូមិព្រៃនគរឃុំពានរោង។

លោកអភិបាលខេត្តបានបញ្ជាក់ថា ការផ្អាកចរាចរណ៍ចេញចូលនេះ នឹងដំណើរការឡើងវិញក្រោយពីស្ថានភាពការរាល​ដាលនៃជំងឺកូវីដ១៩មានសភាពធូរស្រាល រដ្ឋបាលខេត្តនឹងជូនដំណឹងពេលក្រោយ។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦នាក់ស្រី២នាក់ នៅក្នុងឃុំពានរោង នៅស្រុកស្វាយ
អន្ទរ ក្នុងនោះភូមិត្រពាំងធំ១នាក់ ភូមិព្រៃជ្រាំង២នាក់ ភូមិឆ្អឹងពស់២នាក់ និងភូមិត្រពាំងល្ពៅ១នាក់។ អ្នកវិជ្ជមានទាំងនោះជាអ្នកដំណើរវិលត្រឡប់មកពីរាជធានីភ្នំពេញមកមូលដ្ឋានរបស់ខ្លួន៕

អត្ថបទ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣០ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣១ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣៨ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

Sokha Hotels

ព័ត៌មានពេញនិយម