Connect with us

កូវីដ-១៩

ជនជាតិ​ចិន វៀតណាម​រាប់​រយ​នាក់ លួច​ចូលក្រុង​បាវិត ចុះពីលើ​ម៉ូតូ​ព្រោងព្រាត​ សមត្ថកិច្ច​ឃាត់សាកសួរទើប​បែកធ្លាយ

បានផុស

នៅ

(ខេត្តស្វាយរៀង)៖ មេខ្យល់នាំជនជាតិវៀតណាម និងជនជាតិចិន ស្រី-ប្រុស ប្រមាណជាង១០០នាក់ ចេញពីប្រទេសវៀតណាមឆ្លងដែនចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ត្រូវ​អាជ្ញាធរ​ចុះ​បង្រ្កាប​ក្រោយ​សង្ស័យ ពេល​សាកសួរ​ទើបបែកធ្លាយ។

សមត្ថកិច្ចបង្ហើបថា ជនជាតិ​ចិន វៀតណាម​ជាង ១០០ នាក់នេះ សង្ស័យចូលតាមស្លាបច្រកទ្វារព្រំដែនអន្តរជាតិបាវិត (ក្នុងនោះគឺមានមេខ្យល់ជាជនជាតិចិន១១នាក់) ហើយសមត្ថកិច្ចកំពុងដាក់ការសង្ស័យថា ប្រហែលជាមានមេខ្យល់ជាជនជាតិខ្មែរ នៅពីក្រោយករណីខាងលើនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពពីសមត្ថកិច្ច បានប្រាប់ភ្នាក់ងារយកព័ត៌មានឲ្យដឹងថា មេខ្យល់ជាជនជាតិចិន ចំនួន១១នាក់ បានលួចនាំជនជាតិវៀតណាម និងជនជាតិចិន ចំនួន១១២នាក់ ឆ្លងដែនដោយខុសច្បាប់ ចូលមកក្រុងបាវិត ដោយឲ្យស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែង ដែលមានយីហោឈ្មោះ «ផ្ទះល្វែងសណ្ឋាគារបួនរដូវ» ដែលគេស្គាល់ថា ម្ចាស់សណ្ឋាគារគឺជនជាតិចិន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពដដែលបន្តទៀតថា ករណីខាងលើនេះកើតឡើង កាលពីយប់រំលងអាធ្រាត្រថ្ងៃទី២៧ ខែមេសា២០២១ ខណៈសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង និងកងរាជអាវុធហត្ថក្រុងបាវិត បានដើរល្បាតក៏ប្រទះឃើញ ជនជាតិ​វៀតណាម និងជនជាតិចិន ស្រី-ប្រុស ប្រមាណជាង១០០នាក់ បានកំពុងចុះពីលើម៉ូតូ ដើរចូលក្នុងសណ្ឋាគារ «ផ្ទះសំណាក់សណ្ឋាគារបួនរដូវ» មានការសង្ស័យក៏ឃាត់សាកសួរ រហូតចាប់ឃាត់ខ្លួនមេខ្យល់១១នាក់ ជាជនជាតិចិន មកធ្វើការសាកសួរនិងឆែកឆេរ សណ្ឋាគារខាងលើរកឃើញ ជនជាតិវៀតណាម និងជនជាតិចិន ស្រី-ប្រុស ១១២នាក់ ផ្សេងទៀត ដែលពួកគេទើបតែចេញពីរប្រទេសវៀតណាម ឆ្លងដែនដោយខុសច្បាប់ ចូលមកក្រុងបាវិត ខេត្តស្វាយរៀង។

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចបានហៅជនជាតិវៀតណាម និងជនជាតិចិន ចំនួន១១២នាក់ យកសំណាកពេញមួយថ្ងៃ រហូតដល់យប់ជ្រៅ ក៏នៅកំពុងបន្តការងារយកសំណាក និងដាក់ជនជាតិវៀតណាម និងជនជាតិចិន ទាំងអស់ខាងលើឲ្យនៅធ្វើចត្តាឡីសក័ ១៤ថ្ងៃ នៅក្នុងសណ្ឋាគារ«ផ្ទះសំណាក់សណ្ឋាគារបួនរដូវ»តែម្តង។

សមត្ថកិច្ចបន្តទៀតថា ខណៈពេលដែលកងរាជអាវុធហត្ថ ឃាត់សួរនាំអ្នកទាំងនោះ ហើយម្ចាស់សណ្ឋាគារ ជាជនជាតិចិន១១នាក់ បានចេញមករារាំង ទើបមានការចាប់ខ្លួនបញ្ជូូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីសួរនាំតាមនីតិវិធី និងយកសំណាក រួចបានបញ្ជូនខ្លួនទៅធ្វើចត្តាឡីសក័នៅផ្ទះសំណាក់គ្រូបង្រៀន រយៈ១៤ថ្ងៃ ដើម្បីតាមដានទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩។ ក៏ប៉ុន្តែការចោទប្រកាន់ ឬយ៉ាងណានោះ មិនអាចសុំការបំភ្លឺបានពីសមត្ថកិច្ចបានទេ ដោយសមត្ថកិច្ចឆ្លើយតបអ្នកសារព័ត៌មានថា សមត្ថកិច្ចកំពុងបន្តនីតិវិធី ដោយមិនទាន់អាចផ្តល់ព័ត៌មានបានទេទាន៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម