កូវីដ-១៩
លោក ហេង សួរ ៖ បុគ្គលិកនិងកម្មកររស់នៅតំបន់ក្រហមនិងលឿងទុំ មិនអាចចេញទៅធ្វើការនៅតំបន់លឿងបានទេ
លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុននិងកម្មកររោងចក្ររស់នៅតំបន់ក្រហមនិងតំបន់លឿងទុំ មិនអាចធ្វើដំណើរទៅធ្វើការនៅតំបន់លឿងបានទេ បើទោះបីជាទីតាំងរោងចក្រនិងក្រុមហ៊ុនរបស់ខ្លួននៅតំបន់លឿងក៏ដោយ។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅក្រសួងយុត្តិធម៌នៅព្រឹកនេះ លោក ហេងសួរ បានបន្តថាក្រោយមានការបែងចែកតំបន់ក្រហម លឿងទុំនិងលឿងមកមានអ្នកដែលរស់នៅក្នុងតំបន់លឿងប្រមាណពី១៨ម៉ឺន ទៅ២០ម៉ឺននាក់ នឹងអាចមានការងារធ្វើ និងចាប់ផ្តើមមុខរបររបស់ខ្លួនឡើងវិញ។ លោកបានបន្ថែមថា នៅក្នុងតំបន់លឿង យ៉ាងហោចណាស់មានរោងចក្រចំនួន៦០រោងចក្រ អាចដំណើរការវិញបាន និងមានក្រុមហ៊ុនតូចៗផ្សេងទៀត ដែលអាចផ្តល់ការងារដល់កម្មករ និងបុគ្គលិក។ លោកបានបញ្ជាក់បន្ថែមថា« បើទោះបីជារោងចក្រ ក្រុមហ៊ុននោះស្ថិតក្នុងតំបន់លឿងដែលអាចដំណើរការបានក៏ដោយ ប៉ុន្តែកម្មករនិយោជិកដែលរស់នៅតំបន់ក្រហម និងតំបន់លឿងទុំនៅតែមិនអាចចេញមកធ្វើការបាននៅឡើយ»។

លោក ហេង សួរ បានឲ្យដឹងទៀតថា ទោះបីយ៉ាងណារោងចក្រ ស្ថិតនៅក្នុងតំបន់លឿងក៏ពិតមែន តែវាអាស្រ័យទៅលើការវាយតម្លៃរបស់អាជ្ញាធរមូលដ្ឋាននីមួយៗថា បើរោងចក្រនោះបើកទៅវាអាចបង្កហានិភ័យ ក្នុងការឆ្លងជំងឺកូវីដ១៩រោងចក្រនោះ ក៏មិនអាចបើកដំណើរការឡើងវិញបានដែរ បើទោះជានៅតំបន់លឿងក៏ដោយ។ គួរបញ្ជាក់ថា រយៈពេល១៤ ថ្ងៃនៃការខ្ចប់នៅរាជធានីភ្នំពេញ និង ក្រុងតាខ្មៅនេះ មានមនុស្សជាង១លាន២សែននាក់ និងក្រុមហ៊ុន រោងចក្រ សហគ្រាសជិត៨ពាន់បានរងផលប៉ះពាល់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ថៅកែរោងចក្រ និងបុគ្គលិក តម្រូវឱ្យមានប័ណ្ណអនុញ្ញាតឱ្យធ្វើដំណើរនៅតំបន់លឿង

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?