កូវីដ-១៩
មើលវីដេអូនេះកាន់តែខ្លោចចិត្ត! ឡានពេទ្យឥណ្ឌា ដល់ថ្នាក់ដឹកសពធ្លាក់តាមផ្លូវ រីឯអ្នកស្លាប់ត្រូវអូសយកទៅដុត ព្រោះអស់ហ្វ្រង់ការដាក់
វីដេអូមួយដែលត្រូវបានចែកចាយតាមប្រព័ន្ធអ៊ីនធឺណេត បានបង្ហាញ សាកសពជនរងគ្រោះដោយសារជំងឺកូវីដ-១៩ បានធ្លាក់ពីឡានពេទ្យដ៏ចាស់មួយគ្រឿង ដែលត្រូវបានរៀបចំឡើងដើម្បីជួយដោះស្រាយវិបត្តិ ខណៈពេលសាកសពត្រូវបានគេដឹកទៅបូជានៅខណ្ឌ Vidisha នៃទីក្រុង Madhya Pradesh។

យោងតាមកាសែត The Times of India បានចុះផ្សាយថា ក្រុមគ្រួសារបានឃើញវីដេអូនេះ ហើយពួកគេ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញសាកសពរបស់សាច់ញាតិ បានធ្លាក់ចេញពីទ្វារចំហៀងនៃឡានពេទ្យ នៅផ្លូវកែង ក្រោយពេលឡានចាកចេញពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Atal Bihari Vajphee។

គេនៅមិនទាន់ដឹងទេថាតើ មានសាកសពប៉ុន្មាននាក់ ដែលត្រូវបានដឹកនៅក្នុងឡានពេទ្យដ៏ចាស់នោះ នៅពេលហេតុការណ៍នេះ កើតឡើង។
ចំណែកនៅកន្លែងផ្សេង ទូរទស្សន៍ប៉ុស្តិ៍ NDTV បានផ្សាយវីដេអូ បុគ្គលិកសុខាភិបាល៣នាក់នៅរដ្ឋ Bihar អូសសាកសពលើដីយកទៅដុត ដោយសារតែខ្វះហ្វ្រង់ការដាក់។

បុគ្គលិកថែទាំសុខភាពទាំង៣នាក់ ត្រូវបានគេឃើញ តស៊ូលើកថង់ច្រកសាកសព នៅពេលពួកគេទាញចេញពីខាងក្រោយឡាន ហើយបន្ទាប់មកនាំយកទៅកន្លែងដុត។

រឿងរ៉ាវខ្លោចចិត្តជាច្រើនទៀតបានកើតឡើងនៅក្នុងប្រទេសឥណ្ឌា ដូចជាអ្នកជំងឺធ្ងន់ធ្ងរបំផុតត្រូវបានគេទុកចោលឲ្យស្លាប់ ដោយសារតែមិនមានអុកស៊ីសែនគ្រប់គ្រាន់ ខណៈអ្នកខ្លះទៀតសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិត ដោយលោតពីដំបូលមន្ទីរពេទ្យ ចំពេលមានកង្វះខាតឧបករណ៍ព្យាបាលជាដើម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មិនមើលនឹងភ្នែកឡើយ! សហគមន៍អន្តរជាតិបន្តផ្តល់ជំនួយបន្ថែមទៀតដល់ប្រទេស ឥណ្ឌា ដែលកំពុងដុនដាបដោយកូវីដ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?