កូវីដ-១៩
ក្រសួងសុខាភិបាល ប្រកាសអ្នកជំងឺ ០៦ នាក់ទៀតបានស្លាប់ ក៏មានបុរសចំណាស់អាយុ ៩៣ ឆ្នាំនៅខេត្តព្រះសីហនុ
ក្រសួងសុខាភិបាលប្រកាសករណីស្លាប់ចំនួន ០៦ នាក់ទៀត ដោយសារជំងឺកូវីដ ១៩។ ជនរងគ្រោះទាំង ០៦ នាក់ មានបុរសវ័យចំណាស់អាយុ ៩៣ ឆ្នាំម្នាក់ បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
បុរសវ័យចំណាស់នេះមានអាសយដ្ឋានរស់នៅសង្កាត់េលខ ៤ ខេត្តព្រះសីហនុ។ បើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ បុរសរងគ្រោះបានចូលមកសម្រាកព្យាបាលនៅថ្ងៃ ២៥ មេសា ២០២១ ដោយមានអាការៈក្តៅខ្លួន ក្អក ហត់ខ្លាំង និងមានប្រវត្តិមានជំងឺលើសសម្ពាធឈាម។ គ្រូពេទ្យបានខិតខំជួយសង្រ្គោះដោយប្រើប្រាស់ម៉ាស៊ីនជំនួយដកដង្ហើមផងដែរ តែស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ និងបានទទួលមរណៈភាពនៅព្រឹកថ្ងៃ ២៨ មេសា ២០២១។
ក្រៅពីបុរសវ័យចំណាស់ខាងលើ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃដដែលថ្ងៃនេះ ក៏មានអ្នកជំងឺ ០៥ នាក់ទៀតបានស្លាប់ ដោយសារកូវីដ១៩។ ក្នុងនោះអ្នកជំងឺ ០៣ នាក់បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត អ្នកជំងឺម្នាក់បានស្លាប់នៅមន្ទីរពេទ្យហ្លួងម៉ែ និងអ្នកជំងឺម្នាក់ទៀតបានស្លាប់នៅមណ្ឌលព្យាបាលកូវីដសែនសុខ១៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ