កូវីដ-១៩
ធ្ងន់ធ្ងរបំផុតនៅថ្ងៃនេះ ភ្នំពេញរកឃើញអ្នកឆ្លងកូវីដ ៥៥៨ នាក់
ភ្នំពេញប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៥៥៨ នាក់ ជាតួលេខដ៏ខ្ពស់បំផុត។ ទីក្រុងភ្នំពេញដែលមានប្រជាជនជិត ២ លាននាក់រស់នៅ កំពុងញាំញីដោយការឆ្លងក្នុងសហគមន៍យ៉ាងធ្ងន់ធ្ងរ ខណៈដែលរដ្ឋាភិបាលបានចាត់វិធានការបន្តបិទខ្ទប់ទីក្រុងភ្នំពេញ រហូតដល់ថ្ងៃ ០៥ ឧសភា ២០២១។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានថ្លែងក្នុងសន្និសីទនៅព្រឹកនេះថា តួលេខការឆ្លងក្នុងទីក្រុងភ្នំពេញដែលនៅតែកើនឡើង ដោយសារអាជ្ញាធរបានសម្រុកយកសំណាកពលរដ្ឋនៅតំបន់មានហានិភ័យខ្ពស់។ ក្នុងមួយថ្ងៃៗ ក្រុមគ្រូពេទ្យបានយកសំណាកពលរដ្ឋពី ៥០០០ ទៅ ៦០០០ សំណាក។
នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្ញើសារក្រើនរំលឹកដល់សាធារណជនឱ្យបន្តអនុវត្តបង្ការជំងឺកូវីដ-១៩យ៉ាងម៉ឺងម៉ាត់។
លោកជំទាវបានក្រើនរំលឹកថា៖ “វិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ + នៅផ្ទះ ជាអាវុធដ៏ស័ក្តសិទ្ធដើម្បី អាចយកឈ្នះសត្រូវអត់ស្រមោលកូវីដ-១៩។
របាយការណ៍របស់ក្រសួងសុខាភិបាលដែលចេញនៅម៉ោងជាង ៩ យប់នេះ បានរកឃើញករណីឆ្លងថ្មី ៦៩៨នាក់ទៀតនិងជាសះស្បើយ ៩៩៤នាក់។ ភ្នំពេញមានចំនួនអ្នកឆ្លង ៥៥៨ នាក់ កណ្តាល ៧២ នាក់ បន្ទាយមានជ័យ ៤៣ នាក់ ព្រះសីហនុ ១៦នាក់ តាកែវ ០៣ នាក់ កំពង់ស្ពឺ ០៣ នាក់ និងខេត្តពោធិ៍សាត់ចំនួន ០២ នាក់៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍