កូវីដ-១៩
ខេត្តកំពង់ធំរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៤នាក់បន្ថែមទៀត
រដ្ឋបាលខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៤នាក់បន្ថែមទៀតនៅថ្ងៃទី២៨ ខែមេសាឆ្នាំ២០២១ដែលពាក់ព័ន្ធនឹងអ្នកជំងឺម្នាក់មានវិជ្ជមានកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១កន្លងទៅ។
យោងតាមរដ្ឋបាលខេត្តកំពង់ធំចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា អ្នកមានវិជ្ជមានទាំង៤នាក់នោះរស់នៅភូមិព្រៃវែង ឃុំទ្រៀល ស្រុកតាំងគោក ក្នុងនោះទី១ឈ្មោះ រស់ ស្រៀង ភេទស្រីអាយុ៥២ ឆ្នាំ ទី២ឈ្មោះ សួន គឹមហួយ ភេទស្រី អាយុ២៩ឆ្នាំ ទី៣ ឈ្មោះ សាល គឹមឆេង ភេទស្រីអាយុ១២ឆ្នាំ និងទី៤ឈ្មោះ ធី អាលីហ្សា ភេទស្រីអាយុ២ឆ្នាំ។
បុគ្គលទាំង៤នាក់នេះជាអ្នកពាក់ព័ន្ធនឹងឈ្មោះ គឹម សុឃឿន ដែលត្រូវបានរកឃើញវិជ្ជមានកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១កន្លងមក ដោយក្រុមគ្រូពេទ្យបានយកធ្វើតេស្តរហ័សដោយរកឃើញវិជ្ជមាន៣នាក់ និងអវិជ្ជមាន១នាក់។ បន្ទាប់មកក៏បានបញ្ជូនសំណាកទាំង៤នាក់ទៅធ្វើតេស្តបញ្ជាក់នៅវិទ្យាស្ថានប៉ាស្ទ័រ និងទទួលបានលទ្ធផលវិជ្ជមានទាំង៤ករណីនៅថ្ងៃទី២៨ខែមេសាឆ្នាំ២០២១។
បច្ចុប្បន្នអ្នកទាំង៤ខាងលើត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក។ រដ្ឋបាលខេត្តបាននឹងកំពុងធ្វើការស្រាវជ្រាវនិងយកសំណាក់អ្នកពាក់ព័ន្ធក្នុងភូមិព្រៃវែងឃុំទ្រៀលស្រុកតាំងគោក ដើម្បីធ្វើតេស្តរកកូវីដ១៩យ៉ាងហ្មត់ចត់បំផុត៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ