Connect with us

កូវីដ-១៩

ដល់​ដំណាក់កាល​ហើយ! ប្រជាជន​ឥណ្ឌា​ចេញ​លុយ​ខ្លួនឯង​ទិញ​អុកស៊ីសែន​ជួយ​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល

បានផុស

នៅ

ខណៈ​ពេល​ទីក្រុង​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​កំពុងតែ​ជួប​វិបត្តិ​រលក​ទីពីរ​នៃ​ជំងឺ​រាតត្បាត ​និង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ពិបាក​ដក​ដង្ហើម ​ដែល​បណ្ដាល​មក​ពី​កង្វះ​អុកស៊ីសែន​ ដូច្នេះ​ហើយ​ទើប​ពលរដ្ឋ​ជា​ច្រើន​នាំ​គ្នា​បរិច្ចាគ​ជា​ប្រាក់​​ដើម្បី​ទិញ​អុកស៊ីសែន​ឬ​ព្យាយាម​បំពេញ​ចន្លោះ​ខ្វះខាត​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​សុខភាព​ដ៏ពិបាកមួយ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ដែល​បាន​បរិច្ចាគ​មុន​គេ​គឺ​លោក Champalal Gurjar ជា​កសិករ​នៅ​ទីក្រុង Neemuch រដ្ឋ Madhya Pradesh ។ តាម​សេចក្ដី​រាយការណ៍​គាត់​បាន​បរិច្ចាគ​ប្រាក់​ចំនួន ​២ លាន​រូពី ​(២៦៩៥ដុល្លារ)​​ ជា​ចំនួន​ទឹកប្រាក់​ដែល​គាត់​សន្សំ​សម្រាប់​អាពាហ៍ពិពាហ៍​កូនស្រី​របស់​គាត់ ​ដល់​អាជ្ញាធរ​សម្រាប់​ទិញ​បំពង់​អុកស៊ីសែន។

 លោក Gurjar ត្រូវ​បាន​គេ​ដកស្រង់​សំដី​ដោយ​និយាយ​ថា​ ” ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​អាពាហ៍ពិពាហ៍​កូនស្រី​ខ្ញុំ​មិន​អាច​បំភ្លេច​បាន ​ខ្ញុំ​បាន​បរិច្ចាគ​ប្រាក់​ចំនួន​២លាន​រូពី ​(២៦៩៥ដុល្លារ) ដល់​រដ្ឋបាល​ស្រុក​ ដែល​មាន​តម្រូវការ​អុកស៊ីសែន​យ៉ាង​ខ្លាំង ​​សម្រាប់​​ព្យាបាល​​​ការ​កើន​ឡើង​នៃ​ជំងឺ​កូវីដ១៩” ។

បំពង់​អុកស៊ីសែន​ខ្លះ​ត្រូវ​បាន​គេ​ទិញ​សម្រាប់​មន្ទីរពេទ្យ​ស្រុក​ និង​មួយ​ផ្សេង​ទៀត​សម្រាប់​តំបន់ Gurjar​​ ដែល​ជា​​ទីប្រជុំជន​​​នៅ​ក្នុង The Tribune ។

ដោយ​ឃើញ​មាន​បុរស​កសិករ​បរិច្ចាគ​ ប្រជាជន​គ្រប់គ្នា​ក៏​បាន​រួបរួម​នឹង​មូលនិធិ​នេះ ដោយ​អ្នក​ខ្លះ​បរិច្ចាគ​ប្រាក់​តាម​អ៊ីនធឺណិត ​ខ្លះទិញអុកស៊ីសែនខ្លួនឯងប្រគល់ជូន​រដ្ឋបាល​ស្រុក​តែម្ដង ។ ចំណែក​បុរស​ម្នាក់​ឈ្មោះ Shahnawaz Shaikh ដែល​ឥឡូវនេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះថា“ បុរស​អុកស៊ីសែន​នៃ​ទីក្រុង Mumbai” បាន​លក់​រថយន្ត​របស់​គាត់​តម្លៃ ២២ លាន​រូពី​ (៥៤៣,២១ដុល្លារ) ​ដើម្បី​ផ្ដល់​អុកស៊ីសែន​ឥតគិតថ្លៃ​ដល់​អ្នក​ដែល​ត្រូវការ​នៅ​ជុំវិញ​ទីក្រុង។

គួរ​រំលឹក​ថា​ គិត​មក​ទល់​ពេល​នេះ​ប្រទេស​ឥណ្ឌា​មាន​អ្នក​ឆ្លង​សរុប ១៨,៣៦៨,០៩៦ ករណី និង​មាន​អ្នក​ស្លាប់ ២០៤,៨១២ ករណី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖shethepeople

ចុចអាន៖ទុក្ខជាន់ទុក្ខ! ធ្លាយអុកស៊ីសែន ស្លាប់អ្នកជំងឺកូវីដ ២២នាក់នៅ ឥណ្ឌា

ចុចអាន ៖រងគ្រោះខ្លាំងរាល់ថ្ងៃ ពេលនេះ ឥណ្ឌា ក្លាយជាប្រទេសទី ៤ មានអ្នកស្លាប់ដោយកូវីដច្រើនជាងគេលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម