កូវីដ-១៩
អាជ្ញាធរខណ្ឌច្បារអំពៅសម្រេចបិទខ្ទប់ភូមិកោះនរា ក្រោយឆ្លងរាលដាលជំងឺកូវីដធ្ងន់ធ្ងរ
ភូមិកោះនរា ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសម្រេចបិទច្រកចេញចូលលើកលែងតែអ្នកមានលិខិតបេសសកម្ម និងត្រូវចេញទៅរកមន្ទីរពេទ្យ។

តាមសេចក្តីរាយការណ៍ពីលោក អ៊ុង រ៉ូន ចៅរងទី១សង្កាត់និរោធបានឲ្យដឹងថា ការបិទផ្លូវចេញចូលភូមិកោះនរានេះ គឺធ្វើឡើងតាំងពីម៉ោង០០នាទីឆ្លងចូលថ្ងៃទី២៩ ខែមេសា ដោយក្នុងនោះអ្នកចេញចូលបានមានតែអ្នកមានលិខិតបេសសកម្មនិងរថយន្តសង្រ្គោះឬអ្នកមានជំងឺចាំបាច់ត្រូវការសង្រ្គោះ។

លោកអ៊ុង រ៉ូន បានបញ្ជាក់ថា មូលហេតុដែលអ្នកភូមិកោះនរាត្រូវបានបិទមិនអនុញាតឲ្យចេញចូលដោយសារតែឆ្លងរាលដាលជំងឺកូវីដ១៩ជាសហគមន៍។ មូលហេតុដែលឆ្លងរាលដាលខ្លាំង គឺក្នុងអំឡុងពេលដែលបន្ទប់ព្យាបាលជំងឺរបស់លោកវេជ្ជបណ្ឌឹត សយ សូនីណា មានទីតាំងផ្ទះលេខ១៦៥ ផ្លូវ៣៤៩ភូមិកោះនរាសង្កាត់និរោធបានឆ្លងជំងឺកូវីដក្នុងគ្រួសាររហូតដល់៥នាក់តាំងពីថ្ងៃទី២៤ខែមេសាមក។

លោក អ៊ុង រ៉ូន បានបន្តថាដូច្នេះហើយទើបមានការឆ្លងរាលដាលដោយសារអ្នកភូមិបានមកពិនិត្យព្យាបាលនៅផ្ទះលោកវេជ្ជបណ្ឌឹត សយ សូនីណា ។ហើយក្នុងនោះអ្នកពាក់ពន្ធ័ត្រូវរួសរាន់ទៅពិនិត្យសំណាកនៅទីតាំងរបស់គ្រូពេទ្យចុះមកយកសំណាកស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១មុខបុរីប៉េង ហួត ភូមិបឹងឈូកសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញរៀងរាល់ថ្ងៃ៕
អត្ថបទ ៖ នរា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍