Connect with us

កូវីដ-១៩

អាជ្ញាធរខេត្ត​ព្រមាន​ចាត់វិធានការលើអាជីវករ និងឱសថស្ថានណាលក់ឡើងថ្លៃក្នុងវិបត្តិកូវីដ​

បានផុស

នៅ

​​អាជ្ញាធរខេត្តបន្ទាយមានជ័យ​ប្រមានចាត់វិធានការផ្លូវច្បាប់លើអាជីវករ និងឱសថស្ថានណាដែល​ឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃខុសធម្មតាក្នុងពេលប្រជាពលរដ្ឋកំពុងជួបបញ្ហាវិបត្តិការីករាលដាលជំងឺកូវីដ១៩។

រដ្ឋបាលខេត្ត​បានបញ្ជាក់​ឲ្យ​ដឹងថា​ ដើម្បី​ទប់ស្កាត់​ដល់​អាជីវករ​ឆ្លៀត​ឪ​កាស​ធ្វើការ​តំឡើងថ្លៃ​ទំនិញ​ប្រើប្រាស់ គ្រឿងឧបភោគ​បរិភោគ​គ្រប់​ប្រភេទ និង​ឱសថក្នុងការ​អនុវត្ត​វិធានការ​បិត​ខ្ទប់​ភូមិ​មួយចំ​នួន​នៅ​ក្រុង​ប៉ោយប៉ែត​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​-១៩ ក្នុងភូមិ​សាស្ត្រ​ខេត្ត​បន្ទាយ​មានជ័យ ដល់​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន សហគ្រាស ដេប៉ូ​ចែកចាយ ភោជនីយដ្ឋាន អាហា​រដ្ឋាន ផ្សារ​រដ្ឋ ឯកជន ផ្សារ​ទំនើប ផ្សារ​ម៉ា​ត ឱសថស្ថាន ហាង​លក់​ភេសជ្ជៈ ហាង​កាហ្វេ អាជីវ​កម្មដ្ឋាន សេវា​កម្មដ្ឋាន និង​កន្លែង​លក់ទំនិញ​គ្រប់​ប្រភេទ​។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ និង​ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុលោម​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន រដ្ឋបាលខេត្ត​បានសម្រេច​បិទ​ខ្ទប់​តំបន់​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​។ ក្នុងន័យនេះដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​មាន​វិធានការ​ដូចខាងក្រោម​១​មិនត្រូវ​ដំឡើងថ្លៃ​ទំ​និញប្រើប្រាស់ គ្រឿងឧបភោគ​បរិភោគ​គ្រប់​ប្រភេទ និង​ឱសថ ថ្លៃ​លើស​ឬ​ថ្លៃ​ហួសហេតុ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ២​ត្រូវអនុវត្ត​វិធានការ​អនាម័យ គុណភាព សុវត្ថិភាព​ចំណីអាហារ និង​កិច្ចការពារ​អ្នកប្រើប្រាស់ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។

៣​ត្រូវ​រៀបចំ​ឲ្យ​មាន​ម៉ាស ទឹក​អាកុល សាប៊ូ ឬ​ជែ​ល សម្រាប់​លាងដៃ និង​រៀបចំ​ឧបករណ៍​វាស់​កំដៅ​សម្រាប់​អតិថិជន និង​បុគ្គលិក​របស់ខ្លួន នៅ​ច្រកទ្វារ​ចូល​រៀងរាល់ថ្ងៃ ព្រមទាំង​ផ្ដល់ព័ត៌មាន​ចាំបាច់​អំពី​ជំងឺ​កូ​វី​-១៩ ដល់​បុគ្គលិក ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​តាមដាន​សុខភាព​បុគ្គលិក​របស់​ខ្លួន និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​នូវ​វិធានការ ៣​ការពារ ៣​កុំ និង​អនុវត្តតាម​វិធានការ​សុខាភិបាល ហើយ​ក្នុងករណី​មិនចាំបាច់​កុំ​ធ្វើដំណើរ​ចេញពី​លំនៅឋាន ឬ​ទី​សំណាក់​របស់ខ្លួន​។​

គោលបំណង​អនុវត្ត​វិធានការ​ទប់ស្កាត់​ការឡើង​ថ្លៃទំនិញ​ប្រើប្រាស់ គ្រឿងឧបភោគ​បរិភោគ​គ្រប់​ប្រភេទ និង​ឱសថ មន្ទីរ អង្គភាព​ពាក់ព័ន្ធ រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ផ្សារ​រដ្ឋ ឯកជន ត្រូវ​តាមដាន​ត្រួតពិនិត្យ​អាជីវករ និង​ម្ចាស់​អាជីវ​កម្មដ្ឋាន ក្នុង​ករណី​ពិនិត្យឃើញថា មានការ​លក់​លើស​ថ្លៃ ឬ​ថ្លៃ​ហួសហេតុ ត្រូវ​ចាត់វិធានការ​ផាក ឬ​បញ្ឈប់ ឬ​ដក​អាជ្ញាប័ណ្ណ​ជា​បណ្ដោះអាសន្ន ឬ​ស្ថាពរ ព្រមទាំង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម